ប្រទេសផ្សេងៗចូល​ឆ្នាំ​ទន្សាយ ចម្លែក​អី​តែ​វៀតណាម​ ២០២៣ ជា​ចូល​ឆ្នាំ​ឆ្មា ព្រោះមូលហេតុនេះ

នៅ​ក្នុង​​វប្បធម៌ចិន និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​ដែល​ទទួល​ឥទ្ធិពល​ពី​វប្បធម៌​ចិន​ រមែង​មាន​ឆ្នាំ​ទាំង​១២ ដូច​ៗ​គ្នា​។ ឆ្នាំ​២០២៣ នេះ​ជា​ឆ្នាំ​ដែល​ប្រទេសជាច្រើន​អបអរ​ឆ្នាំ​ទន្សាយ​ តែ​ប្លែក​តែ​វៀតណាម​ដែល​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ស្រដៀង​នឹង​ចិន​ ព្រម​ទាំង​ថ្ងៃ​ខែ​ដូច​គ្នា​ តែ​វៀតណាម​ពុំ​មែន​អបអរ​ឆ្នាំ​ទន្សាយ​ទេ​ តែ​ជា​ឆ្នាំ​ ឆ្មា​ទៅ​វិញ​។

ថ្មីៗនេះ​ នៅ​ទូទាំង​ប្រទេស​វៀតណាម​កំពុង​រៀប​ចំ​តុបតែង រូប​ឆ្មា នៅ​តាម​ហាង​ ផ្សារ​ទំនើប កាដូ​អនុស្សាវរីយ​ក្ដី​ដោយ​សារ​តែ​ឆ្នាំ​នេះ​ប្រទេស​ជិតខាង​កម្ពុជា​មួយ​នេះ​អបអរ​ឆ្នាំ​ឆ្មា។

មែនទែន​ទៅ​វៀតណាម ដែល​ជា​អ្នក​ជិតខាង​កម្ពុជា​ និង​ចិន​ មាន​ឆ្នាំ​ទាំង​១២ ដូច​គ្នា​តែ​ ១០​ប៉ុណ្ណោះ​ពោល​គឺ​ឆ្នាំ៖ កណ្ដុរ ខ្លា នាគ ពស់ សេះ ពពែ ស្វា មាន់ ឆ្កែ និង​ជ្រូក ខណៈ​ដែល​ឆ្នាំ២ ​ផ្សេង​ទៀត​នៅ​ក្នុង​វប្បធម៌​វៀតណាម​គឺ​ ឆ្នាំ​ទន្សាយ និង​គោ ត្រូវ​បាន​ជំនួស​ដោយ​ ទន្សាយ​ទៅ​ឆ្មា ឯ​គោ​ទៅ​ក្របី​វិញ។

ជា​ការ​ពិត​ ការ​ផ្លាស់ប្តូរ​នីមួយៗ​តែង​មាន​ហេតុ​ផល​ច្បាស់​លាស់​ និង​ផ្អែក​ទៅ​លើ​កត្តា​វប្បធម៌​ប្រពៃ​ណី​របស់​ប្រទេស។ សម្រាប់​ការ​ផ្លាស់​ប្តូរ​នេះ​អ្នក​ជំនាញ​ប្រពៃណី​ និង​វប្បធម៌​វៀតណាម​ម្នាក់​ឈ្មោះ Nguyen Hieu Tin បាន​និយាយ​ថា​ចម្លើយ​អាច​ស្ថិត​នៅ​លើ​វាលស្រែ​ដ៏​មាន​តម្លៃ​របស់​កសិករ​វៀតណាម។

Hieu Tin បាន​បន្ត​ប្រាប់​ AFP ថា​ «អង្ករ​គឺ​ជា​ផ្នែក​ដ៏​ធំ​បំផុត​មួយ​នៃ​វិស័យ​កសិកម្ម​របស់​វៀតណាម ប៉ុន្តែ​ជា​មួយ​នឹង​ការ​គំរាម​កំហែង​ពី​សត្វ​កណ្ដុរ​នៅ​ក្នុង​វាល​ស្រែ ហេតុ​នេះ​សត្វ​ឆ្មា (ដែលអាចចាប់វាបាន) គឺ​ជា​សត្វ​ដ៏​ពេញ​និយម​សម្រាប់​ជនជាតិ​វៀតណាម​វិញ»​។

ចំណែក​ឯ​ការ​ពន្យល់​មួយ​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា ដោយ​សារ​តែ​វៀតណាម​មិន​ចង់​អបអរ​ ២​ឆ្នាំ​ជាប់​គ្នា​ដោយ​មាន​សត្វ​តំណាង​ស្រដៀង​គ្នា។

ឆ្នាំ​ឆ្មា ត្រូវ​បាន​ជនជាតិ​វៀតណាម​ជឿ​ថា នាំ​លាភ​សំណាង និង​ដំណើរ​ដោយ​​រលូន​នៅ​ប្រទេស​វៀតណាម។ គេ​ជឿ​ថា​អ្នក​កើត​ក្នុង​ឆ្នាំ​ឆ្មា ជា​មនុស្ស​ដែល​សកម្ម​ ប្រឹងប្រែង​ធ្វើ​ការ និង​ទទួល​បាន​ការ​ស្រលាញ់​ពី​មនុស្ស​គ្រប់​គ្នា​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម