ដឹង​នៅ៖ ហេតុអ្វី​បាន​ជា​គុជខ្យង មាន​តម្លៃ​ថ្លៃ​ខ្លាំង​ម្ល៉េះ?

គុជ​ខ្យងបាន​ក្លាយ​ជា​វត្ថុ​តំណាង​ឲ្យ​ភាព​ស៊ីវិល័យ និង​ភាព​មាន​បាន​ជា​ច្រើន​ទសវត្ស​មក​ហើយ​។ សូម្បី​តែ​ស្ដេច​របស់​ប្រទេស​ឥណ្ឌា និង​មហាក្សត្រី​នៅ​បណ្ដាល​ប្រទេស​អឺរ៉ុប​ក៏​ចូល​ចិត្ត​តុប​តែង​ខ្លួន​របស់​ពួក​គេ​ជា​មួយ​នឹង​គុជខ្យង​ដែរ។ គុជ​ជា​គ្រឿង​អលង្ការ​ដែល​មាន​ប្រវត្តិ​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​​មាន​គុជ​ប្រភេទ​ខ្លះ​ជា​គុជ​ដ៏​កម្រ​ដែល​ពិបាក​រក​បំផុត​ផង​ដែរ។ ជា​រួម​មក​ជា​មធ្យម​គុជ​មាន​តម្លៃ​ចាប់​ពី ៣០០ ដុល្លារ​ដល់ ១ ៥០០ដុល្លារ។

តើ​ហេតុអ្វី​បាន​ជា​គុជ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ម្ល៉េះ?

តម្លៃ​នៃ​គុជ​ខ្យងពិត​ប្រាកដ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ដោយ​ផ្អែក​ទៅ​លើ​កត្តា​មួយ​ចំនួន ហើយ​កត្តា​សំខាន់​បំផុត​មួយ​នោះ​គឺ​ថា​តើ​គុជ​នោះ​ជា​គុជ​ធម្មជាតិ ឬកែច្នៃ​ (Cultured Pearl)។ គុជ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នោះ​គឺ​បន្តោង​ខ្សែក​របស់​ Marie Antoinette ដែល​លក់​ក្នុង​តម្លៃ​ ៣២ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨។ បើ​យោង​ទៅ​តាម​ការ​លើក​ឡើង​របស់​លោក Tom Moses បាន​បញ្ជាក់​ថា​កត្តា​ដែល​ធ្វើ​ឲ្យ​បន្តោង​ខ្សែក​មួយ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​បែប​នេះ​គឺ​ដោយ​សារ​វា​ជា​គុជ​ធម្មជាតិ។ កន្លង​មក​ជា​ច្រើន​ឆ្នាំ​នៃ​​ការ​ច្រមុជ​ទឹក​ស្វែង​រក​គុជ​ធម្មជាតិ​ បាន​ធ្វើ​ឲ្យ​គុជ​ធម្មជាតិ​កាន់​តែ​កម្រ​ទៅ​ៗ។ ដោយ​សារ​តែ​ភាព​កម្រ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​គុជ​ខ្យងធម្មជាតិ​មាន​តម្លៃ​ថ្លៃ​ខ្លាំង ចំណែក​ឯ​គុជខ្យង​កែច្នៃ​ដែល​យើង​ឃើញ​នៅ​លើ​ទី​ផ្សារ​ហាក់​មាន​តម្លៃ​ខុស​ពី​គុជ​ធម្មជាតិ​ខ្លាំង​ដោយ​សារ​តែ​វា​ងាយ​ស្រួល​រក។ ក្រៅ​ពី​នេះ​ក៏​មាន​កត្តា​មួយ​ចំនួន​ដែលបានរៀបរាប់ កត្តាផ្សេង​ទៀត​ដើម្បី​កំណត់​តម្លៃ​គុជ​ជា​រួម​ដែល​មាន​ដូច​ជា៖ រូបរាង ទំហំ ពណ៌ មុខ និង​ភាព​រលោង​របស់​វា។

តើ​គុជ​ខ្យងពណ៌​អ្វី​មាន​តម្លៃ​ថ្លៃ​ជាង​គេ?

គុជ​ដែល​មាន​តម្លៃ​ថ្លៃ​ភាគ​ច្រើន​គឺ​គុជ​មក​ពី​សមុទ្រ​ខាង​ត្បូង​ដែល​តាម​ធម្មជាតិ​គុជខ្យង​ដែល​មក​ពី​សមុទ្រ​ខាង​ត្បូង (សមុទ្រអូស្ត្រាលី)​ ភាគ​ច្រើន​ពួក​វា​មាន​ពណ៌ស​ និង​ពណ៌​មាស។

តើ​បន្តោង​ខ្សែក​គុជខ្យង​មួយ​មាន​តម្លៃ​ប៉ុន្មាន?

បន្តោង​គុជ​ខ្យងពណ៌ស​មួយ​ អាច​មាន​តម្លៃ​ចាប់​ពី​ ១០០ ដុល្លារ​ (គុជ​ទឹក​សាប) ដល់​ជាង​ ១០ ០០០ ដុល្លារ (ប្រភេទ​គុជ Akoya និង​គុជ​សមុទ្រ​ខាង​ត្បូង)។ ប្រភេទ​ទាំង​ពីរ​នេះ​ជា​ប្រភេទ​បន្តោង​គុជ​ខ្យងដែល​គេ​ណែនាំ​ខ្ពស់ ប៉ុន្តែ​ប្រភេទ​បន្តោង​គុជ​ខ្យងសមុទ្រ​ខាង​ត្បូង​ដដែល អាច​មាន​តម្លៃ​ថ្លៃ​បន្តិច​រហូត​ដល់​ជាង ១០០ ០០០ ដុល្លារ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម