អាចម៍ផ្កាយពីភពអង្គារ ធំបំផុតមិនធ្លាប់មាន លក់ចេញក្នុងតម្លៃ ៥.៣ លានដុល្លារអាមេរិក

បំណែកអាចម៍ផ្កាយដ៏ធំបំផុត បានលក់ចេញក្នុងតម្លៃ ៥.៣ លានដុល្លារអាមេរិក នៅក្នុងការដេញថ្លៃឯទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ។

យោងតាមក្រុមហ៊ុន Sotheby’s ដែលជាអ្នករៀបចំកម្មវិធីដេញថ្លៃនេះ អាចម៍ផ្កាយខាងលើមានឈ្មោះថា NWA 16788 ត្រូវបានរកឃើញដោយអ្នករុករកអាចម៍ផ្កាយម្នាក់ ​ឯវាលខ្សាច់សាហារ៉ា ប្រទេសនីហ្សេ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ អាចម៍ផ្កាយដែលមានទម្ងន់ប្រហែល ២៥ គីឡូក្រាម ជាមួយនឹងទំហំ ១៥ x ១១ x៦អ៊ីង មួយដុំនេះ ចាត់ទុកថាជាអាចម៌ផ្កាយដែលធំបំផុត បើប្រៀបធៀបនឹងអាចផ្កាយ ៤០០ ផ្សេងទៀត ដែលធ្លាប់បានរកឃើញនៅលើពិភពលោក។  

នៅក្នុងការដេញថ្លៃនៅពាក់កណ្ដាលខែកក្កដា កន្លងទៅ សំណាកពីទីអាវកាសមួយដុំនេះ បានលក់ចេញទៅឱ្យបុគ្គលមិនបង្ហាញអត្តសញ្ញាណម្នាក់ក្នុងតម្លៃដើម ៤.៣ លានដុល្លារអាមេរិក និងមានតម្លៃសរុប ៥.៣ លានដុល្លារអាមេរិក បន្ទាប់ពីបូករួមថ្លៃសេវាកម្មនានា ក្លាយជាអាចម៌ផ្កាយដែលថ្លៃបំផុត នៅក្នុងប្រវត្តិសាស្ត្រការដេញថ្លៃ។

យ៉ាងណាមិញ ការលក់វត្ថុដែលមានសក្ដានុពលដល់ការសិក្សាស្រាវជ្រាវឱ្យក្លាយទៅជាសម្បត្តិឯកជននេះ បានចោទជាការព្រួលបារម្ភកើតឡើងក្នុងចំណោមសារធារណៈជន ដោយយល់ថា អាចម៌ផ្កាយនេះគួរតែបរិច្ចាគទៅឱ្យមជ្ឈមណ្ឌលវិទ្យាសាស្ត្រសម្រាប់ជាប្រយោជន៍សាធារណៈ​​ ទើបប្រសើរជាង។

លោក Steve Brusatte សាស្ត្រាចារ្យផ្នែកបុរាណវិទ្យា និងការវិវត្តនៅសាកលវិទ្យាល័យ Edinburgh ក្នុងប្រទេសស្កុតឡែន បានប្រាប់សារព័ត៌មាន CNN ថា៖ “វាជារឿងគួរឱ្យសោកស្ដាយមែនទែន ប្រសិនបើអាចម៍ផ្កាយនេះ ត្រូវបានយកទៅទុកចោលនៅក្នុងឃ្លាំងទ្រព្យសម្បត្តិរបស់មហាសេដ្ឋី។ វាគួរតែស្ថិតនៅក្នុងសារមន្ទីរ ដែលអនុញ្ញាតឱ្យសារធារណជន និងក្មេងទូទៅអាចទស្សនាបាន”។

ដោយឡែក Julia Cartwright អ្នកវិទ្យាសាស្ត្រផ្នែកពិភពលោក និងអ្នកស្រាវជ្រាវឯករាជ្យ នៅសាកលវិទ្យាល័យ Leicester ប្រទេសអង់គ្លេស យល់ឃើញផ្ទុយមកវិញថា បើសិនជាអាចម៌ផ្កាយមិនមានទីផ្សារ ដែលនាំឱ្យមនុស្សនាំគ្នាព្យាយាមស្វែងរកនោះទេ អ្នកវិទ្យាសាស្រ្តក៏ប្រហែលជាមិនមានអាចម៌ផ្កាយ ដើម្បីសិក្សាស្រាវជ្រាវច្រើនដូចសព្វថ្ងៃដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់



Leave a Reply

Your email address will not be published.Required fields are marked *