ធ្លាប់តែល្បីឈ្មោះជាប្រទេសឥតមូស តែពេលនេះ អ៊ីស្លង់បានរកឃើញសត្វមូសជា​លើកដំបូងក្នុងប្រវត្តិសាស្ត្រ!

ប្រទេសអ៊ីស្លង់ បានរកឃើញសត្វមូសដែលមានជីវិតរស់ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ខណៈអ្នកវិទ្យាសាស្រ្តបានសន្និដ្ឋានថា ភាពខុសប្រក្រតីនេះ អាចកើតឡើងព្រោះតែបញ្ហាពិភពលោកកើនកម្ដៅ។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី២១ ខែតុលា​ ការរកឃើញសត្វមូសលើកដំបូងនេះបានចាប់ផ្ដើមចេញពីបុរសម្នាក់ឈ្មោះ Björn Hjartarson ដែលបានរកឃើញសត្វមូសតាំងតែពីព្រលប់ថ្ងៃទី១៦​ ក្នុងខែតុលា មកម៉្លេះ។

ដោយការសង្ស័យ លោកបានបង្ហោះរូបសត្វមូសនោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន មុននឹងលោកបញ្ជូនសត្វមូសចំនួន ២ក្បាលដែលខ្លួនចាប់បាន ទៅឱ្យវិទ្យាស្ថានវិទ្យាសាស្ត្រធម្មជាតិនៃប្រទេសអ៊ីស្លង់ជួយពិសោធន៍។

ក្រោយមកលោក Matthías Alfreðsson អ្នកជំនាញពីវិទ្យាស្ថានវិទ្យាសាស្ត្រធម្មជាតិនៃប្រទេសអ៊ីស្លង់បានបញ្ជាក់ថា សត្វល្អិតនោះ គឺជាប្រភេទមូស Culiseta annulata ដោយលោកបានរៀបរាប់បន្ថែមថា មូសប្រភេទនេះ ភាគច្រើនអាចរកឃើញនៅ​​ឯតំបន់អឺរ៉ុបខាងជើង ព្រោះវាជាមូសដែលអាចរស់នៅក្នុងតំបន់ដែលមានសីតុណ្ហភាពទាប ខុសពីមូសប្រភេទដទៃដែលចូលចិត្តរស់នៅក្នុងតំបន់ដែលក្ដៅ និងសើម។

អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា វត្តមានមូសនៅក្នុងប្រទេសត្រជាក់បែបនេះអាចជាសញ្ញាមួយដែលបញ្ជាក់ថា ពិភពលោកកំពុងតែកើនកម្ដៅ ធ្វើឱ្យអាកាសធាតុនៅក្នុងប្រទេសអ៊ីស្លង់ទាំងមូលចាប់ផ្ដើមក្ដៅ និងមានសំណើមជាងមុន។ ខុសពីគ្រាកន្លងមក ដែលប្រទេសអ៊ីស្លង់មានសីតុណ្ហភាពត្រជាក់ ស្ងួត និងមិនមានប្រភពទឹកដែលអំណោយផលក្នុងវដ្តបង្កាត់ពូជរបស់សត្វមូស។

ក្នុងករណីដែលពិភពលោកនឹងបន្តកើនកម្ដៅ វត្តមានរបស់សត្វមូសនៅក្នុងប្រទេសអ៊ីស្លង់អាចនឹងបន្តកើនឡើង ខណៈអ្នកវិទ្យាសាស្រ្តក៏បានប្រទេសឃើញពូជមូសថ្មីៗនៅតាមបណ្ដាប្រទេសនានា ដូចជាការរកឃើញមូស Aedes Aegypti នៅក្នុងចក្រភពអង់គ្លេសជាដើម។

គួរបញ្ជាក់ផងដែរថា ដ្បិតកន្លងមកធ្លាប់មានការរាយការណ៍ពីការប្រទះឃើញសត្វមូសក្នុងប្រទេសអ៊ីស្លង់ក៏ពិតមែន តែមូសទាំងនោះតែងចូលមកតាមរយៈយន្តហោះ និងបាត់បង់ជីវិតទៅវិញ ក្រោយពីរស់នៅក្នុងអាកាសធាតុត្រជាក់បានប៉ុន្មានថ្ងៃ។ ឯការប្រទះឃើញសត្វមូស អាចមានជីវិតរស់នៅបានដូច្នេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់អ៊ីស្លង់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *