រឿង​ចម្លែក​តែ​មាន​ពិត​មែន​នៅ​ប្រទេស​ជប៉ុន​ បើ​​ដឹង​ហើយ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រឡាំងកាំង

បើ​និយាយ​ពី​ប្រទេស​ជប៉ុន​តើ​លោក​អ្នក​នឹក​ឃើញ​ដល់​អ្វី​មុន​គេ?​ លោក​អ្នក​អាច​នឹង​គិត​ទៅ​ដល់​ អាហារ សមុទ្រ​ស្រស់ៗ​មែន​ទេ? តែ​ថ្ងៃ​នេះ​យើង​មិន​បាន​មក​និយាយ​អំពី​អាហារ​របស់​ប្រទេស​ជប៉ុន​នោះ​ទេ​ គឺ​យើង​នឹង​មក​និយាយ​ពី​រឿង​ចម្លែក​កើត​មាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែល​លោក​អ្នក​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក។

១.​មិន​អាច​ទិញ​ថ្នាំ​តាម​អំពើ​ចិត្ត​បាន​ឡើយ

បើ​និយាយ​ពី​រឿង​ទិញ​ថ្នាំ​នៅ​ស្រុក​យើង​គឺ​ដើរ​ចូល​ទៅ​កុម្ម៉ង់​ដូច​ម្ហូប​អាហារ​អញ្ចឹង​ តែ​នៅ​ជប៉ុន​មិន​មែន​បែប​នេះ​ឡើយ។ លោក​អ្នក​ត្រូវ​ទៅ​ជួប​លោក​គ្រូពេទ្យ​ដើម្បី​ឲ្យ​ពេទ្យ​ចេញ​ក្រដាស​វេជ្ជបញ្ជា​មក​ទើប​អ្នក​អាច​យក​ទៅ​ទិញ​ថ្នាំ​បាន។

២.​ ការ​ដាក់​ឈ្មោះ​ឲ្យ​កូន

នៅ​ជប៉ុន​មាន​ជំនឿ​ថា​ការ​ដាក់​ឈ្មោះ​ឲ្យ​កូន​មិន​មែន​ចេះ​តែ​ដាក់​តាម​ចិត្ត​នឹក​ឃើញ​ទេ​ បើ​ដាក់​ឲ្យ​មិន​ល្អ​កូន​ធំ​ឡើង​នឹង​ក្លាយ​ជា​ក្មេង​មិន​ល្អ។

៣.​ ច្បាប់​ចម្លែក

​កំឡុង​ឆ្នាំ​ ២០០៨​ រាជ​រដ្ឋាភិបាល​ជប៉ុន​បាន​ចេញ​ច្បាប់​យ៉ាង​ចម្លែក​មួយ​នោះ​គឺ​ ហាម​មនុស្ស​ប្រុស​មាន​ចង្កេះ​លើស​ពី ៣៤​ និង​ហាម​មនុស្ស​ស្រី​មាន​ចង្កេះ​លើស​ពី​ ៣៥។ បើ​អ្នក​ណា​បំពាន​នឹង​ត្រូវ​គេ​នាំ​យក​ទៅ​ឲ្យ​ហាត់​ប្រាណ​ដើម្បី​សម្រក​ទម្ងន់។

៤.​ ហាម​បាច​លុយ

នៅ​ជប៉ុន​មាន​ច្បាប់​ហាម​មិន​ឲ្យ​ប្រជាជន​បាច​លុយ​ជា​ដាច់​ខាត​ ព្រោះ​គេ​ចាត់​ទុក​ថា​លុយ​ជា​របស់​មាន​តម្លៃ​ពិបាក​រក​ដូច្នេះ​អ្នក​ត្រូវ​តែ​ទុក​រក្សា​ឲ្យ​បាន​ល្អ​សូម្បី​តែ​ប្រឡាក់​ក៏​មិន​បាន​ដែរ។ ប្រសិន​បើ​អ្នក​ធ្វើ​ឲ្យ​លុយ​ខូចខាត​អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ១ឆ្នាំ​ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​​១៨០០ដុល្លារ។​

៥.​ ហាម​ផលិត​គ្រឿង​ស្រវឹង​ដោយ​ខ្លួន​ឯង

​​នៅ​ឆ្នាំ​ ១៩៩៤​ រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​ប្រកាស​ហាម​មិន​ឲ្យ​ប្រជាជន​ផលិត​គ្រឿង​ស្រវឹង​ដោយ​ខ្លួន​ឯង​ប្រសិន​បើ​មាន​អ្នក​បំពាន​អាច​នឹង​ត្រូវ​មាន​ទោស​។​ តែ​បើ​អ្នក​អាច​ផលិត​បាន​ចំនួន​ ៦ម៉ឺន​លីត្រ​នោះ​នឹង​មិន​ត្រូវ​បាន​មាន​ទោស​ឡើយ។

៦.​ ហាម​យក​ធុង​សំរាម​មក​ដាក់​នៅ​ទី​សាធារណៈ

ច្បាប់​មួយ​នេះ​បង្កើត​ឡើង​មក​ដើម្បី​បង្រៀន​ឲ្យ​ក្មេងៗ​ចេះ​កែច្នៃ​សំរាម​យក​ទៅ​ចោល​នៅ​ផ្ទះ​របស់​ខ្លួន​បាន។​ មួយ​វិញ​ទៀត​ដើម្បី​ការពារ​ហានិភ័យ​ពី​ជន​ឆ្លៀត​ឱកាស​យក​គ្រាប់​បែក​ទៅ​បង្កប់​នៅ​ក្នុង​ធុង​សំរាម​ជា​ដើម។

៧.​មុន​ទៅ​ស្ទូច​ត្រី​ត្រូវ​មាន​លិខិត​អនុញ្ញាត

ច្បាប់​នេះ​ធ្វើ​ឡើង​សម្រាប់​តែ​អ្នក​ដែល​ចង់​ទៅ​ស្ទូច​ប្រភេទ​ត្រី​ដែល​មាន​ពិស​​ដូច​ជា​ត្រី​កំពត​ជា​ដើម​។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​អ្នក​ទទួល​បាន​ការ​ណែនាំ​ពី​រដ្ឋាភិបាល​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន​ មុន​នឹង​អ្នក​យក​ត្រី​ប្រភេទ​នេះ​ទៅ​បរិភោគ​ព្រោះ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម