តើប្រភេទនៃអ្នករៀនអនឡាញមួយណា ដែលត្រូវនឹងអ្នក?

មួយរយៈចុងក្រោយនេះ ការសិក្សាភាគច្រើនត្រូវបានធ្វើឡើងតាមអនឡាញ ដែលក្នុងថា្នក់ ឬ​ម៉ោងរៀនអនឡាញជាទូទៅ មានប្រភេទសិស្សមួយចំនួនដូចខាងក្រោម…

#សិស្សចូលរៀនយឺត ឬចូលលឿនដែរ តែមិនដែលត្រៀមរួចរាល់

អ្នកខ្លះ អាងតែថាមិនមែនរៀននៅក្នុងថ្នាក់រៀនដូចរាល់ដង ទម្រាំបានចូលរៀនម្តងៗ គឺថាយូរជាងគេជាងឯង ហើយបើបានចូលហើយ នៅធ្វើនេះធ្វើនោះមិនចេះចប់។

#សិស្សកំពូលរអ៊ូ

មិនថារឿងតូច​ ឬធំ បញ្ហាទាក់ទងនឹងមេរៀន ឬអត់នោះទេ គិតតែពីលើកឡើងរហូត ហើយនិយាយដដែលៗបែបត្អូញត្អែររអ៊ូរទាំយ៉ាងរំខាន។

#សិស្សស្អាតជានិច្ច

សិស្សខ្លះ ទោះបីគ្រាន់តែរៀនអនឡាញក៏ដោយ ដឹងតែត្រូវរៀបចំខ្លួនស្អាតបាត រហូតដល់ខ្លះ ស្លៀកទាំងឯកសណ្ឋានសាលាទៀតផង។

#សិស្សមិនខ្វល់រឿងស្លៀកពាក់

ផ្ទុយពីប្រភេទខាងលើ គឺថា សិស្សប្រភេទនេះមិនសូវខ្វល់ខ្វាយអីច្រើនទេ ពេលខ្លះ មិនទាំងរៀបចំខ្លួនបានត្រឹមត្រូវទៀតផង។

#សិស្សកំពូលអៀន

ពេលរៀនមិនដែលបើកកាមេរ៉ាតែម្តង ហើយបើពេលខ្លះត្រូវបើកបង្ហាញ​ ក៏បែរជាបង្ហាញត្រឹមផ្នែកណាមួយនៃមុខ។

#សិស្សផ្លាស់ទីឥតឈប់

អាចដោយសារតែប្រព័ន្ធអ៊ិនធឺណែត ឬកត្តារំខានផ្សេងៗ គេតែងតែធ្វើការផ្លាស់ប្តូរកន្លែងអង្គុយជារឿយៗ។

#សិស្សជាប់ Mute

បើសិនមិនចាំបាច់ទេ គឺថាមិនបញ្ចេញសម្លេងអ្វីសោះតែម្តងនៅក្នុងម៉ោងរៀន លក្ខណៈថា មិនជឿជាក់លើសម្លេងរបស់ខ្លួនអីចឹង…

#សិស្សមានកត្តារំខានច្រើនជាងគេ

ជួនកាល មានការរំខានពីសមាជិកគ្រួសារដែលកំពុងធ្វើសកម្មភាពផ្សេងៗ ជួនកាល ក៏ទទួលការរំខានពីអ្នកជិតខាង។

#សិស្សមានអ៊ិនធឺណែតខ្សោយ

ពេលខ្លះ គ្រូខំនិយាយពន្យល់ឡើងក្បោះក្បាយ និងយកចិត្តទុកដាក់ តែក៏ត្រូវនិយាយសារដើមឡើងវិញ ដោយសារតែបញ្ហាប្រព័ន្ធអ៊ិនធឺណែត។​

#សិស្សធ្វេសប្រហែសច្រើន

ក្នុងករណីត្រូវធ្វើធុរៈផ្ទាល់ខ្លួនបន្ទាន់ (ដូចជាចូលបន្ទប់ទឹក និយាយរឿងសម្ងាត់…) តែបែរជាភ្លេចបិទកាមេរ៉ា ឬម៉ាយក្រូហ្វូន ជាហេតុនាំឲ្យបែកធ្លាយរឿងមួយចំនួន។

ប្រភពអត្ថបទ និងរូបថត ៖ វីដេអូ JianHao Tan



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម