អេស្ប៉ាញក្លាយ​ជាប្រទេសអឺរ៉ុបទី១ អនុញ្ញាតឱ្យបុគ្គលិក​ស្ត្រី​​​សុំ​ច្បាប់​​ដល់​​ ៥​ថ្ងៃ/ខែ ​ពេល​មក​រដូវ

បច្ចុប្បន្ន​នេះ នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​ស្ត្រី​មាន​ជម្រើស​ក្នុង​ការ​ឈប់​សម្រាក​ប្រចាំ​ខែ​របស់​ពួកគេ​រយៈ​ពេល ៣ ទៅ ៥ ថ្ងៃ ប្រសិន​បើ​ពួក​គេ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​អំឡុង​ពេល​មក​រដូវ។ ច្បាប់​សម្រាក​ពេល​មក​រដូវ ឬ menstrual leave​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ រួម​ជា​មួយ​នឹង​ច្បាប់​ស្តី​ពី​សិទ្ធិ​ផ្លូវ​ភេទ ​ការ​បន្ត​ពូជ​ ច្បាប់​ស្តី​ពី​ការ​រំលូត​កូន និង​សិទ្ធិ​ប្ដូរ​ភេទ។​

ច្បាប់​​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​អេស្ប៉ាញ​ជា​ប្រទេសទី១នៅ​អឺរ៉ុប អនុញ្ញាត​ច្បាប់​សម្រាប់​ពេល​មក​រដូវ​សម្រាប់​ស្ត្រី​ ក្រោម​ហេតុផល​មិន​ស្រួល​ខ្លួន​ពេល​មក​រដូវ។ នៅ​ចំពោះ​មុខ​សភា Irene Montero រដ្ឋមន្ត្រី​សភាព​យេនឌ័រ​របស់​អេស្ប៉ាញ បាន​និយាយ​ថា​៖ បើ​គ្មាន​ច្បាប់​​នេះ ស្ត្រី​មិន​មែន​ជា​ពលរដ្ឋ​ពេញ​សិទ្ធ​ឡើយ។ ហើយ​ច្បាប់​សម្រាក​ពេល​មក​រដូវ​ គួរ​តែ​ត្រូវ​បាន​គាំពារ​ដោយ​រដ្ឋាភិបាល។

​រដ្ឋមន្ត្រី​វ័យ ៣៨​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​នេះ​គឺ​ពិត​ជា​មាន​សារៈសំខាន់​ចំពោះ​មុខ​នៃ​សុខភាព​ស្ត្រី​។ ច្បាប់​នេះ​នឹង​ផ្ដល់​ឲ្យ​ស្ត្រី​នូវ​សិទ្ធិ​អវត្តមាន​ពី​កន្លែង​ការងារ​អំឡុង​ពេល​មក​រដូវ​របស់​ពួក​គេ​ ហើយ​ពួក​គេ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​សម្រាក។

ក្នុង​ចំណោម ១៨៥សំឡេង​​ដែល​បាន​បោះឆ្នោត​នៅ​ក្នុង​សភា​អេស្ប៉ាញ ១៥៤សំឡេង​បាន​គាំទ្រ​ចំពោះ​ច្បាប់​មួយ​នេះ និង​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។ ដោយឡែក​ក្រៅ​តែ​ពី​ប្រទេស​អេស្ប៉ាញ​ប្រទេស​មួយ​ចំនួន​តូច​ផ្សេង​ទៀត​ដូចជា​ ជប៉ុន ឥណ្ឌូណេស៊ី និងZambiaក៏​ជា​​ប្រទេស​ក្នុង​ចំណោម​ប្រជាជាតិ​ដែល​ផ្ដល់​ច្បាប់​ជូន​ដល់​ស្ត្រី​អំឡុង​ពេល​មក​រដូវ​។

ជា​មធ្យម​ស្ត្រី​ ១ ក្នុង​ចំណោម​ ៣នាក់​រង​ការ​ឈឺចាប់​រាង​កាយ​ខ្លាំង​អំឡុង​ពេល​មក​រដូវ​ នេះ​បើ​យោង​តាម​ការ​ប៉ាន់ស្មាន​របស់​ សមាគម​សម្ភព​និង​រោគ​ស្ត្រី​អេស្ប៉ាញ។ យ៉ាង​ណា​ក៏​ដោយ​ក្រៅ​ពី ការ​គាំទ្រ​សំឡេង​ប្រឆាំង​ក៏​មាន​ផង​ដែរ​គឺ​ពី​សំណាក់​អង្គការ​ការងារ​នៅ​ប្រទេស​អេស្ប៉ាញ ក្រោម​ហេតុផល​ថា​ ច្បាប់​នេះ​អាច​ធ្វើ​ឲ្យ​ស្ត្រី​ទទួល​បាន​ការ​មាក់ងាយ នៅ​កន្លែង​ការងារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។