គ្រាន់​តែ​ការ​រៀប​​អាពាហ៍ពិពាហ៍​របស់​ទេសចរ​ ១​ឆ្នាំ​ប្រទេស​អ៊ីតាលី​រកចំណូល​បាន​​ ៦៦០លាន​ដុល្លារ

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ឧស្សាហកម្ម​ទេសចរណ៍​អាពាហ៍ពិពាហ៍​របស់​ប្រទេស​អ៊ីតាលី​ហាក់​មាន​ភាព​លេចធ្លោ​ខ្លាំង​ឡើង​ៗ​ និង​ក្លាយ​​ទិសដៅ​រៀប​អាពាហ៍ពិពាហ៍​ចម្បង​របស់​ទេសចរ​បរទេស។ បើ​យោង​ទៅ​តាម​​មជ្ឈមណ្ឌល​សិក្សា​ទេសចរណ៍ Centro Studi Turistici បាន​ឱ្យ​ដឹង​ថា ទេសចរណ៍​អាពាហ៍ពិពាហ៍​កំពុង​ផ្ទុះ​ខ្លាំង​ ដោយ​មាន​គូ​ស្វាមី​ភរិយា​បរទេស​ជាង ១មុឺន ១ពាន់​​​គូ​រៀបការ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​កាល​ពី​ឆ្នាំ​មុន។

ឆ្នាំ ២០២២ ជា​ឆ្នាំ​ដែល​ឧស្សាហកម្ម​ទេសចរណ៍​អាពាហ៍ពិពាហ៍​ផ្ទុះ​ខ្លាំង​ជាង​គេ​ធ្វើ​ឲ្យ​ចំណូល​របស់​ប្រទេស​អ៊ីតាលី​ពី​វិស័យ​មួយ​នេះ​កើន​ដល់​ ៦៦០លាន​ដុល្លារ​ ដែល​ចំនួន​នេះ​លើស​ចំណូល​កាល​ពី​ឆ្នាំ ២០១៨ ជាង​១០០​លាន (ចំណូល ៥៤៤លាន​ដុល្លារ​ឆ្នាំ២០១៨) និង​លើស​ឆ្នាំ ២០១៩ ប្រមាណ ១១ភាគរយ។ ចំណូល​នេះ​គឺជាការ​យោង​ទៅ​លើ​រយៈ​ពេល​នៃ​ការ​ស្នាក់​នៅ​របស់​គូ​ស្វាមី​ភរិយា និង​ភ្ញៀវ​មក​ចូលរួម​ពិធី (ជាមធ្យម ៣.៣ យប់)។

ហើយ​ចំនួន​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​បាន​អូស​ទាញ​ វត្តមាន​ភ្ញៀវ​ទេសចរ​ដែលពាក់ព័ន្ធនឹងកម្មវិធីនេះជាង ២​លាន​នាក់​សម្រាប់​ឆ្នាំ ២០២២។ បន្ថែម​ពី​លើ​នេះ​ កម្មវិធី​អាពាហ៍ពិពាហ៍​ជា​ទូទៅ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​ប្រណីត ​នៅ​រដ្ឋ Tuscany (៣០ភាគរយ) បន្ទាប់​មក​គឺ Lombardy, Campania, Veneto និង Lazio ដែល​ជា​ភាគច្រើនជារដ្ឋ​ដែល​ត្រូវ​ចំណាយ​ខ្ពស់​ទាំង​ការ​រៀប​ចំ​កម្មវិធី និង​ការ​ស្នាក់​នៅ។

បើ​តាម​ទិន្នន័យ​ក្នុង​ឆ្នាំ ២០១៨ គូស្នេហ៍​បរទេស​ទៅ​រៀប​ការ​ក្នុង​ប្រទេស​អ៊ីតាលី​ភាគ​ច្រើន​មក​ពី​ចក្រភពអង់គ្លេស (២៨.១%) សហរដ្ឋអាមេរិក (២១.៩%) អូស្ត្រាលី (៩.៤%) អាល្លឺម៉ង់ (៥.៥%) និង​កាណាដា (៤.៥%)។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅ​ពី​ប្រទេស​អ៊ីតាលី ​ប្រទេស​ដែល​ទេសចរ​បរទេស​និយម​ជ្រើសរើស​ជា​ទីតាំង​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្លួន​គឺ​ឧបទ្វីប Scandinavia ភាគ​ខាង​ជើង​ទ្វីប​អឺរ៉ុប​ដែល​មាន​ប្រទេស ន័រវែស ​ស៊ុយអែត និង​ដាណឺម៉ាក។ ចំណែក​ប៉ែក​អាស៊ី​វិញ​មាន​តែ​ប្រទេស​ពីរ​ប៉ុណ្ណោះ​គឺ​ ឥណ្ឌូណេស៊ី និង​អារ៉ាប់រួម​ដែល​ទេសចរ​បរទេស​និយម​ចូល​ចិត្ត​ជាង​គេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។