ថ្មីទៀតហើយ! ជនជាតិចិននាំគ្នាដាក់សត្វចញ្ចឹមរបស់ខ្លួនឱ្យធ្វើការនៅហាងកាហ្វេ ដោយទទួលបានអាហារសម្រន់ជាកម្រៃ

ពាក្យដែលមនុស្សតែងនិយាយលេងថា “ឆ្មា-ឆ្កែម្ង៉ៃគិតតែពីដេកស៊ីមិនគិតធ្វើការ” ប្រហែលជាប្រើលេងបានទៀត ព្រោះពេលនេះ និន្នាការថ្មីដែលមានឈ្មោះថា “Zhengmaotiaoqian” ដែលម្ចាស់សត្វចញ្ចឹមនាំគ្នាបញ្ចូនឆ្មា​ និងឆ្កែរបស់ខ្លួននៅធ្វើការនៅតាមហាងកាហ្វេកំពុងតែមានការពេញនិយមខ្លាំងនៅក្នុងប្រទេសចិន។

ជាក់ស្ដែង ជនជាតិចិនម្នាក់ដែលមានឈ្មោះថា Jan Xue  បានបញ្ចូនសត្វឆ្កែរបស់ខ្លួនទៅធ្វើការនៅហាងកាហ្វេ Yezonghui នៅក្នុងខេត្ត Fuzhou ប្រទេសចិន តាំងពីតែពាក់កណ្ដាលខែកញ្ញានេះមកម៉្លេះ។ ក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន CNN និស្សិតស្រីដែលកំពុងសិក្សាថ្នាក់បណ្ឌិតរូបនេះប្រាប់ថា ការណ៍ដែលបញ្ជូនសុនខីឈ្មោះ អូខេ របស់ខ្លួនទៅធ្វើការ មិនខុសគ្នានឹងអារម្មណ៍ដែលបញ្ជូនកូនទៅរៀននោះទេ។

មូលហេតុដែលនាងសម្រេចចិត្តបញ្ជូនសុនកពូជ Samoyed វ័យ ២ខួបទៅធ្វើការក្រៅម៉ោងបែបនេះ គឺដើម្បីឱ្យ អូខេអាចទទួលបានបទពិសោធន៍ជីវិតថ្មី និងអាចលេងជាមួយនឹងសុនកដទៃទៀតដែលជាមិត្តរួមការងាររបស់ខ្លួន។ បន្ថែមពីនេះទៀត ការដែលអូខេទៅធ្វើការក៏ជាផ្នែកសំខាន់មួយដែលអាចឱ្យនារីវ័យ ២៧ឆ្នាំរូបនេះ និងសង្សារអាចសន្សំសំចៃបន្ថែមផងដែរ ដោយហេតុថាពូជ Samoyed ជាពូជឆ្កែដែលមានរោមវែង ដូចនេះនាងត្រូវបើកម៉ាស៊ីនត្រជាក់ជាប្រចាំបើសិនជា អូខេនៅផ្ទះក្នុងរដូវក្ដៅ។

នេះមិនមែនជាតម្រូវការរបស់ម្ចាស់សត្វចិញ្ចឹមតែម្ខាងនោះទេ ដោយឡែកសម្រាប់ហាងកាហ្វេជាច្រើនក៏កំពុងតែខ្វះបុគ្គលិកមិនតិចដែរ។ តួយ៉ាង អ្នកចញ្ចឹមសត្វទាំងនោះតែងបង្ហោះរូបថត ភ្ជាប់ជាមួយនឹង CV របស់សត្វខ្លួននៅលើគណនី Xiaohongshu ដែលជាបណ្ដាញទំនាក់ទំនងសង្គមមួយរបស់ចិនដើម្បីស្វែងរកការងារ។ ដោយឡែក ម្ចាស់ហាងកាហ្វេវិញ ក៏តែងប្រកាសស្វែងរកនិយោជិកចូលមកបម្រើការនៅលើបណ្ដាញទំនាក់ទំនងសង្គមតែមួយផងដែរ។

ជាក់ស្ដែង ម្ចាស់ហាងកាហ្វេមួយបានប្រកាសរកសត្វឆ្មាដែរកំពុងតែស្វែងរកការងារ ដោយបានរៀបរាប់ពីអត្ថប្រយោជន៍នៃការងារនោះថា៖ “យើងកំពុងតែត្រូវកាសត្វឆ្មារដែលមានសុខភាពល្អ និងអារម្មណ៍ល្អ ដោយយើងនឹងផ្ដល់អាហារសម្រន់មួយថ្ងៃមួយដុំ និងការបញ្ចុះតម្លៃ ៣០ភាគរយសម្រាប់មិត្តភ័ក្ដិរបស់ម្ចាស់សត្វឆ្មានោះ”។

បើទោះបីជាសត្វចញ្ចឹមក៏ពិតមែន តែមុននឹងចូលបម្រើការងារ សត្វទាំងនោះក៏ត្រូវឆ្លងកាត់ការសម្ភាស និងធ្វើការសាកល្បងជាមុនសិនដែរ។ ដោយ Jan Xue  បានប្រាប់ថា៖ “ម្ចាស់ហាងបានអង្គុយមើលអូខេប្រមាណមួយម៉ោង ដើម្បីដឹងថា នាងមានប្រាស្រ័យទាក់ទងល្អជាមួយនឹងភ្ញៀវ ក៏ដូចជាឆ្កែ ៤ក្បាលទៀតដែរឬទេ?”។

ដោយឡែកទាក់ទងជាមួយនឹងកម្រៃពីការធ្វើការនេះវិញ ម្ចាស់ហាងកាហ្វេមួយរូបទៀតបានស្រាយបំភ្លឺថា ខ្លួនទើបតែបានចាយថ្លៃពលកម្មទៅបុគ្គលិកចាស់មួយក្បាល ដែលមានឈ្មោះថា Datou ជាមួយនឹងចំណីឆ្មា ៥កំប៉ុងក្រោយកាត់ថ្លៃពន្ធរួច។

តាមរយៈប្រភពដដែល ទីផ្សារការងាររបស់សត្វចញ្ចឹមក៏មិនខុសគ្នាពីមនុស្សប៉ុន្មានដែរ។ ជាក់ស្ដែង អ្នកស្រី Xin Xin ជាម្ចាស់នៃសត្វឆ្មាចំនួន ២ក្បាលនៅមិនទាន់អាចរកការងារឱ្យពួកគេនៅឡើយទេ បន្ទាប់ពីបានបង្ហោះរូបថត និងCVស្វែងរកការងារអស់មួយរយៈធំទៅហើយ ពោលគឺតាំងពីថ្ងៃទី៨ ខែកញ្ញាមកម៉្លេះ។

គួរបញ្ជាក់ផងដែរថា ហាងកាហ្វេសត្វចញ្ចឹមគឺជាវិធីសាស្រ្តមួយក្នុងការរកចំណូលបន្ថែមដល់ហាង ដោយអតិថិជនម្នាក់ត្រូវចំណាយប្រាក់ចន្លោះ ៣០ ទៅ៦០យន់ (៤ ទៅ ៨.៥ដុល្លារអាមេរិក) ឬទិញផលិតផលណាមួយនៅក្នុងហាងជាចាំបាច់ ទើបអាចចូលទៅលេងជាមួយនឹងសត្វទាំងនោះបាន។

សូមរំឭកផងដែរថា ហាងកាហ្វេឆ្មាដំបូងគេនៅក្នុងប្រទេសចិនបានដំណើរនៅក្នុងទីក្រុងក្វាងចូវ តាំងតែពីឆ្នាំ ២០១១ មកម៉្លេះ។ តាមរយៈ CBNData ហាងកាហ្វេសត្វចញ្ចឹម ជាអាជីវកម្មមួយដែលមានសន្ទុះខ្លាំងនៅក្នុងប្រទេសចិន​ ជាមួយនឹងការកើនឡើងប្រមាណ ២០០ភាគរយនៅក្នុងមួយឆ្នាំ ដោយនៅក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុនដែលរកស៊ីនៅក្នុងវិស័យមួយនេះមានរហូតដល់ទៅ ៤០០០ ក្រុមហ៊ុននៅទូទាំងប្រទេសចិន។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *