ចៃដន្យមែន! ភរិយារបស់ CEO នាវាមុជទឹក Titan ជាចៅស្រីលួតរបស់ជនរងគ្រោះស្លាប់ក្នុងព្រឹត្ដិការណ៍លិចកប៉ាល់ Titanic

ការបាត់នាវាមុជទឹក Titan របស់ក្រុមហ៊ុន OceanGate ក្នុងដំណើរការទៅទស្សនាខ្មោចកប៉ាល់ Titanic កាលពីថ្ងៃពីថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៣ បានក្លាយជាប្រធានបទក្ដៅគគុកជុំវិញពិភពលោក ជាពិសេសមហាជនជាច្រើនក៏បានបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពរបស់មនុស្ស ៥ នាក់ដែលបានជាប់នៅក្នុងនាវានោះផងដែរ។

ជាមួយគ្នានេះ មនុស្សដែលបានបាត់ខ្លួនទាំង ៥ នាក់សុទ្ធសឹងតែជាបុគ្គលល្បី និងមហាជាសេដ្ឋីលំដាប់ពិភពលោកព្រមទាំងជាបុគ្គលដែលស្រឡាញ់ចូលចិត្តការផ្សងព្រេងបែបគ្រោះថ្នាក់។ ដោយក្នុងនោះរួមមានដូចជាមហាសេដ្ឋីប៉ាគីស្ថានលោក Shahzada DaWood និងកូនប្រុស Sulaiman Dawood, មហាសេដ្ឋីអង់គ្លេសលោក Hamish Harding, អ្នករុករកល្បីជនជាតិបារាំង Paul Henry Nargeolet និងអគ្គនាយកប្រតិបត្ដិក្រុមហ៊ុន OceanGate លោក Stockton Rush។

អ្វីដែលធ្វើឱ្យគ្រប់គ្នាហាក់មានការភ្ញាក់ផ្អើលខ្លាំងនោះ បើយោងតាមប្រភពព័ត៌មាន New York Times បានឱ្យដឹងថា ភរិយារបស់លោក  Stockton Rush គឺលោកស្រី Wendy Rush ត្រូវជាចៅលួតរបស់លោក Isidor Straus និងលោកស្រី Ida Straus ដែលអ្នកទាំងពីរជាជនរងគ្រោះស្លាប់បាត់បង់ជីវិតក្នុងព្រឹត្ដិការណ៍លិចកប៉ាល់ Titanic កាលពីឆ្នាំ ១៩១២។

រឿងរ៉ាវរបស់លោក Isidor Straus និងលោកស្រី Ida Straus គឺមានភាពល្បីល្បាញអស់រយៈពេលរាប់រយឆ្នាំ ដោយសារតែសាកសពរបស់អ្នកទាំងពីរត្រូវបានរកឃើញនៅក្រៀកដៃគ្នាបើទោះជាបានស្លាប់បាត់បង់ជីវិតទៅហើយ។ ស្របពេលដែលអ្នកនៅរស់រានមានជីវិតកាលពីពេលនោះ បានបញ្ជាក់ប្រាប់ថា លោកស្រី  Ida Straus មានឱកាសរួចផុតពីគ្រោះថ្នាក់ប៉ុន្ដែសុខចិត្តមិនចាកចេញទៅណាចោលស្វាមីលោកស្រី ទើបអ្នកទាំងពីរត្រូវស្លាប់បាត់បង់ជីវិតទាំងអស់គ្នា។

ដំណឹងមួយនេះ កាន់តែធ្វើឱ្យមហាជនជាច្រើនបន់ស្រន់សូមឱ្យលោក Stockton Rush និងអ្នកដំណើរ ៤ នាក់ផ្សេងទៀត វិលត្រឡប់មកវិញដោយសុវត្ថិភាព ដោយសារតែមិនចង់ឃើញសោកនាដកម្មដ៏អាក្រក់មួយផ្សេងទៀតទាក់ទងនឹងកប៉ាល់ Titanic កើតឡើងម្ដងទៀតឡើយ។

គួរបញ្ជាក់ថា មានការលើកឡើងជាច្រើនរបស់អ្នកជំនាញថាការបាត់ខ្លួនរបស់នាវាមុជទឹក Titan អាចបណ្ដាលមកពីបញ្ហាមួយចំនួនដូចជា បញ្ហាអគ្គីសនី បញ្ហាឧបករណ៍ទាក់ទង ឬនាវាមានការលិចបែកបាក់ផ្នែកណាមួយ។ មកទល់ពេលនេះ នៅតែមិនទាន់មានដំណឹងច្បាស់លាស់ពីទីតាំងរបស់នាវានោះឡើយ ស្របពេលដែលអុកស៊ីសែនសម្រាប់មនុស្សដកដង្ហើមក្នុងនាវាគឺសល់ត្រឹមរយៈពេលប្រហែល ៤ ម៉ោងប៉ុណ្ណោះ ពោលអស់ត្រឹមម៉ោង ៤ ឬ ៥ រសៀលល្ងាចថ្ងៃទី ២២ ខែ មិថុនា នេះតែម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​