បេសកកម្មទេសចរណ៍អវកាសដំបូងបង្អស់ក្នុងប្រវត្តិមនុស្សជាតិ បញ្ចប់ដោយជោគជ័យ

ទីបំផុត ក្រុមហ៊ុនទេសចរណ៍អវកាស Virgin Galactic ដែលបង្កើតឡើងដោយមហាសេដ្ឋីអង់គ្លេស Richard Branson បានបើកដំណើរការបេសកកម្មទេសចរណ៍អវកាសដំបូងរបស់ខ្លួនទៅកាន់កន្លងផែនដី ដោយជោគជ័យ និងជាការបំពេញពាក្យដែលខ្លួនបានការសន្យាអស់ជាច្រើនទសវត្សរ៍មកហើយ។

យន្តហោះ​អវកាស​ដើរ​ដោយ​ថាមពល​​រ៉ុក្កែត​ឈ្មោះ VSS Unity របស់ក្រុមហ៊ុន Virgin បានចេញដំណើរ​នៅ​ម៉ោង ៨:៣០ នាទី​ព្រឹក ពី​ប្រលានអវាកាស ក្នុងរដ្ឋ​ New Mexico សហរដ្ឋអាមេរិក។

អតិថិជន ៣នាក់ដំបូងរបស់ក្រុមហ៊ុន Virgin គឺលោកស្រី Keisha Schahaff ជាសហគ្រិន និងកូនស្រី ចំណែកឯអតិថិជនម្នាក់គឺលោក Jon Goodwin ជាអតីតអត្តពលិកអូឡាំពិក ដែលបានទិញសំបុត្រដំណើរកម្សាន្តនេះក្នុងតម្លៃ ២៥មុឺនដុល្លារ តាំងពីឆ្នាំ ២០០៥។

កញ្ញា Ana Mayers អាយុ ១៨ ឆ្នាំ និងម្តាយលោកស្រី Keisha Schahaff អាយុ ៤៦ មកពីកោះ Antigua ហើយពួកគេបានឈ្នះសំបុត្រដំណើរកម្សាន្តអវកាសនេះ តាមរយៈស្នាដៃគំនូរដែលរៃអង្គាសប្រាក់បាន ១,៧ លានដុល្លារសម្រាប់អង្គការមិនរកប្រាក់ចំណេះ Space for Humanity។ ពេលនេះពួកគេទាំងពីរ​បាន​ក្លាយ​ជា ​ម្តាយ​-កូន​ស្រី​ ដំបូង​គេ​ដែល​បាន​ហោះ​ទៅ​លំហ​អាកាស​ជាមួយ​គ្នា។

ការហោះហើររយៈពេល ៥០នាទីបានបញ្ចប់ទៅដោយជោគជ័យ ភ្ញៀវទាំង ៣អ្នកត្រូវបានផ្តល់ឱកាសឱ្យដោះខ្សែក្រវ៉ាត់ការពារសុវត្ថិភាពចេញ ហើយរីករាយជាមួយនឹងទំនាញផែនដីនៅរយៈកម្ពស់ប្រហែល ៨៥ គីឡូម៉ែត្រ ក៏ដូចជាបានទស្សនាផ្ទាំងទស្សនីយភាពនៃលំហអវកាស និងសម្លឹងមើលមកផែនដី។

ត្រឹមរយៈពេលជាង ១ម៉ោងបន្ទាប់ពីការហោះហើរ ពួកគេទាំង ៣នាក់បានចុះចតដោយជោគជ័យនៅ ប្រលានអវកាស Spaceport America ។

បន្ទាប់ពីត្រលប់មកដល់ផែនដីវិញ Goodwin បានពណ៌នាការហោះហើរនេះថា៖ «វាជាបទពិសោធន៍ដ៏អស្ចារ្យបំផុត។ ដោយគ្មានការសង្ស័យនេះគឺជាថ្ងៃដ៏គួររំភើបបំផុតនៃជីវិតរបស់ខ្ញុំ»។

កញ្ញា Mayers បានរៀបរាប់ថា Mayer បាន​និយាយ​ថា៖ «ខ្ញុំ​ស្ទើរតែគាំងនៅ​ចំពោះ​រឿង​ដែលខ្ញុំបានធ្វើ ខ្ញុំ ​មានអារម្មណ៍ថាបានផ្សារភ្ជាប់​ជាមួយ​អ្វីៗ​គ្រប់​យ៉ាង​ច្រើនលើស​ការ​រំពឹង​ទុក។ ខ្ញុំមានអារម្មណ៍ជា ផ្នែកមួយនៃក្រុម ផ្នែកនៃយាន ផ្នែកនៃចក្រវាល ផ្នែកនៃផែនដី»។

ចំណែកលោកស្រី Schahaff បាននិយាយថា៖ «បទពិសោធន៍នេះ បានផ្តល់ឱ្យខ្ញុំនូវអារម្មណ៍ដ៏ស្រស់ស្រាយបំផុត ហើយយល់ប្រសិនបើខ្ញុំអាចធ្វើរឿងនេះបាន ខ្ញុំនឹងអាចធ្វើអ្វីៗគ្រប់យ៉ាងបាន»។

គួរជម្រាបថា នេះគឺជាការធ្វើដំណើរលើកទី៧ របស់ក្រុមហ៊ុន Virgin Galactic ទៅកាន់លំហ ចាប់តាំងពីឆ្នាំ ២០១៨ ប៉ុន្តែវាគឺជាលើកទីមួយដែលដឹកអតិថិជន ពោលគឺអ្នកទិញសំបុត្រ ឬអ្នកទេសចរ។ តាំងពីឆ្នាំ ២០០៥ មកក្រុមហ៊ុន Virgin Galactic បានលក់សំបុត្រអស់ប្រហែល ៨០០ សន្លឹកមកហើយ ក្នុងនោះ ៦០០សំបុត្របានលក់ចេញក្នុងតម្លៃ ២៥មុឺនដុល្លារ និងពីររយសំបុត្របានលក់ចេញក្នុងតម្លៃ ៤៥ មុឺនដុល្លារ ក្នុងមួយសំបុត្រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​