តម្រុយថ្មីនៃជីវិតក្រៅភព! អ្នកវិទ្យាសាស្រ្តរកឃើញភស្តុតាងនៃ “ទឹក” នៅលើភពអង្គារ

ក្រោយសិក្សាទៅលើអាចម៍ផ្កាយរបស់ភពអង្គារដែលធ្លាក់មកលើកផែនដីតាំងតែពីឆ្នាំ២០១១ អ្នកវិទ្យាសាស្រ្តបានសន្និដ្ឋានថា កាលពី ៤៤៥០លានឆ្នាំមុន ភពអង្គារអាចជាភពមួយដែលធ្លាប់មានទឹក និងជីវិតរស់នៅ។

តាមរយៈលទ្ធផលសិក្សាដែលបានចុះផ្សាយនៅលើ Science Advances កាលពីថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅ ការសិក្សាទៅលើរ៉ែ Zircon ដែលបានប្រទះឃើញនៅក្នុងអាចម៌ផ្កាយដែលមានឈ្មោះថា Black Beauty អ្នកវិទ្យាសាស្រ្តបានចង្អុលបង្ហាញថា ក្នុងរយៈពេលប្រមាណ ១០០លានឆ្នាំក្រោយពីការកកើតភព ប្រវត្តិសាស្រ្តរបស់ភពអង្គារអាចនឹងធ្លាប់មានវត្តមានទឹកនៅលើនោះ ដែលជាលក្ខខណ្ឌអំណោយផលសម្រាប់ការទ្រទ្រង់ជីវិតរបស់ភាវៈ​ក្នុងគ្រាអតីតកាល។

អ្នកដឹកនាំការស្រាវជ្រាវ លោក Jack Gillespie បាននិយាយថា​៖ “ការសិក្សារបស់យើងបានបញ្ជាក់ថា វត្តមានទឹកនៅលើសម្បករបស់ភពអង្គារ គឺមានពេលវេលាស្រដៀងគ្នានឹងភស្តុតាងដែលបង្ហាញពីវត្តមានទឹកនៅលើសំបករបស់ភពផែនដី​គឺ កាលពី ៤.៤ ពាន់លានឆ្នាំមុន។ ការរកឃើញនេះ គឺជាឱកាសមួយទៀតដែលអាចឱ្យយល់ដឹងពីការវិវត្តនៃភព និងភាពអាចទៅរួចដែលបញ្ជាក់ថា ភពនេះធ្លាប់មានជីវិតរស់នៅពីមុនមក”។

លទ្ធផលនេះ ជាភស្តុតាងថ្មីមួយបន្ថែមទៀត ទៅលើការអះអាងរបស់អ្នកវិទ្យាសាស្រ្តក្នុងពេលកន្លង ក្រោយលើកឡើងថា ភពមួយនេះអាចនឹងធ្លាប់មានទឹករាវ​ បើយោងទៅតាមស្ថានភាពស្រកនៃភព ដែលមានសណ្ឋានដូចគ្នាទៅនឹងប្រព័ន្ធបឹងបួរ ទន្លេ និងសមុទ្រដូចគ្នានឹងភពផែនដីដែរ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត Aaron Cavosie អ្នកស្រាវជ្រាវម្នាក់មកពីសាកលវិទ្យាល័យ Curtin ប្រទេសអូស្ត្រាលី បានប្រាប់ថា លទ្ធផលនៃការសិក្សានេះក៏ជាជំនួយមួយទៀត ដែលអាចជួយអ្នកវិទ្យាសាស្រ្តយល់ពីភពអង្គារក្នុងពេលកកើតដំបូងបានច្រើនជាងមុន និងមានអត្ថប្រយោជន៍សម្រាប់ការសិក្សាពីលំហអវកាសនៅក្នុងថ្ងៃអនាគត។

“ការរកឃើញនេះជាការបើកឱកាសថ្មីៗ ដើម្បីសិក្សាពីប្រព័ន្ធកម្ដៅស្ថិតនៅស្រទាប់ក្រោមរបស់ភពអង្គារ ហើយវាក៏មានជាប់ពាក់ព័ន្ធនឹងកម្អែលភ្នំភ្លើង និងជីវិតរស់នៅលើភពអង្គារកាលពីអតីតផងដែរ” លោកបានបន្ថែមដូច្នេះ។

គួរបញ្ជាក់ផងដែរថា អាចម៌ផ្កាយដែលមានប្រភពមកពីភពអង្ការ Black Beauty ឬ Northwest Africa 7034 (NWA 7034) បានធ្លាក់លើវាលខ្សាច់សាហារ៉ាកាលពីឆ្នាំ ២០១១ ជាមួយនឹងទម្ងន់ដែលនៅសល់ប្រមាណ ៣២០ក្រាមប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *