មក​ដឹង​ពី​មូលហេតុ​ដែល​នាំឲ្យមមើ និង​វិធី​បង្ការ​

ការ​គេង​មមើ​គឺ​ជា​ជា​ផ្នែក​មួយ​ក្នុង​ចង្កោម​រោគ​ខួរក្បាល  Parasomnie ដែលប្រព្រឹត្ត​ទៅ​​នៅ​ដំណាក់កាល​នៃ​ដំណេក​ដែល​លង់​លក់​ស្កប់​ស្កល់​ខ្លាំង ពោល​គឺ​នៅចន្លោះ​ពេលមួយ​ម៉ោងទៅ​បី​ម៉ោង​ក្រោយ​ពី​គេង​លក់​ភ្លាម។ មមើ​កើត​ឡើង​តាម​រយៈ​រូបភាព​ដូចជា ​ការ​ងើប​អង្គុយ​នៅ​លើ​គ្រែ ធ្វើ​កាយវិការ​បន្តិច​បន្តួច​ ឬ​បើកភ្នែក​មើល​បន្ទប់​គេង​មួយ​ជុំ ក៏​​គេង​លក់​បន្ត​ទៅ​ទៀត ហើយ​ក្នុង​ករណី​ខ្លះ​ទៀត អ្នក​មមើ​អាច​បញ្ចេញ​សកម្មភាព​ចម្លែក​​មួយ​ចំនួន ដែល​ស្ទើរ​​គ្មាន​នរណា​នឹក​ស្មាន​ដល់។

តើ​អ្វី​ជា​មូលហេតុ​បង្ក​​មមើ?

  • ហ្សែន និង​ប្រវត្តិ​គ្រួសារ៖ ការ​សិក្សា​បង្ហាញ​យ៉ាង​ច្បាស់​ថា​​មនុស្ស​មួយ​ចំនួន​ដែល​មមើ​ត្រូវ​បាន​កំណត់​ដោយ​កត្តា​ហ្សែន។ អត្រា ២២ភាគរយ នៃ​កុមារ​ដែល​ឪពុក​ម្តាយ​របស់​ពួកគេ​មិន​មាន​ប្រវត្តិ​នៃ​ការ​គេង​មមើ​នឹង​ប្រឈម​ស្ថានភាព​នេះ។ ផ្ទុយ​ទៅ​វិញ ៤៧​ភាគរយ​នៃ​កុមារ​នឹង​គេង​មមើ​ ប្រសិន​បើ​ឪពុក​ ឬ​ម្តាយ​របស់​ពួក​គេ​មាន​ប្រវត្តិ​មមើ ហើយ ៦១​ភាគរយ​នៃ​កុមារ​នឹង​គេង​មមើ ប្រសិន​បើ​ទាំង​ឪពុក និង​ម្តាយ​របស់​គេ​ធ្លាប់​មមើ។
  • កង្វះ​ដំណេក៖ កង្វះ​នៃ​ការ​គេង​ទាក់ទង​ជា​មួយ​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​មមើ ដែល​វា​អាច​បណ្ដាល​មក​ពី​ការ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ស្កប់ស្កល់ បន្ទាប់​ពី​កង្វះ​ការ​គេង​ក្នុង​រយៈ​ពេល​ណា​មួយ។
  • ប្រភេទ​ថ្នាំ​មួយចំនួន៖ ថ្នាំ​ដែល​មាន​សារធាតុ sedative ​ជំរុញ​មនុស្ស​ធ្លាក់ចូលក្នុង​ប្រភេទ​នៃ​ការ​គេង​ដែល​ងាយ​បង្កើន​ឱកាស​នៃ​ការ​គេង​មមើ។
  • គ្រឿងស្រវឹង៖ ការ​ផឹកស្រា​នៅ​ពេល​ល្ងាច​អាច​បង្ក​អស្ថិរភាព​នៃ​ដំណើរ​ការ​នៃ​ការ​គេង​របស់​មនុស្ស ហើយ​​បង្កើន​ហានិភ័យ​នៃ​ការ​គេង​មមើផងដែរ។
  • របួស​ខួរក្បាល៖ របួសខួរក្បាលជាស្ថានភាព​ដែល​ប៉ះពាល់ខ្លាំង​ដល់​ខួរក្បាល រួម​ទាំង​ជំងឺ​ហើម​ខួរក្បាល (រលាក​ខួរក្បាល) អាច​ជា​កត្តា​បង្ក​ឱ្យ​មាន​ការ​មមើ។
  • គ្រុនក្តៅ៖ ចំពោះ​កុមារ គ្រុនក្តៅ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ធ្វើ​ឱ្យ​ការ​គេង​មមើ​ងាយ​នឹង​កើត​ឡើង​បំផុត។
  • ស្ត្រេស៖ ប្រភេទ​ជា​ច្រើន​នៃ​ភាព​តាន​តឹង​អាច​ប៉ះពាល់​ដល់​ដំណេក ឬ​រំខាន​ដល់​ដំណេក​ដែល​អាច​បង្កើន​អត្រា​នៃ​ការ​មមើ។ ប្រភេទ​នៃ​ភាព​តានតឹង​មួយ​ចំនួន​​ដែល​បង្ក​មមើអាច​ទាក់ទង​នឹង​ភាព​មិន​ស្រួល ឬ​ការ​ផ្លាស់​ប្ដូរ​ដូច​ជា​ពេល​ធ្វើ​ដំណើរ និង​គេង​ប្លែក​កន្លែង។

តើ​គេ​អាច​ព្យាបាល​កុមារ​ពី​អាការៈ​មមើ​នេះ​បាន​ទេ ?

​បើ​យោង​ទៅ​តាម​លោក​វេជ្ជបណ្ឌិត​ Gérald Kierzek បាន​លើក​ឡើង​ថា៖ “មមើ​ដែល​កើត​លើ​កុមារ​និង​ក្មេង​វ័យ​ជំទង់​អាច​នឹង​ជា​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង។ បើ​មិន​ដូច្នេះ​ទេ គេ​ក៏​អាច​ធ្វើ​សម្រួល​បាន​តាម​រយៈ​ការ​ធ្វើ​យ៉ាងណា​ឱ្យ​កន្លែង​គេង​មាន​សុវត្ថិភាព​ល្អ កុំ​ឱ្យ​គេង​លើ​​គ្រែ​ខ្ពស់ ឬ​គ្រែ​ពីរ​ជាន់។ វិធី​ព្យាបាល​មួយ​ទៀត គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ដំណេក​របស់​ក្មេង​មាន​គុណភាព​ខ្ពស់ គេងលក់​បាន​ស្កប់ស្កល់​ ដោយ​ត្រូវ​ឱ្យ​ក្មេង​ចូល​គេង​ទៀត​ទាត់​ពេលវេលា និង​ត្រូវ​ដាក់​ម៉ោង​​ដាស់​កុមារ​ឱ្យ​ភ្ញាក់​មួយ​ភ្លែត​មុន​នឹង​លេច​សញ្ញា​មមើ​ ព្រោះ​ជា​ទូទៅ​ ការ​មមើ ច្រើន​តែ​កើត​​ឡើង​នៅ​ពេល​គេង​លក់​មួយ​វឹង​ដំបូង ឬ​នៅ​​ក្បាល​ព្រលប់។ ជា​ចុងក្រោយ គេ​អាច​ព្យាបាល​មមើ​ដោយ​ប្រើ​ថ្នាំ​លេប ដូច​ជា​ពពួក​​ថ្នាំ benzodiazépines ឬ​ពពួក​ថ្នាំ​​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ »៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប