គួរ​ដឹង! អាហារ​ ៦ ប្រភេទ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​បាន​ បើធ្វើ​​ហូប​ខុស​វិធី

នៅ​លើ​លោក​យើង​នេះ​មាន​សារធាតុ​ពល​ជា​ច្រើន​ទាំង​សារធាតុ​ពល​ដែល​មនុស្ស​អ្នក​ផលិត​និង​សារធាតុ​ពល​ដែល​កើត​ឡើង​ដោយ​ខ្លួន​ឯង។ ថ្ងៃ​នេះ​យើង​នឹង​នាំ​ប្រិយមិត្ត​មក​ស្គាល់​អាហារ​ដែល​មាន​សារធាតុ​ពល​ខ្លាំង​ក្លា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​អ្នក​បាន។

១. Blue-ringed Octopus

ចំណុច​សម្គាល់​របស់​សត្វ​មឹក​ប្រភេទ​នេះ​គឺ​ក្រឡា​អុច​ពណ៌​ស្វាយ​នៅ​តាម​ដង​ខ្លួន​របស់​វា​។ សត្វ​មឹក​ប្រភេទ​នេះ​​លាក់​ខ្លួន​នៅ​តាម​កន្លៀត​ថ្ម​នៅ​ក្នុង​សំបក​ខ្យង​​ ចូល​ចិត្ត​ចេញ​រក​ចំណី​នៅ​ពេល​យប់។ ទឹក​មាត់​របស់​សត្វ​មឹក​ប្រភេទ​នេះ​មាន​ពិស​ខ្លាំង​ស្មើ​នឹង​ពិស​របស់​ពស់​វែក​។ អ្នក​ដែល​ត្រូវ​សត្វ​មឹក​នេះ​ខាំ​នឹង​ស្លាប់​ក្នុង​រយៈ​ពេល​ ២ទៅ៣​នាទី។ ពិស​របស់​វា​អាច​ទ្រាំ​ទ្រ​ជា​មួយ​កម្ដៅ​បាន​ដល់​ទៅ​ ២០០អង្សា​ នោះ​គឺ​​មាន​ន័យ​ថា​ទោះ​បី​ជា​ចម្អិន​ឆ្អិន​ហើយ​ក៏​ពិស​របស់​វា​នៅ​តែ​មាន​ឥទ្ធិពល​ដដែល។​

២.​ ត្រី​កំពត

​​ត្រី​កំពត​មាន​ពីរ​ប្រភេទ​គឺ​ត្រី​កំពត​សាប​និង​ទឹក​ប្រៃ​។ ពិស​របស់​ត្រី​នេះ​មាន​នៅ​ថ្លើម​ និង​ពោះវៀន​ ឬ​សូម្បី​តែ​ស្បែក​។ ចំណែក​កន្លែង​ដែល​មាន​ពិស​ខ្លាំង​បំផុត​នោះ​គឺ​ពង​របស់​វា ជា​ពិសេស​នៅ​កំឡុង​ពេល​រដូវ​ត្រី​ពង​គឺ​មាន​ពិស​ខ្លាំង​បំផុត។ ពិស​របស់​ត្រី​កំពត​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ពឹក​អណ្ដាត​និង​ដៃ​ ក្អួត​ចង្អោរ​អ្នក​ខ្លះ​អាច​នឹង​ពិការ​ ឬ​ស្លាប់​បាន។

៣.​ សត្វ​ប្រឡាំងកាស​​​​

​​សត្វ​ប្រឡាំងកាស​មាន​ពីរ​ប្រភេទ​ចំពោះ​ប្រឡាំងកាស​ដែល​មាន​រាង​សំប៉ែត​សំ​មាន​ប្រមោយ​វែង​គឺ​មិន​មាន​ពិស​នោះ​ទេ។ តែ​ប្រឡាំងកាស​ដែល​មាន​រាង​មូល​តូច​មាន​ប្រមោយ​ខ្លី​ជា​ប្រភេទ​ប្រឡាំងកាស​ដែល​មាន​ពិស​ទាំង​ក្នុង​សាច់​និង​ពង​។ ពិស​របស់​វា​ជា​ប្រភេទ​ពិស​តែ​មួយ​ជា​មួយ​នឹង​ត្រី​កំពត​ ដែល​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​បរិភោគ​ដូច​គ្នា​ទៅ​នឹង​ត្រី​កំពត​ដែរ។

៤.​ ផ្សិត​ពុល

មាន​ច្រើន​ប្រភេទ​ហើយ​ជាតិ​ពិស​របស់​វា​ក៏​មាន​លក្ខណៈ​ខុស​ពី​គ្នា​។ សារធាតុ​ពិស​ដែល​រក​ឃើញ​នៅ​ក្នុង​ផ្សិត​អាច​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នក​បរិភោគ​ ឬ​អាច​ដល់​ស្លាប់​ក៏​មាន។

៥.​ ដំឡូង​មី

ដំឡូង​មី​គេ​និយម​បរិភោគ​និង​ដោយ​នាំ​យក​ទៅ​ធ្វើ​ជា​នំ​ បង្អែម​ និង​ស្ងោ​ជា​ដើម។ នៅ​ក្នុង​ដំឡូង​មី​១០០ក្រាម​ ផ្ដល់​ថាមពល​បាន​ ១២៩​កាឡូរី​ រួម​មាន​ កាល់ស្យូម​ ៣៣​មិល្លីក្រាម​ វីតាមីន​ស៊ី​៦០​មិល្លីក្រាម​ វីតាមីន​ B1​ វីតាមីន​ B2​ ប្រូតេអ៊ីន​ ខ្លាញ់​ និង​វីតាមីន​ផ្សេងៗ​ជា​ច្រើន​ទៀត។ ស្ដាប់​មើល​ទៅ​ដូច​ជា​មាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​តែ​ចំណុច​គ្រោះ​ថ្នាក់​របស់​ដំឡូង​មី​គឺ​នៅ​ពេល​ដែល​អ្នក​មិន​បាន​ចម្អិន​វា​ឲ្យ​បាន​ឆ្អិន​ល្អ។ ជាតិ​ពុល​ដែល​មាន​នៅ​ក្នុង​ដំឡូង​មី​គឺ​ដូច​ជា​ទៅ​នឹង​ជាតិ​ពុល​ក្នុង​​គ្រាប់​ផ្លែ​ប៉ោម​ដែរ​។​ អ្នក​បរិភោគ​ដែល​បាន​ទទួល​ជាតិ​ពុល​នេះ​ចូល​ទៅ​ក្នុង​រាង​កាយ​និង​មាន​អាការៈ​ ថប់​​ពិបាក​ដក​ដង្ហើម​ ណែន​ទ្រូង​សម្ពាធ​ឈាម​ចុះ​ខ្សោយ​ រហូត​ដល់​គាំង​ស្លាប់​បាន។

៦.​ សាច់​ស្រស់

ស្ដាប់​មើល​ទៅ​ដូច​ជា​ធម្មតា​តែ​តាម​ពិត​ទោ​អាហារ​ដែល​មិន​បាន​ចម្អិន​ឲ្យ​ឆ្អិន​ល្អ​ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​បរិភោគ​បាន​ដូច​គ្នា​។​ បើ​អ្នក​មិន​បាន​លាង​សម្អាត​ឲ្យ​បាន​ស្អាត​ល្អ​ និង​ធ្វើ​អ្វី​មួយ​ដែល​ខុស​វិធី​អាច​នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​នឹង​រាង​កាយ​បាន។​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម