ហេតុអ្វីស្ដេច Louis ទី១៤ ស្រង់ទឹកតែ ៣ដងក្នុងមួយព្រះជន្មរបស់ទ្រង់?

ព្រះមហាក្សត្រ Louis ទី១៤ នៃប្រទេសបារាំង ឬមហាជនស្គាល់ក្នុងនាមជា “ព្រះមហាក្សត្រ Louis មហារាជ” ជា​ក្សត្រគ្រងរាជ្យយូរបំផុតនៅប៉ែកអ៊ឹរ៉ុបរហូតដល់ទៅ ៧២ឆ្នាំ និង​ជា​​ក្សត្រដែល​បាន​បញ្ចប់ភាពវឹកវរក្នុងប្រទេស​កើតចេញពីការខ្វែងគំនិតគ្នារបស់បណ្តាមន្ត្រី បញ្ហា​កើតមានឡើង​តាំងពី​សម័យ​មុន​ព្រះអង្គឡើងគ្រងរាជ្យទៅទៀត។

ព្រះអង្គបានប្រើព្រះរាជ្យអំណាច និងសិទ្ធិដាច់ខាតដែលទ្រង់​បានសាង​ឡើង​ក្រោម​របប​គ្រប់គ្រង​យ៉ាងពេញលេញ និងសម្បូរបែប​ធ្វើ​ឱ្យ​បណ្តា​មន្ត្រី​ទាំងឡាយ​បាក់បប ខ្លបខ្លាចនូវឬទ្ធិអំណាចរបស់ទ្រង់។

ភាពអង្គអាចក្លាហានរបស់ព្រះអង្គ ធ្វើឲ្យ​គ្មាននរណាអាចនឹកគិតដល់ថាទ្រង់នឺងមានភាពភ័យខ្លាចទៅលើរឿងអ្វីមួយនោះទេជាពិសេសគឺរឿង “ ងូតទឹក ” ។

ភាពភ័យខ្លាចទៅលើការងូតទឹកកើតឡើងមកពីការល្បីសុះសាយនូវពាក្យដែលគេនិយាយតៗគ្នាថា “ទឹកគឺជាប្រភពនៃការរាតត្បាតមេរោគ ប្រសិនបើកាន់តែងូតទឺកនឹងកាន់តែធ្វើឲ្យ​រាងកាយទន់ខ្សោយ”។ ហេតុនេះហើយ​ទើបពេញ​មួយព្រះជន្មរបស់ព្រះអង្គទ្រង់ស្រង់ទឹកតិចដងបំផុត រហូតមានពាក្យលេចឮមួយចំនួនថា “ព្រះមហាក្សត្រ Louis ទី១៤ ទ្រង់ស្រង់ទឹកតែបីដងក្នុងមួយព្រះជន្មរបស់ទ្រង់​”។

បើទោះបីជាព្រះមហាក្សត្រ Louis ទី១៤ទ្រង់មិនស្រង់ទឹកតែព្រះអង្គក៏មានវិធីក្នុងការសម្អាតព្រះកាយរបស់ព្រះអង្គ។ នៅពេលដែលព្រះអង្គទ្រង់តើនពីព្រះក្រឡាបន្ទំពេលព្រឹក បណ្តា​បរិវារ​នឹងនាំ​យកសុរា​កម្រឹត​ខ្លាំង​ដែល​មាន​សារធាតុ​អេតាណុលដល់ទៅ ៩០% មកជូតព្រះកាយទ្រង់ ដែលវិធីនេះត្រូវបានហៅថា​ “ ងូតស្ងួត ( Dry wash ) “ ។

ព្រះកាយរបស់ព្រះអង្គគឺមានក្លិនក្រអូបជាប់ជានិច្ចព្រោះទ្រង់សព្វព្រះហឬទ័យទឹកអប់ខ្លាំងបំផុត។ ទឹកអប់ដែលទ្រង់សព្វព្រះរាជហឬទ័យគឺមានការផ្សំឡើងរវាង​ ខ្លឹមច័ន្ទ  ដើមក្រឹស្នា ឈើក្រអូប ផ្កាក្លាំងពូ យកទៅអប់នៅក្នុងទឹកផ្កាកុលាបរយៈពេលមួយថ្ងៃ រួចយកទឹកផ្កាម្លិះ ផ្កាក្រូច និង​ប្រេង​ក្រអូប​ដែល​មាន​នៅក្នុង​ខ្លួនសត្វឈ្លុស ( Musk ) មកលាយបញ្ចូលគ្នា។ នេះជាទឹកអប់ដែលធ្វើឱ្យសម្លៀកបំពាក់ក្រអូបជាប់បានយូរ ប្រៀបដូចជាការប្រើទឹកក្រអូបពេលបោកសម្លៀកបំពាក់នៅសម័យបច្ចុប្បន្ននេះឯង។

ក្រៅពីសម្លៀកបំពាក់ហើយ របស់របរប្រើប្រាស់ក្នុងព្រះរាជវាំងក៏ត្រូវបាញ់ទឹកអប់ និងរៀបចំ​តុបតែង​ទៅ​​ដោយស្រទាប់​ផ្កាគ្រប់ប្រភេទដាក់លើជើងពាន្វតំរៀបគ្នាពេញក្នុងព្រះរាជដំណាក់  សូម្បីតែ​ភ្ញៀវ​ដែល​ចូល​មកគាល់ព្រះអង្គ​ក៏ត្រូវគេ​បាញ់​ទឹកអប់​ដើម្បីឲ្យ​ក្រអូបដែរ។

នេះក៏ជាមូលហេតុមួយ​ដែរ​​ដែលធ្វើ​ឲ្យ​ទឹកអប់​របស់​ប្រទេស​បារាំង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​ត្រូវ​បាន​ទទួល​ស្គាល់ទូទាំងពិភពលោកទៅលើរឿងក្លិនក្រអូប និងជាប់បានយូររហូតមកដល់សព្វថ្ងៃនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម