ធ្លាប់​ឆ្ងល់​ទេ ហេតុអ្វី​​មនុស្ស​ស្រី​ឆាប់​ពេញ​វ័យ និង​ឆាប់ចាស់​ជាង​មនុស្ស​ប្រុស?

​រវាង​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី បើ​គេ​គិត​តែ​អំពី​អាយុកាល​នៃ​ការ​រស់​នៅ​ មនុស្ស​​ស្រី​ភាគ​ច្រើន​រស់​បាន​យូរ​ជា​មនុស្ស​ប្រុស។ ប៉ុន្តែ​សម្រាប់​វ័យ​វិញ​មនុស្ស​ស្រី​ពេញ​វ័យ​មុន​មនុស្ស​ប្រុស​ ហើយ​ក៏​ឆាប់​ចាស់​ជាង​មនុស្ស​ប្រុស​ផង​ដែរ។ មែន​ទែន​ទៅ​ រឿង​វ័យ​នេះ​មិន​មែន​ជា​រឿង​ថ្មី​​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ តែ​ហេតុផល​ទាំង​នេះ​រាប់​ចាប់​តាំង​ពី​ការ​បង្ក​កំណើត​ដល់​រឿង​ស្បែក​ជា​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។

១ មនុស្ស​ស្រី​រង​ផល​ប៉ះពាល់​ពី​ស្ត្រេស​ជាង​មនុស្ស​ប្រុស

មនុស្ស​ស្រី​ទំនង​ចាប់​ប៉ះពាល់​ផ្លូវចិត្ត ជា​ពិសេស​ជុំ​វិញ​បញ្ហា​ការងារ​នេះ​បើ​យោង​ទៅ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត​ Judith Mohring។ ក្រៅ​ពី​នេះ ភាព​ខុស​គ្នា​នៃ​អ័រម៉ូន​រវាង​បុរស និង​ស្ត្រី​ក៏​ជា​កត្តា​កំណត់​នៃ​ការ​បង្ក​ស្ត្រេស​ផង​ដែរ។ ការ​បម្រែបម្រួល​ឆាប់​រហ័ស​នៃ​អ័រម៉ូន​របស់​ស្ត្រី​ងាយ​បង្ក​ទៅ​ជា​ស្ត្រេស​ ហើយ​ស្ត្រេស​នាំ​ឲ្យ​មនុស្ស​ស្រី​ចាប់​ចាស់​ជាង​បុរស។

២ ការ​ពពោះ និង​ផ្ដល់​កំណើត​របស់​ស្ត្រី

តាម​ការ​ស្រាវជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ George Mason បាន​បញ្ជាក់​ថា​ការ​ពពោះ​ និង​ផ្ដល់​កំណើត​ធ្វើ​ឲ្យ​ស្ត្រី​ចាស់​ជាង​មុន​ ១១ឆ្នាំ។ ស្ត្រី​ដែល​ធ្លាប់​ផ្ដល់​កំណើត​មាន telomeres (ជាលំដាប់នៃ DNA) ខ្លី​ជាង​មនុស្ស​ស្រី​ដែល​មិន​ធ្លាប់​បង្ក​កំណើត។ បញ្ហា​ចម្បង​គឺ​កាល​ណា​ដែល​ telomeres កាន់​តែ​ខ្លី អ្នក​នឹង​មើល​ទៅ​កាន់​តែ​ចាស់​ជាង​មុន​។ លើស​ពី​នេះ​អំឡុង​ពេល​ពពោះ​របស់​ស្ត្រី​ ស្ត្រេស​មិន​ដូច​ពេល​ស្ត្រេស​ធម្មតា​ឡើយ​។

៣ ស្បែក​របស់​បុរស​ក្រាស់​ជាង​ស្ត្រី

បើ​យោង​ទៅ​តាម​ dermatologists ស្បែក​របស់​បុរស​ក្រាស់​ជាង​ស្បែក​ស្ត្រី ២៥ភាគរយ។ ជាក់ស្ដែង​ ស្បែក​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​មាន​ភាព​ខុស​គ្នា​តែ​ជា​មធ្យម​ស្បែក​មនុស្ស​ប្រុស​នៅ​តែ​ក្រាស់​ជាង​មនុស្ស​ស្រី។

៤ កម្រិត​នៃ​អ័រម៉ូន​ភេទ

Estrogenគឺ​ជា​អ័រម៉ូន​ដែល​ទទួល​ខុសត្រូវ​ទៅ​លើ​ភាព​ក្មេង​នៃ​ស្បែក​មុខ​សម្រាប់​ស្ត្រី ចំណែក​ឯ​ testosterone វិញ​គឺ​សម្រាប់​បុរស។ កម្រិត​ដ៏​ខ្ពស់​នៃ testosterone ដែល​មាន​នៅ​កុង​ខ្លួន​មនុស្ស​ប្រុស​ជួយ​ពន្យឺត​ភាព​ចាស់​របស់​ពួក​គេ។ ខណៈ​ Estrogen មាន​ការ​ផលិត​យឺត​ជាង​អ័រម៉ូន​ភេទ​របស់​មនុស្ស​ប្រុស​ឆ្ងាយ​ ដែល​ជា​មូលហេតុ​ចម្បង​ដែល​ស្ត្រី​តែង​មាន​ភាព​ជ្រីវជ្រួញ​មុន​បុរស។

៥ បញ្ហា​រដូវ

ការ​បាត់បង់​អ័រម៉ូន​អំឡុង​ពេល​មក​រដូវ​របស់​មនុស្ស​ស្រី​ បាន​ជួយ​បង្កើន​ល្បឿន​នៃ​ភាព​ចាស់។ នៅ​ពេល​ដែល​ស្ត្រី​មក​រដូវ រាងកាយ​របស់​ពួកគេ​ឈប់​ផលិត Collagen ច្រើន​ដូច​ពី​មុន។ ការណ៍​នេះ​បាន​បណ្ដាល​ឱ្យ​ភាព​បត់បែន​នៃ​ស្បែក និង​ភាព​ចាស់​កើន​លឿន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត