ហេតុ​អ្វី​មនុស្ស​មួយ​ចំនួន​តែង​តែ​យឺត​គ្រប់​ពេល​?

មនុស្ស​គ្រប់​គ្នា​តែង​តែ​មាន​មិត្តភ័ក្ដិ ឬ​សមាជិក​ណា​ម្នាក់​តែង​តែ​យឺត​ពេល ឬ Late គ្រប់​កម្មវិធី​មិន​ថា​ធំ​តូច​ ឬ​សូម្បី​តែ​ញុំា​អាហារ​ជុំ​គ្នា។ ការ​ខក​ការ​ណាត់ ឬ​យឺត​ពេល​មិន​មែន​ជា​សញ្ញាណ​ល្អ​ឡើយ​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ណា​មួយ​ ខណៈ​មាន​មនុស្ស​មួយ​ចំនួន​ចាត់​ទុក​ថា​ជា​អាកប្បកិរិយា​មិន​ល្អ គ្មាន​ទំនួល​ខុស​ត្រូវ និង​មិន​គោរព​ដៃ​គូដែល​រង់​ចាំ​ជា​ដើម​ ប៉ុន្តែ​សម្រាប់​អ្នក​ជំនាញ​យល់​ថា​វា​អាច​មក​ពី​ហេតុ​ផល​ទាំងនេះ។

លោក​ស្រី Somia Zaman ដែល​ជា​អ្នក​ជំនាញ​ព្យាបាល​ចិត្តវិទ្យា និង ​(EMDR)  និយាយ​ថា​ ពេល​ដែល​មនុស្ស​យឺត​វា​មិន​មែន​ដូច​​ហេតុផល​ខាង​លើ​ទាំង​ស្រុង​នោះ​ទេ​ មិន​មែន​ពួក​គេ​មិន​ព្យាយាម​ ឬ​មិន​ខ្វល់​ពី​អារម្មណ៍​របស់​អ្នក​ដទៃ​នោះ​ទេ។ លោក​ស្រី​ពន្យល់​ថា​ មនុស្ស​មួយ​ចំនួន​មាន​ចរិត​ធម្មជាតិ​សុទិដ្ឋិនិយម​ថា​ខ្លួន​អាច​គ្រប់​គ្រង​កាលវិភាគ​ដែល​ខ្លួន​កំណត់​បាន​ល្អ។ លោក​ស្រី Somia ថា​មនុស្ស​ទាំង​នេះ​ច្រើន​តែ​ជា​មនុស្ស​ដែល​មាន​ការងារ​ច្រើន និង​មាន​រឿង​ច្រើន​ធ្វើ​ក្នុង​មួយ​ថ្ងៃ​ៗ។

លោក​ស្រី​បន្ថែម​ថា មនុស្ស​ទាំង​នេះ​ទំនង​ជ្រើសរើស​ទៅ​យឺត​តែ​ម្ដង​ប្រសិន​បើ​ពួក​គេ​ជា​មនុស្ស​ chatty types (និយាយ​ច្រើន និង​មិន​ផ្លូវការ​ខ្លាំង​ពេក) ដែល​ធ្វើ​ឲ្យ​ពួក​គេ​តែង​តែ​យឺត​គ្រប់​ការ​ជួបជុំ និង​កម្មវិធី​ណា​មួយ។ យ៉ាង​ណា​មនុស្ស​ទាំង​នេះ​មិន​មែន​រីករាយ​ក្នុង​ការ​ស្លន់​ស្លោ​រត់​ទៅ​កម្មវិធី​ណា​មួយ​ទេ​ ប៉ុន្តែ​មនុស្ស​ប្រភេទ​នេះ​ជា​មនុស្ស​ដែល​មាន​បញ្ហា​ក្នុង​និយាយ​បដិសេធ ឬ​ Saying no​ទៅ​កាន់​​ការ​អញ្ជើញ​របស់​នរណា​ម្នាក់​។

«មនុស្ស​ដែល​មាន​រឿង​ត្រូវ​ធ្វើ​ច្រើន​តែង​ជា​មនុស្ស​ដែល​មាន​បញ្ហា​ក្នុង​ការ​បដិសេធ​ទៅ​កាន់​នរណា​ម្នាក់​ ឬ​ខ្លាច​ថា​ពួក​គេ​ធ្វើ​ឲ្យ​នរណា​ម្នាក់​អន់ចិត្ត និង​ម្យ៉ាង​ទៀត​ជា​មនុស្ស​ដែល​ខ្លាច​បាត់បង់​ឱកាស (FOMO)។ ករណី​ទាំង​នេះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ផែនការ​ប្រចាំ​ថ្ងៃ​មិន​ទៀងទាត់​ដែល​ជំរុញ​ឲ្យ​ពួក​គេ​ជា​មនុស្ស​តែង​តែ​យឺត​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ Somia Zaman»

លោក​ស្រី​ Somia ក៏​បាន​លើក​ឡើង​ថា​មាន​មនុស្ស​ប្រភេទ​ self fulfilling prophecy types ដូច​ទៅ​នឹង​តារា​រ៉េប​ Kanye West មិន​បារម្ភ​ពី​ការ​យឺត​របស់​ខ្លួន​ដែល​គេ​ហៅ​ថា​ ប្រភេទ​ស្រមើស្រមៃ​។ ចំណែក​មួយ​ប្រទេស​ផ្សេង​ទៀត​គឺ​ជា​ក្រុម​ពន្យារ​ពេល (procrastinate) ដែល​តែង​តែ​យល់​ថា​ខ្លួន​ត្រូវ​ធ្វើ​ការងារ​មួយ​ផ្សេង​ទៀត ហើយ​រុញ​ច្រាន​ការងារ​ចាំ​បាច់​ត្រូវ​ធ្វើ​ចេញ​វិញ។ យ៉ាង​ណា​ Somia ពន្យល់​ថា​ក្រុម​ពន្យារ​ពេល​អាច​ជា​ក្រុម​ដែល​ប្រឈម​នឹង​ជំងឺ​ថប់បារម្ភ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ចេញ​ពី​រឿង​មួយ​ទៅ​ធ្វើ​រឿង​មួយ​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។