ល្អពេកក្រៃ! ស្រួង ភាវី បង្វិល​ប្រាក់បានមកពីការធ្វើ BA ទៅ​សប្បុរសធម៌ជួយដល់ប្រជាជនកម្ពុជាវិញ

កីឡាការិនីជម្រើសជាតិកម្ពុជា ស្រួង ភាវី និង​ជា​ម្ចាស់មេដាយមាសប៊ីយ៉ាការ៉ុម ៣ បាំង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បាន​ធ្វើ​ឱ្យប្រជាជនកម្ពុជាមោទកភាពចំពោះនាងម្តងហើយម្តងទៀត បើទោះបីការប្រកួតបានបញ្ចប់ទៅហើយក្តី។

ក្រៅតែពីដណ្តើមមេដាយជូនជាតិ វីរកីឡាការិនីរូបនេះបានធ្វើការងារសប្បុរសធម៌ជាច្រើន តួយ៉ាងដូចជា ការយកថវិកាដែលបានពីការប្រកួត ដាក់ក្នុងមូលនិធិសប្បុរសធម៌ទាំងអស់ ហើយថ្មីៗនេះអ្នកនាងថែមទាំងបានយកប្រាក់ពីការធ្វើទូតសុច្ឆន្ទៈឱ្យក្រុមហ៊ុនឯកជន ១ មកបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ។

កីឡាការនី ស្រួង ភាវី បានរៀបរាប់នៅលើទំព័រហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ ថា៖ «សូម​ជម្រាប​ពុក​ម៉ែ​បងប្អូន​! នាង​ខ្ញុំ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ ស្កាយ​អង្គរ​ SKY ANGKOR ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​។ ការ​ចុះ​កុងត្រា​នេះ​ខ្ញុំ​មិន​យក​ប្រាក់​សម្រាប់​ខ្លួន​ឯង​ទេ​ គឺ​ខ្ញុំ​បាន​បង្វិល​ទៅ​ជា​កិច្ចការ​សប្បុរសធម៌​វិញ​។ គឺ​ថា​ប្រសិន​បើ​ខ្ញុំ​ត្រូវ​មាន​កិច្ចការ​សប្បុរសធម៌​ត្រូវ​ធ្វើ​ ឬ​មាន​ប្អូន​ៗ​ ក៏​ដូចជា​ប្រជាជន​ខ្មែរ​យើង​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ ហើយ​ត្រូវ​បាន​អង្គការ​សប្បុរសធម៌​របស់​នាង​ខ្ញុំ​ធានា​ពួកគាត់​មក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​កូរ៉េ​ គឺ​មិន​តម្រូវ​ឱ្យ​យក​ប្រាក់​ពី​ពួកគាត់​ឡើយ​។ ការ​ស្នើ​លក្ខខណ្ឌ​របស់នាង​ខ្ញុំ​នេះ​ គឺ​បាន​ខាង​ក្រុមហ៊ុន​ទទួល​យល់​ព្រម​ដោយ​សេចក្ដី​សោមនស្ស​រីករាយ​ទាំង​អស់​គ្នា​»។

លើសពីនេះ វីរកីឡាការិនីកម្ពុជាបានបញ្ជាក់ថា៖ «ខ្ញុំ​មាន​ខ្លួន​តែ​មួយ​ រាល់​កិច្ចការ​ដែល​ខ្ញុំ​ទទួល​ធ្វើ​ទាំង​អស់​គឺ​ជា​អម្រែក​ដ៏​ធំធេង​ ប៉ុន្តែ​ការ​លះបង់ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​វា​មាន​តម្លៃ​ធំធេង​ពេក​សម្រាប់​ប្រទេស​ក៏​ដូចជា​ប្រជាជន​ខ្ញុំ​ ទេីប​ធ្វើ​ឱ្យ​ខ្ញុំ​ញញឹម​ទទួល​ធ្វើ​ទាំង​ដឹង​ថា​វា​ជា​អម្រែក​ដ៏​ធំធេង»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន