ដឹងទេថា កប៉ាល់ទីតានិក ត្រូវបានរកឃើញតាមរយៈបេសកកម្មសម្ងាត់របស់កងទ័ពជើងទឹកអាមេរិកអំឡុងសង្គ្រាមត្រជាក់

ការរកឃើញបំណែកនៃកប៉ាល់ទីតានិកក្នុងឆ្នាំ ១៩៨៥ កើតឡើងដោយចៃដន្យចេញពីការស៊ើបអង្កេតសម្ងាត់របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្នុងបេសកកម្មស្វែងរកនាវាមុជទឹកបំពាក់នុយក្លេអ៊ែរចំនួនពីរគ្រឿងដែលបានលិច។ នេះបើយោងតាមបុរសដែលរកឃើញខ្មោចកប៉ាល់យក្សនៅក្នុងបាត មហាសមុទ្រអាត្លង់ទិកខាងជើងនេះ។

លោក Robert Ballard ដែលជាអ្នករកឃើញកប៉ាល់ទីតានិក បានជួបជាមួយកងទ័ពជើងទឹកដំបូងក្នុងឆ្នាំ ១៩៨២ ដើម្បីស្នើសុំមូលនិធិយកទៅអភិវឌ្ឍបច្ចេកវិទ្យាមនុស្សយន្តមុជទឹកដែលគាត់ត្រូវការដើម្បីស្វែងរកកប៉ាល់ទីតានិក។

ជាការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើល

លោក Ronald Thunman ដែលពេលនោះជាអនុប្រធានប្រតិបត្តិការកងទ័ពជើងទឹក បានប្រាប់លោក Ballard ថាយោធាមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យារបស់លោក ប៉ុន្តែគោលបំណងចម្បងរបស់យោធាគឺដើម្បីស៊ើបអង្កេតបំណែកនាវាមុជទឹកផ្ទុកនុយក្លេអ៊ែរ USThresher និង U.S.S. Scorpion។

ដោយសារបច្ចេកវិទ្យារបស់លោក Ballard នោះអាចមុជទៅដល់បាតសមុទ្រ និងអាចថតរូបទីតាំងកប៉ាល់លិចបាន ក្រុមអ្នករុករកសមុទ្រ ឬ oceanographer ក៏បានយល់ព្រម សហការជួយលោក។

ដ្បិតថាជាបេសកកម្មយោធា តែលោក Ballard នៅតែព្យាយាមសួរកងទ័ពជើងទឹកថាតើគាត់អាចស្វែងរកកប៉ាល់ទីតានិកដែលស្ថិតនៅចន្លោះបំណែកនាវាមុជទឹកផ្ទុកនុយក្លេអ៊ែរទាំង២នោះ បានដែរឬទេ។

លោក Thunman ដែលទទួលបន្ទុកការងាររុករកនៅពេលនោះ បាននិយាយថា៖ «ពេលនោះខ្ញុំនិយាយពាក្យយ៉ាងខ្លីទៅកាន់គាត់»។ លោក​ថា ខ្លួនបានបញ្ជាក់ប្រាប់លោក Ballard ម្តងទៀតថា បេសកកម្ម​នេះគឺដើម្បី​សិក្សា​ពី​នាវា​ចម្បាំង​ដែល​លិច ប៉ុន្តែមានករណីលើកលែង។

លោកឧត្តមនាវីឯក Thunman បន្តថា ប្រសិនបើបេសកម្មបញ្ចប់មុនពេលកំណត់ លោក (Ballard) អាចធ្វើអ្វីដែលលោកចង់ធ្វើបាន ប៉ុន្តែមិនមែនជាការកំណត់ ឬអនុញ្ញាតផ្លូវការឱ្យលោក Ballard ស្វែងរកកប៉ាល់ទីតានិកនោះទេ។

លោក Ballard បាននិយាយថា ពេលនោះស្រាប់តែលេខាធិការកងទ័ពជើងទឹក បានដឹងពីការស្នើសុំរបស់លោកនៅពេលនោះ។ លោកបន្តថា៖ «បើទោះលេខាធិការដឹងឮក្តី ប៉ុន្តែកងទ័ពជើងទឹកមិនដែលរំពឹងថាខ្ញុំនឹងអាចរកឃើញកប៉ាល់ទីតានិកទេ ដូច្នេះហើយនៅពេលដែលវាកើតឡើង ពួកគេមានការព្រួយបារម្ភដោយសារតែខ្លាចផ្ទុះការផ្សព្វផ្សាយជាសាធារណៈ»។

ទោះជាយ៉ាងណា​ វាគឺជាសំណាងដែលពេលនោះមនុស្សងប់ងុលទៅលើរឿងនិទានកប៉ាល់ទីតានិក ជាជាងព្យាយាមធ្វើដំណើរទៅកាន់បំណែកកប៉ាល់នោះ។

លោក Ballard បានរៀបរាប់ឱ្យដឹងថា លោកបានចំណាយពេល ៨ ថ្ងៃ ក្នុងចំណោមពេល ១២ថ្ងៃដែលសេសសល់ពីបេសកកម្ម ទើបអាចរកឃើញបំណែកកប៉ាល់ទីតានិក ដែលស្ថិតចម្ងាយប្រហែល ៤០០ ម៉ាយ ឬជាង ៦០០រយគីឡូមែត្រ ពីឆ្នេរសមុទ្រ Newfoundland ប្រទេសកាណាដា។

លោក Ballard បញ្ជាក់ថា៖ «ម៉ោង ១រំលងអាត្រាត ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ១៩៨៥ នៅក្រោមទឹកជម្រៅជិត ៤ពាន់ម៉ែត្រ មួយរបស់កប៉ាល់ទីតានិកត្រូវបានរកឃើញ ដែលបញ្ជាក់ថា បំណែកកប៉ាល់ទីតានិកនោះត្រូវបានរកឃើញ»។

អ្នករុករករូបនេះបានឱ្យថា ខ្លួននៅ​តែ​ចាំ​ច្បាស់​ថា​ពេល​នោះ ជា​ពេល​ដែល​គាត់​បាន​សម្លឹង​មើល​កប៉ាល់​ទីតានិកដំបូងបង្អស់ក្រោយលិចអស់ជាង ៧០ឆ្នាំ។ លោក Ballard ថ្លែងប្រាប់កាសែត CBS News ថា៖ «យើងបានសន្យាថា​នឹងមិនយកអ្វីមួយពីកប៉ាល់នោះឡើយ ដោយវាជាការគោរពដ៏ខ្ពង់ខ្ពស់»។

គួរបញ្ជាក់ថា កប៉ាល់ដឹកអ្នកដំណើរយក្សទីតានិក បានលិចកាលពីល្ងាចថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩១២ ក្រោយបុកផ្ទាំងទឹកកក។ មហន្តរាយដ៏អាក្រក់នេះ នៅលើផ្ទៃសមុទ្រនេះបានឆក់យកជីវិតមនុស្សប្រមាណ១ ៥០០នាក់ ហើយបានលិចចូលទៅក្នុងបាតមហាសមុទ្រត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។ ក្នុងចំណោមនោះ មានតែអ្នកដំណើរ និងក្រុមនាវិក ៧០០នាក់នៅរស់រានមានជីវិត តាមរយៈការជួយសង្គ្រោះដោយ R.M.S. Carpathia៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន