ច្បាប់​ចម្លែក​ៗ​​ ១០​ ជុំវិញ​ពិភពលោក​ដែល​អ្នកអាចមិន​នឹក​ស្មាន​ថា​មាន​មែនទែន

លើ​ពិភព​លោក​នេះ​មាន​ច្បាប់​ប្លែកៗ​ជា​ច្រើន​ទៅ​តាម​តំបន់​នីមួយៗ។​ ថ្ងៃ​នេះ​ AMS នឹង​មក​ចែករំលែក​ឱ្យ​ប្រិយមិត្ត​ហួសចិត្ត​ជាមួយ​គ្នា​អំពី​ច្បាប់​ចម្លែកៗ​នៅ​ប្រទេស​ផ្សេងៗ​ជុំវិញ​ពិភព​លោក។​

លំដាប់​ទី​ ១០​ ហាម​ជិះ​ឡាន​កខ្វក់

នៅ​ទី​ក្រុង​ឌូបៃ​ មាន​ច្បាប់​ហាម​ឃាត់​រថយន្ត​កខ្វក់​ ដោយសារ​តែ​វា​ធ្វើឱ្យ​ខូច​មុខមាត់​ទីក្រុង​ មើល​ទៅ​បាត់បង់​សោភ័ណភាព។​ អ្នក​ដែល​ជិះ​ឡាន​កខ្វក់​នឹង​ត្រូវ​ផាក​ពិន័យ​ចំនួន​ ៥០០​ Dirham​ ឬ​ ១៣៦​ ដុល្លារ​ មិនថា​រថយន្ត​អ្នក​កខ្វក់​ដោយ​មូលហេតុ​អ្វី​ឡើយ។​ បើ​សមត្ថកិច្ច​រក​ឃើញ​ថា​ឡាន​កខ្វក់​ គេ​នឹង​ទុក​ក្រដាស​ផាក​ពិន័យ​នៅ​លើ​កញ្ចក់​រថយន្ត​ជាមុន​សិន​ ដោយ​ម្ចាស់​រថយន្ត​មាន​ពេល​ ១៥​ ថ្ងៃ​ ដើម្បី​សម្អាត​រថយន្ត​ ប៉ុន្តែ​បើ​មិន​សម្អាត​ទេ​ សមត្ថកិច្ច​នឹង​អូស​យក​ទៅ​ទុក​ហើយ​រង់ចាំ​ម្ចាស់​រថយន្ត​មក​បង់​ថ្លៃ​ផាក​ពិន័យ។​ ប្រសិន​បើ​គ្មាន​អ្នក​ណា​ទាក់​ទង​ទេ​ រថយន្ត​នឹង​ត្រូវ​រឹបអូស​យក​ទៅ​លក់​ដេញ​ថ្លៃ។​

លំដាប់​ទី​ ៩​ ហាម​អង្គុយ​តាម​ទី​សាធារណៈ

នៅ​ពេល​​ដើរ​លេង​កម្សាន្ត​រយៈពេល​យូរ​ យើង​ប្រាកដ​ជា​ចង់​អង្គុយ​សម្រាក។​ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០០៣​ អភិបាល​ក្រុង​ Venice​ នៃ​ប្រទេស​អ៊ីតាលី​បាន​ស្នើ​ឱ្យ​បង្កើត​ច្បាប់​មួយ​គឺ​ហាម​មិន​ឱ្យ​អង្គុយ​តាម​ផ្លូវ​ ឬ​ដេក​នៅ​កន្លែង​ទី​សាធារណៈ​ ជាពិសេស​នៅ​លើ​ស្ពាន​ រីយ៉ាល់តូ​ (Rialto)​ និង​កន្លែង​កកកុញ​ផ្សេងទៀត​ បើ​ពុំ​នោះ​ទេ​នឹង​ត្រូវ​ពិន័យ​ជាមួយ​ទឹក​ប្រាក់​ចំនួន​ ៥៨៨​ ដុល្លារ​អាមេរិក។​

លំដាប់​ទី​ ៨​ ស្លៀក​ពាក់​ឱ្យ​សមរម្យ

ភ្នំ​ Alps​ ប្រទេស​ស្វីស​ ជា​គោល​ដៅ​ដ៏​សំខាន់​របស់​អ្នក​ទេសចរ​ ត្រូវ​តែ​ទៅ​ឱ្យ​បាន​ម្ដង​ក្នុង​មួយ​ជីវិត។​ នៅ​លើ​ភ្នំ​ Alps​ មាន​ច្បាប់​ជា​ច្រើន​ដែល​អ្នកទេសចរ​ត្រូវ​អនុវត្ត​តាម។​ មួយ​ក្នុង​ចំណោម​ច្បាប់​ទាំង​នោះ​គឺ​ការ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ ហាម​ឡើង​ភ្នំ​ដោយ​អាក្រាត​កាយ​ ឬ​ស្លៀក​តែ​ខោ​ក្នុង​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​នឹង​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​ ១០០​ ដុល្លារ។​

លំដាប់​ទី​ ៧​ ហាម​ជិះ​ឡាន​អស់​សាំង​តាម​ផ្លូវ

នៅ​ប្រទេស​អាល្លឺម៉ង់​ អ្នក​បើកបរ​ភាគច្រើន​ចូលចិត្ត​ជិះ​លើ​ផ្លូវ​ល្បឿន​លឿន​ ដោយសារ​អាច​ជាន់​ល្បឿន​បាន​តាម​ចិត្ត​នៅ​តំបន់​ខ្លះ​ តែ​ក៏​មាន​តំបន់​ខ្លះ​ត្រូវ​កំណត់​ល្បឿន​ត្រឹម​ ១៣០​ គី​ឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែរ។​ ដូច្នេះ​ហើយ​ អ្នក​សាក​ស្រមៃ​ទៅ​មើល​ បើ​ជិះ​សុខៗ​ឃើញ​មាន​ឡាន​អស់​សាំង​ឈប់​ឆ្កឹង​នៅ​តាម​ផ្លូវ​ តើ​នឹង​មាន​អ្វី​កើតឡើង​ទៅ?​ ហេតុ​នេះ​ហើយ​ទើប​គេ​ចេញ​ច្បាប់​ផាក​ពិន័យ​ឡាន​ដែល​អស់​សាំង​លើ​ផ្លូវ​ល្បឿន​លឿន​ជា​ប្រាក់​ ៣៤​ ដុល្លារ។​ ប៉ុន្តែ​ប្រសិនបើ​រថយន្ត​ខូច​ដោយ​ចៃដន្យ​ នឹង​មិន​ត្រូវ​បាន​ផាក​ពិន័យ​ទេ។​

លំដាប់​ទី​ ៦​ ហាម​ពាក់​ឯកសណ្ឋាន​យោធា

ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ការាបៀន​ (Caribbean)​ ហាម​សាធារណជន​មិន​ឲ្យ​ពាក់​ឯកសណ្ឋាន​យោធា​ ឯកសណ្ឋាន​ក្លែង​ខ្លួន​ និង​បំពាក់​សម្ភារៈ​ផ្សេងៗ​ដូច​ទាហាន​ឡើយ​ បើ​មិន​ដូច្នេះ​ទេ​ នឹង​ត្រូវ​បាន​ចាប់​ខ្លួន​ ឬ​ពិន័យ​ជា​ប្រាក់​ចំនួន​ ៣៧០០​ ដុល្លារ។​ ជា​ហេតុ​ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ប្រទេស​នេះ​ត្រូវ​បោះចោល​របស់​ជាច្រើន​ដែល​យក​មក​ជាមួយ​ដូចជា​ សំលៀក​បំពាក់​ កាបូប​ ស្បែកជើង​ ឬ​សូម្បី​តែ​ខ្សែក្រវាត់។​

លំដាប់​ទី​ ៥​ ដាក់​ឈ្មោះ​កូន​ឱ្យ​បាន​សមរម្យ

មនុស្ស​សម័យ​នេះ​តែងតែ​ដាក់​ឈ្មោះ​កូន​ឱ្យ​ស្តាប់​ទៅ​ឡូយ​ និង​ទាន់សម័យ។​ រហូត​ដល់​អ្នក​ខ្លះ​ចូលចិត្ត​ដាក់​ឈ្មោះ​ចម្លែកៗ​ ហើយ​នេះ​ក៏​ជា​ការហាមឃាត់​នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក។​ ពេល​ទារក​កើត​មក​ត្រូវ​ជ្រើសរើស​ឈ្មោះ​មួយ​ក្នុង​ចំណោម​ ៣៣០០០ ឈ្មោះ​ដែល​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។​

លំដាប់​ទី​ ៤​ ត្រូវ​នាំ​សត្វ​សុនខ​ដើរលេង

នៅ​ទីក្រុង​ តួរីន​ (Turin)​ ប្រទេស​អ៊ីតាលី​ មាន​ច្បាប់​តម្រូវ​ឱ្យ​ម្ចាស់​សុនខ​នាំ​សត្វ​ចិញ្ចឹម​ទៅ​ដើរ​លេង​យ៉ាង​ហោច​ណាស់​ ៣​ ដង​ក្នុង​មួយ​ថ្ងៃ​ បើ​មិន​ពុំនោះ​ទេ​នឹង​ត្រូវ​ពិន័យ​ ៦០០​ ដុល្លារ។​ តួរីន​ (Turin)​ ជា​ទីក្រុង​ដែល​ល្បីល្បាញ​អំពី​ការ​ស្រឡាញ់​សត្វ​ សូម្បី​តែ​សត្វ​អនាថា​ក៏​ទទួល​បាន​ការ​ការពារ​ពី​ច្បាប់​ដែរ​ ឬ​សូម្បី​តែ​ដាក់​ត្រីមាស​ក្នុង​ថង់​ផ្លាស្ទិច​ក៏​មិន​បាន​ដែរ។​

លំដាប់​ទី​ ៣​ ហាម​ផោម​ក្រោយ​ម៉ោង​ ៦​ ល្ងាច​ថ្ងៃ​ព្រហស្បតិ៍

នៅ​រដ្ឋ​ផ្លរីដា​ ការផោម​នៅ​ទី​សាធារណៈ​ក្រោយ​ម៉ោង​ ៦:០០​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ត្រូវ​បាន​ចាត់​ទុក​ថា​ខុស​ច្បាប់។​ ជាក់​ស្តែង​ ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​សតវត្ស​ទី​ ១៩​ ប៉ុន្តែ​វា​ស្ទើរតែ​មិន​បាន​យក​មក​អនុវត្ត​ឡើយ​ ព្រោះ​អ្នក​នៅ​តំបន់​នេះ​ស្ទើរតែ​មិន​ឃើញ​មាន​នរណា​ត្រូវ​បាន​ដាក់ទោស​ដោយ​ច្បាប់​នេះ​ឡើយ។​

លំដាប់​ទី​ ២​ ហាម​ភ្លេច​ថ្ងៃ​កំណើត​របស់​ប្រពន្ធ

នៅ​ក្នុងប្រទេស​ សាម័រ​ (Samoa)​ មាន​ច្បាប់​មួយ​ដែល​ចម្លែក​ណាស់​ ជា​ពិសេស​ក្នុង​ក្រសែ​ភ្នែក​របស់​អ្នកក្រៅ។​ វា​ជា​ច្បាប់​ដែល​ចែង​ថា​បុរស​ណា​ដែល​រៀបការ​ហើយ​ មិន​ត្រូវ​ភ្លេច​ថ្ងៃ​ខួប​កំណើត​របស់​ប្រពន្ធ​ឡើយ​ បើ​មិន​ដូច្នោះ​ទេ​នឹង​ចាត់​ទុក​ថា​ជា​អំពើ​ខុស​ច្បាប់។​ មិន​តែ​ប៉ុណ្ណោះ​ អ្នក​ប្រឈម​​នឹង​ប្រពន្ធ​ដាក់​ទោស​មួយ​ជាន់​ទៀត។​

លំដាប់​ទី​ ១​ ហាម​ផឹក​ស្រវឹង​ ហើយ​​ជិះ​គោ

ប្រសិន​បើ​វា​ជា​ច្បាប់​ស្តី​ពី​បទល្មើស​នៃ​ការ​បើកបរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ វា​មិនមាន​អី​ចម្លែក​នោះ​ទេ។​ ប៉ុន្តែ​ចម្លែក​ត្រង់​ថា​ វា​ជា​រឿង​ខុស​ច្បាប់​ប្រសិន​បើ​អ្នក​ផឹក​ស្រវឹង​ហើយ​ជិះ​គោ​ ដោយ​អ្នក​នឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ ២៧៥​ ដុល្លារ​ ឬ​ត្រូវ​ជាប់​គុក​ ១​ ឆ្នាំ​។ អ្នក​ប្រាកដ​ជា​ហួសចិត្ត​ថា​ សម័យ​នេះ​ហើយ​មិន​ដែល​ស្រវឹង​ហើយ​ឡើង​ជិះ​គោ​តាម​ផ្លូវ​ទេ។​ ការពិត​ គឺ​ដោយសារ​តែ​ច្បាប់​នេះ​មាន​តាំង​ពី​ឆ្នាំ​ ១៨៧២​ មក​ម្ល៉េះ ឬ​ប្រហែល​ ១៤៩​ ឆ្នាំ​មុន​ ក្នុង​ប្រទេស​ស្កុតឡែន មានន័យថា​តាំងពី​សម័យ​មនុស្ស​ជិះ​សត្វ​ធ្វើជា​យានជំនិះ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ