ម្ចាស់ជើងឯកWorld Cup បានត្រឹមពានជំនួសមិនមែនពានមាសសុទ្ធព្រោះមូលហេតុបែបនេះ

ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ឆ្នាំ​ ២០២២ ទើប​តែ​បាន​បញ្ចប់​កាល​ពី​យប់​ថ្ងៃ​ទី​១៨ ឆ្លង​ចូល​ ១៩​កន្លង​ទៅ​នេះ​ជា​មួយ​នឹងរឿង​រ៉ាវ​ដ៏​អស្ចារ្យ​ជាច្រើន ដោយ​រាល់​ការ​ប្រកួត​នីមួយៗ​សុទ្ធ​តែ​តឹងតែង​មិន​អាច​ស្មាន​លទ្ធផល​មុន​បាន​ឡើយ។ ជាក់ស្ដែង​ដូចជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់​មិញ​រវាង​បារាំង​ និង​អាហ្សង់ទីន​ ដែល​គេ​រំពឹង​ថា​ក្រុម​ពពក​ស​របស់​ Messi នឹង​ឈ្នះ​ត្រឹម​ ៩០នាទី​ក្រោយ​នាំ​មុខ​បារាំង​ ២ទល់​សូន្យ​កៀក​ចប់​ការ​ប្រកួត​ទៅ​ហើយ​ តែ​ផ្ទុយ​ទៅ​វិញ​បារាំង​បាន​វាយ​បក​តាម​ស្មើ​​​មិន​គួរ​ឲ្យ​ជឿ​រហូត​ដល់​វគ្គ​ទាត់​បាល់​១១មែត្រ​កាត់​សេចក្ដី​ទើប​អាហ្សង់ទីន​អាច​យក​ឈ្នះ​បារាំង​បាន​ជា​ផ្លូវការ​។ ដោយ​ឡែក​ក្រោយ​អាហ្សង់ទីន​ក្លាយ​ជា​ជើង​ឯក​ពិភពលោក​ ក៏​មាន​ចម្ងល់​ ១​បាន​កើត​ឡើង​ថា​តើ​ក្រុម​អាហ្សង់ទីន​ទទួល​បាន​ពាន​មាស​សុទ្ធ​នោះ ឬ​ពាន​ជំនួស។

ពាន​ដែល​អ្នក​គាំទ្រ​បាល់ទាត់​ជុំវិញ​ពិភព​លោក​ឃើញ​ ប្រធាន​ក្រុម​អាហ្សង់ទីន​ Messi និង​កីឡាករ​អាហ្សង់ទីន​លើក ​ថើប​ក្រោយ​ចប់​ការ​ប្រកួត​ជា​ពាន​ពិត​ប្រាកដ​ធ្វើ​ពី​មាស​សុទ្ធ​ ប៉ុន្តែ​ក្រុម​ជើង​ឯក​ពុំ​មាន​សិទ្ធិ​រក្សា​ពាន​ពិត​ ឬ​យក​ទៅ​ប្រទេស​របស់​ខ្លួន​ឡើយ ដោយ​ពួក​គេ​ទទួល​បាន​ត្រឹម​ពាន​ជំនួស និង​ប្រាក់​រង្វាន់​​ជា​ថ្នូរ​មក​វិញ។ ជា​ការ​ពិត​ ក្រោយ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​ ១៩៧០​ដែល​ប្រទេស​ប្រេស៊ីល​ក្លាយ​ជា​ជើង​ឯក​គ្មាន​ទៀត​ឡើង​ការ​ប្រគល់​ពាន​ពិត​ទៅ​ឲ្យ​ក្រុម​ជើង​ឯក។ មូលហេតុ​ធំ​បំផុត​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បែប​នេះ​ពី​ FIFA គឺ​ដោយ​សារ​កត្តា​សុវត្ថិភាព ក្រោយ​ការ​បាត់​ពាន​ដែល​មាន​តម្លៃ​ក្នុង​លោក​នេះ ២ដង​ជាប់​ៗ​គ្នា។

ការ​បាត់​លើក​ទី១ គឺ​មួយ​ខែ​មុន​ World Cup ១៩៦៦ ដែល​ម្ចាស់​ផ្ទះ​អង់គ្លេស​ធ្វេស​ប្រហែល​ ធ្វើ​ឲ្យ​ពាន​ត្រូវ​បាន​បាត់​ពី​សហព័ន្ធ​បាល់ទាត់​តែ​ម្ដង​តែ​សំណាង​ល្អ​ដែល​គេ​អាច​រក​ឃើញ​ត្រលប់​មក​វិញ។ លើក​ទី២ គឺ​ក្រោយ​ឈ្នះ​ World Cup ១៩៧០ ប្រេស៊ីល​មាន​សំណាង​កាន់​កាប់​ពាន​ពិត​ និង​យក​ទៅ​ដាក់​ក្នុង​ប្រទេស​របស់​ខ្លួន​ តែ​ជា​អកុសល​ ពាន​ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ត្រូវ​បាន​ចោរ​លួច​ពី​ការិយាល័យ​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល​ និង​រក​ស្រមោល​មិន​ឃើញ​មក​ទល់​បច្ចុប្បន្ន​នេះ។

ក្រោយ​មក​ទៀតFIFA បាន​កំណត់​ជា​ថ្មី​ថា​​ប្រទេស​ជើង​ឯក​នឹង​មិន​ទទួល​បាន​ពាន​ពិត​ឡើង​ដែល​ជា​មាស​សុទ្ធ​ជាង ៦គីឡូ ទៅ​រក្សា​ទុក​ក្នុង​ប្រទេស​ខ្លួន​ឡើយ​​ តែ​ទទួល​បាន​ពាន​ចម្លង​តំណាង​ ព្រម​ជា​មួយ​ប្រាក់​រង្វាន់​ និង​កិត្តិយស​របស់​ប្រទេស​ជើង​ឯក​នឹង​ចារ​ឈ្មោះ​ជា​ប្រវត្តិសាស្ត្រ។ ដោយ​ឡែក​សម្រាប់​ប្រាក់​រង្វាន់​ក្រុម​ជើង​ឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៤២លាន​ដុល្លារ ក្រុម​លេខ ២ទទួល​បាន ៣០លាន​ដុល្លារ ក្រុម​លេខ ៣ បាន ២៧​លាន​ដុល្លារ​ និង​លេខ ៤ទទួល​បាន​ ២៥​លាន​ដុល្លារ។

សម្រាប់​ក្រុម​កីឡាករ​ឯណោះ​វិញ នឹង​ទទួល​បាន​មេដាយ​ត្រលប់​ទៅ​ផ្ទះ​វិញ​ប្រសិន​បើ​ក្រុម​ខ្លួន​ទទួល​បាន​ចំណាត់​ថ្នាក់​ពី​លេខ ១ដល់​លេខ​៣។​ World Cup Qatar ឆ្នាំ​២០២២ បញ្ចប់​ជា​ផ្លូវការ​ដោយ​អាហ្សង់ទីន​យក​ឈ្នះ​បារាំង​ក្នុង​វគ្គ​បេណាល់ទី​កាត់​សេចក្តី ៤ទល់នឹង២ ហើយ Leonel Messi បាន​សម្រេច​ក្ដី​ស្រមៃ​ធំ​បំផុត​សម្រាប់​​អាជីព​របស់​ខ្លួន​ និង​សម្រាប់​ប្រជាជន​អាហ្សង់ទីន​ក្រោយ​ខកខាន​លើក​ពាន​រង្វាន់​បាល់​ទាត់​ធំ​បំផុត​មួយ​នេះ​ជាង​ ៣០ឆ្នាំ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ពាន​ World Cup ពិត​ប្រាកដ​ត្រូវ​បាន​រក្សា​ទុក​​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ FIFA នៅ​ទីក្រុងZurichប្រទេស​ស្វីស ហើយ​អ្នក​គាំទ្រ​បាល់ទាត់​អាច​មាន​ឱកាស​ឃើញ​ពាន​ពិត​នេះ​បាន​តែ​តាម​រយៈ​នៅ​ថ្ងៃ​បើក និង​បិទ​ព្រឹត្តិការណ៍​ World Cup និង​តាម​រយៈ​ FIFa world cup trophy tour៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​