ដូចដែលអ្នកគ្រប់គ្នាបានដឹងហើយថា ការដើរកម្សាន្ដតាមព្រៃភ្នំ បោះតង់ (Camping) គឺហាក់បីដូចជាការដើរផ្សងព្រេងមួយអ៊ីចឹង ថ្វីបើមានភាពសប្បាយរីករាយ តែក៏ត្រូវប្រឈមមុខឧបសគ្គគ្រប់សព្វបែបយ៉ាងទម្រាំដល់គោលដៅ។ ខណៈរាល់រឿងហេតុដែលបានកើតឡើងសុទ្ធតែជាការឥតព្រាងទុក ពោលត្រូវមើលលើស្ថានភាពជាក់ស្ដែង។ បើទោះបីបែបនេះក្ដី អ្នកក៏ត្រូវធានាថា អ្នកបានរៀបចំ និងត្រៀមខ្លួនរួចរាល់ ទាំងផ្លូវកាយ ផ្លូវចិត្ត និងសម្ភារៈផ្សេងៗ ផងដែរ កុំឲ្យស្រាប់តែជួបបញ្ហាមិនដឹងត្រូវដោះស្រាយដោយរបៀបណា។ ទន្ទឹមនឹងនេះ ទាក់ទងនឹងសម្ភារៈសម្រាប់ចូលព្រៃបោះតង់