ការចិញ្ចឹមសុនខមួយក្បាលមិនថាតិច ឬច្រើនចាំបាច់គឺត្រូវការការបង្វឹកខ្លះៗដូចជាសណ្ដាប់ធ្នាប់នៃការបន្ទោបង់ ការរង់ចាំទទួលអាហារ ការការពារខ្លួន និងអាកប្បកិរិយាជាដើម។ ដូច្នេះសម្រាប់អ្នកមានបំណងចង់ចិញ្ចឹមកូនឆ្កែ យើងសូមណែនាំពូជសុនខទាំង ៧ ខាងក្រោមដែលងាយស្រួលបង្ហាត់៖
១. Poodle
Poodle មានរូបរាងតូចល្មម និងគួរឱ្យស្រឡាញ់។ ជាមួយគ្នានេះ ពួកគេក៏ជាប្រភេទសុនខមានភាពវៃឆ្លាតខ្ពស់ និងចូលចិត្តផ្គាប់ចិត្តម្ចាស់ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការបង្វឹក ថែមទាំងឆាប់ចាប់បានផងដែរ។
២. Border Collie

Border Collie ភាគច្រើនត្រូវបានគេស្គាល់តាមរយៈភាពឈ្លាសវៃរបស់ពួកគេ។ តាមពិតទៅ យោងតាម Animal Planet ពូជសនុខមួយប្រភេទនេះត្រូវបានគេដាក់ឈ្មោះឱ្យថាជាសត្វឆ្កែឆ្លាតបំផុតក្នុងហ្គេម (smartest dog in the game)។ មិនត្រឹមតែឆ្លាត និងថាមពលខ្លាំងនោះទេ Border Collie ក៏ចេះស្ដាប់បញ្ជាបានយ៉ាងល្អដែរ។
៣. Golden Retriever
សព្វថ្ងៃ Golden Retriever គឺពូជឆ្កែដែលកំពុងទទួលបានការពេញនិយមខ្លាំងមែនទែន។ ពូជសុនខមួយប្រភេទនេះមិនត្រូវបានគេចាត់ទុកថាឆ្លាតបំផុតទេ ប៉ុន្តែពួកគេពិតជាយកចិត្តទុកដាក់ និងព្យាយាមធ្វើអ្វីដែលម្ចាស់ចង់បាន។ លើសពីនេះ Golden Retriever ចូលចិត្តរៀននូវអ្វីថ្មីៗធ្វើឱ្យពួកគេក្លាយជាឆ្កែដែលងាយស្រួលបង្វឹកបំផុត។
៤. Labrador Retriever

Labrador Retriever ក៏ជាប្រភេទសុនខមួយក្បាលដែលងាយស្រួកបង្វឹកដែរព្រោះចង់ឃើញម្ចាស់របស់គេសប្បាយចិត្ត។ ស្របពេលនេះ ពួកគេក៏ជាសត្វឆ្កែដែលចូលចិត្តសប្បាយ និងផ្អែមល្ហែម ទើបធ្វើឱ្យដំណើរនៃការហ្វឹកហាត់មានភាពរីករាយ។
៥. German Shepherd Dogs
German Shepherd Dogs គឺជាពូជសុនខដែលត្រូវបានគេបង្កាត់ឡើងដោយមានការគិតឯករាជ្យ ល្បឿនលឿន ការស៊ូទ្រាំខ្ពស់ និងចេះស្ដាប់បង្គាប់។ មិនតែប៉ុណ្ណោះ ពួកគេក៏ជាឆ្កែដែលមានភាពរឹងមាំ ក្លាហាន និងងាយបង្ហាត់ផងដែរ។
៦. Cardigan Welsh Corgi
ជាមួយនឹងខ្លួនវែង កម្ពស់ទាប និងចូលចិត្តបង្ហាញភាពរីករាយ ទើបធ្វើឱ្យ Cardigan Welsh Corgi ក្លាយជាសុនខដែលគួរឱ្យស្រឡាញ់។ នៅពេលដែលពួកគេចាប់ផ្ដើមស៊ាំជាមួយយើងហើយ នោះនឹងមានភាពងាយស្រួលក្នុងការបង្វឹក ហើយគេក៏មិនធ្វើឱ្យម្ចាស់ខកចិត្តដែរ។ មិនតែប៉ុណ្ណោះ ពួកគេត្រូវបានចាត់ទុកជាឆ្កែដែលអាចជួយបន្ធូរភាពតានតឹងដល់ម្ចាស់បានយ៉ាងល្អផងដែរ។
៧. Shetland Sheepdog
Shetland Sheepdog គឺជាប្រភេទសុនខដែលមានភាពសកម្ម និងយកចិត្តទុកដាក់ទៅលើអ្វីមួយមែនទែន។ ពួកគេចេះផ្គាប់ចិត្តម្ចាស់ និងមានភាពវៃឆ្លាតខ្ពស់ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការបង្វឹកផងដែរ៕


















































Account
Security
Favourite Content