មកដឹងរឿងរ៉ាវមួយចំនួនពីកាបូបដែលគេល្បី មានតម្លៃរហូតដល់កន្លះលានដុល្លារ

កាបូប Hermès Birkin គឺជានិមិត្តសញ្ញាតំណាង​ឱ្យប្រណីតភាព និងភាពឈានមុខគេនៅក្នុងពិភពម៉ូដ។ កាបូបម៉ូដនេះបានចាប់ផ្ដើមបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៤ នៅពេលដែលតារាសម្ដែង និងអ្នកចម្រៀងស្រី Jane Birkin បានជួបនាយកប្រតិបត្តិក្រុមហ៊ុន Hermès លោក Jean-Louis Dumas អំឡុងពេលហោះហើរពីទីក្រុងប៉ារីសទៅកាន់ទីក្រុងឡុងដ៍។

អំឡុងពេលសន្ទនារបស់ពួកគេ Birkin បានបង្ហាញពីតម្រូវការរបស់នាងក្នុងការបង្កើតកាបូបដែលមានមុខងារសាមញ្ញ ប៉ុន្តែទាន់សម័យដែលគំនិតនេះហើយនាំឱ្យមានការបង្កើត​កាបូប Hermès Birkin មានភាពល្បីល្បាញរហូតមកដល់សព្វថ្ងៃ។ ជាមួយគ្នានេះផងដែរ កាបូប Birkin ត្រូវបានធ្វើឡើងដោយផ្ទាល់ដៃយ៉ាងល្អិតល្អន់ដោយសិប្បករដែល​ទទួលបានការបណ្ដុះបណ្ដាលជំនាញត្រឹមត្រូវ ហើយចំណាយពេលយ៉ាងតិចណាស់ ១៨ ម៉ោងដើម្បីសម្រិតសម្រាំងធ្វើផ្នែកនីមួយៗរបស់កាបូប។

នៅអំឡុងឆ្នាំ ២០០០ កាបូប Hermès Birkin ដំបូងគេបំផុតត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ២ ០០០ ដុល្លារអាមេរិកក្នុងឆ្នាំនោះ។ រហូតមកដល់សព្វថ្ងៃនេះកាបូប Birkin ដែលធ្វើពីស្បែកស្តង់ដារមានតម្លៃទាបបំផុតប្រមាណ ១ ម៉ឺនដុល្លារអាមេរិក ខណៈតម្លៃជាមធ្យមរបស់ម៉ូដែល Birkin មួយនេះមានតម្លៃចាប់ពី ១០ ម៉ឺនដុល្លារអាមេរិកឡើងទៅ។

ទន្ទឹមនឹងនេះប្រសិនបើយើងស្វែងរកកាបូបកម្របំផុតក្នុងពិភពលោក ឬកាបូបថ្លៃបំផុតក្នុងពិភពលោកនៅលើប្រព័ន្ធអ៊ីនធឺណេត នោះ Himalayan Birkin with Diamonds ក៏ជាកាបូបមួយស្ថិតក្នុងចំណោមកាបូបត្រឹម ៤-៥ ផ្សេងទៀត ហើយវាមានតម្លៃរហូតដល់ទៅប្រហែល ៥០ ម៉ឺនដុល្លារអាមេរិក។​ 

កាបូប Himalayan Birkin with Diamonds ត្រូវបានដេរឡើងពីស្បែកក្រពើ Niloticus (ជាក្រពើកម្រ) ដែលមានតែពណ៌តែមួយជម្រើសគឺពណ៌សលាយប្រផេះ។ គោលបំណងនៃការបង្កើតតែពណ៌មួយនេះឡើងគឺចង់បង្ហាញពីកំពូលភ្នំដែលគ្របដណ្ដប់ដោយព្រិលពណ៌សនៃភ្នំហិមាល័យ។

មិនត្រឹមប៉ុណ្ណេះ គេបានប្រើមាសស និងដាំគ្រាប់ពេជ្រ ដើម្បីធ្វើផ្នែកទំពក់ ខណៈកូនសោរនៅលើកាបូបគេប្រើមាសស ៦៨.៤ ក្រាមរួមជាមួយពេជ្រ ៤០ គ្រាប់ស្មើនឹង ១.៦៤ ការ៉ាត់ផងដែរ។ ចំពោះគ្រាប់ពេជ្រទាំងអស់នៅលើកាបូប Himalayan Birkin with Diamonds សរុបមានជាង ២០០ គ្រាប់ស្មើនឹង ៨.២ ការ៉ាត់។

ជាទូទៅកាបូប Himalayan Birkin ត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់ជាងកាបូប Hermès Birkin ដោយសារគេបានប្រើស្បែកក្រពើកម្របូករួមជាមួយសម្ភារៈដែលមានតម្លៃខ្ពស់ ដើម្បីរចនាឱ្យកាន់តែមានតម្លៃ អត្ថន័យ និងរំលេចឡើងនៅភាពស្រស់ស្អាត។  

គួរបញ្ជាក់ផងដែរថាកាបូប Birkin នីមួយៗត្រូវតែមានកូដសម្គាល់ពីឆ្នាំផលិត និងទីកន្លែងផលិតនៅផ្នែកណាមួយនៃកាបូប។ ចំពោះការបញ្ជាទិញកាបូបម៉ូដែល Hermès Birkin គ្រប់ប្រភេទពីហាងផ្ទាល់ គឺមិនងាយស្រួលនោះទេដោយអតិថិជនម្នាក់ៗត្រូវតែមានប្រវត្តិទិញជាមួយប្រេន ហើយកំណត់ទិញបានត្រឹមតែ ២ កាបូបប៉ុណ្ណោះក្នុងមួយឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម