រឿង​ ៦​យ៉ាង​ដែល​មិន​គួរ​ធ្វើ​បើ​បាន​ទៅ​លេង​​កូរ៉េខាងត្បូង

ប្រទេស​កូរ៉េខាងត្បូង​គឺ​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ទាក់​ទាញ​មួយ​នៅ​ក្នុង​ទ្វីប​អាស៊ី​ដែល​មាន​​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​មក​ពី​បណ្ដា​ប្រទេស​នានា​ជុំ​វិញ​ពិភព​លោក ខណៈ​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ចម្រុះ​ដ៏​សម្បូរ​បែប​ និង​មាន​របៀប​រស់​នៅ​ប្រកប​ទៅ​ដោយ​វិន័យ​ស្រដៀង​ទៅ​នឹង​ប្រទេស​ជប៉ុន​អ៊ីចឹង​ដែរ។ ​យ៉ាងណាមិញបើ​អ្នក​បាន​ទៅ​លេង​ប្រទេស​កូរ៉េ​ខាងត្បូងនៅ​ថ្ងៃ​ណា ​គួរ​ចៀស​វាង​រឿង​ទាំង​ ៦យ៉ាង​នេះ​ដែល​ជនជាតិ​កូរ៉េ​ចាត់​ទុក​ជា​ទង្វើ​មិន​គប្បី ឬ​ឈ្លើយ​នៅ​ក្នុង​សង្គម​របស់​ខ្លួន។

១ ដើរ​ផង​ញុំា​អាហារ​ផងនិងញុាំ​អាហារលើឡានក្រុង

ការ​ដើរ​ផង​ញុំា​ផង​គឺ​ជា​រឿង​មួយ​ដែល​ជនជាតិ​កូរ៉េ​ចាត់​ទុក​ជា​រឿង​មិន​គប្បី​ដោយ​សារ​នៅ​ប្រទេស​កូរ៉េ ជា​ពិសេស​ទី​ក្រុង​សេអ៊ូល​មាន​មនុស្ស​ច្រើន កក​កុញ​លើ​ដង​ផ្លូវ​ ដូច្នេះ​ហើយ​បើ​អ្នក​ដើរ​ផង​ញុំា​អាហារ​ផង​អាច​ធ្វើ​ឲ្យ​អាហារ​នោះ​ប្រឡាក់​ទៅ​ដល់​អ្នក​ដំណើរ​ផ្សេង​ទៀត​ដែល​វា​ជា​រឿង​មិន​ល្អ​ឡើយ។ កូរ៉េ​ខាងត្បូងជា​ប្រទេស​ដែល​មាន​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ល្អ​បំផុត​មួយ​ដូច្នេះ​ បើ​សិន​ជា​ចង់​ញុំា​អាហារ​ទាំង​នោះ​អ្នក​គួរ​រក​កន្លែង​សមរម្យ​ណា​មួយ​ដើម្បី​ញុំា​វា។

២ ជ្រុះ​ចង្កឹះ

ទេសចរ​អន្តជាតិ​ដែល​ទៅ​លេង​ប្រទេស​កូរ៉េ​មិន​តម្រូវ​ឲ្យ​ប្រើ​ចង្កឹះ​នោះ​ទេ​បើ​ពួកគេ​មិន​ចេះ​ប្រើ​វា​ស្ទាត់​ ដែល​ហាង​ទាំង​នោះ​នឹង​ផ្ដល់​សម​ទៅ​ឲ្យ​ពួក​គេ​។​ បើ​សិន​ជា​អ្នក​ទៅ​លេង​ប្រទេស​កូរ៉េ​ហើយ​មិន​ទាន់​ចេះ​ប្រើ​ចង្កឹះ​ស្ទាត់​ គួរ​ប្រើ​សម​ទៅ​ល្អ​ជាង​​ដោយ​ហេតុ​ថា​ការ​ជ្រុះ​ចង្កឹះ​គឺ​ជា​រឿង​មួយ​ដែល​មិន​ល្អ​ឡើយ​នៅ​ប្រទេស​កូរ៉េ។

៣ មិន​គោរព​វប្បធម៌​កូរ៉េ

វា​មាន​ការ​ទាក់​ទង​គ្នា​ទៅ​នឹង​ការ​ជ្រុះ​ចង្កឹះ​ខាង​លើអ៊ីចឹង។ ការ​ប្រើ​ចង្កឹះ​គឺ​ជា​វប្បធម៌​របស់​កូរ៉េ ហើយ​បើ​អ្នក​មិន​ចេះ​ប្រើ​ហើយ​រអ៊ូរទាំ​ ឌឺដង​មិន​គោរព​ដល់​វប្បធម៌​របស់​ពួក​គេ​គឺ​ជា​រឿង​មួយ​ដ៏មិនគួរសម​បំផុត។ Kelsey ដែល​ជា​ជនជាតិ​កូរ៉េ​បាន​ឲ្យ​ដំបូន្មាន​ថា​អ្នក​គួរ​និយាយ​ថា​ខ្ញុំ​មិន​ចេះ​ប្រើ​វា​ទេ ឬ​នៅ​ប្រទេស​ខ្ញុំ​មិន​ប្រើ​វា​ឡើយ​ដូច្នេះ​ពេល​ក្រោយ​ខ្ញុំ​មិន​ប្រើ​វា​ទៀត​ទេ​ ជាជាង​និយាយ​ថា​ហេតុអ្វី​បាន​ជា​ប្រើ​របស់​នេះ ឬ​ហេតុ​អ្វី​អ្នក​ញុំា​របស់​នេះ របស់​នោះ​ជា​ដើម។

៤ មិន​គោរព​មនុស្ស​ចាស់

ដូច​ទៅ​នឹង​បណ្ដា​ប្រទេស​ដទៃអ៊ីចឹង​ដែរ កូរ៉េ​ក៏​ជា​ប្រទេស​មួយ​ដែល​គោរព​មនុស្ស​ចាស់​។ ដូច្នេះ​ហើយ​បើ​ទៅ​លេង​ប្រទេស​កូរ៉េ​ អ្នក​ត្រូវ​តែ​គោរព​មនុស្ស​ចាស់ និង​ចៀស​វាង​ហៅ​ឈ្មោះ​ដំបូង​របស់​​ជនជាតិ​កូរ៉េ​​ដែល​នោះ​ជា​នាម​ត្រកូល​របស់​ពួក​គេ​ ដែល​ភ្ញៀវ​ទេសចរ​​មក​ពី​អឺរ៉ុប​ភាគ​ច្រើន​ហៅ​ខុស។

៥ ​ផឹក​ស្រា​ហើយ​មុខ​របស់​អ្នក​ទល់​នឹង​មនុស្ស​ចាស់​ជាង​ខ្លួន

កូរ៉េ​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ផឹក​ស្រា ដូច្នេះ​ហើយ​ការ​ត្រូវ​បាន​អញ្ជើញ​ទៅ​ផឹក​ស្រា​អាច​ជា​រឿង​សាមញ្ញ​នៅ​ទី​នោះ។ បើ​សិន​ជា​អ្នក​ផឹក​ស្រា​ជា​មួយ​មនុស្ស​ចាស់​ជាង​ខ្លួន​ ពេល​ផឹក​ស្រា​អ្នក​ត្រូវ​ងាក​មុខ​ចេញ​។ បើ​សិន​ជា​អ្នក​ផឹក​ហើយ​មើល​មុខ​មនុស្ស​ចាស់​ជាង​ខ្លួន​នោះ​គឺ​ជា​ទង្វើ​មួយ​ដែល​ពួក​គេ​ចាត់​ទុក​ថា​ឈ្លើយ។

៦ កុំ​ញុំា​អាហារ​មុន​មនុស្ស​ចាស់

ដូច​ការ​ផឹក​ស្រា​អ៊ីចឹង ការ​ញុំា​អាហារ​មុន​មនុស្ស​ចាស់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រឿង​ឈ្លើយ។ មុន​ពេល​ដែល​អ្នក​ញុំា​អាហារ​ដែល​មាន​នៅ​លើ​តុ​ ដាច់​ខាត​ត្រូវ​ប្រាកដ​ថា​មនុស្ស​ចាស់​បាន​ញុំា​អាហារ​នោះ​មុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម