សាកលវិទ្យាល័យចិនគ្រោងបង្កើត មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអ្នកអាំងសាច់ជំនាញ

ស្របពេលដែលសាច់អាំងនៅក្នុងប្រទេសចិនទទួលបានការពេញនិយមខ្លាំង រហូតបង្កើតបានជាអាជីវកម្មតម្លៃរាប់រយលានដុល្លារអាមេរិក សាកលវិទ្យាល័យ Yueyang គ្រោងបង្កើត “មជ្ឈមណ្ឌលស្រាវជ្រាវសាច់អាំង” ដំបូងបង្អស់របស់ប្រទេសចិន ជាមួយគោលបំណងបណ្ដុះបណ្ដាល អ្នកអាំងសាច់ជំនាញឱ្យបាន ១ពាន់នាក់ ក្នុងរយៈពេល ៣ឆ្នាំ។

យោងតាមសារព័ត៌មាន South China Morning Post សាកលវិទ្យាល័យដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Hunan ភាគកណ្តាលនៃប្រទេសចិនមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយសមាគមសាច់អាំង Yueyang ដើម្បីរួមគ្នាបង្កើតវិទ្យាស្ថានស្រាវជ្រាវសាច់អាំង Yueyang ជាយុទ្ធសាស្រ្តបណ្ដុះបណ្ដាលវិជ្ជាជីវៈលើវិស័យម្ហូបអាហារតាមចិញ្វើមផ្លូវដ៏ពេញនិយមរបស់ប្រទេសចិន។

ក្នុងចក្ខុវិស័យបង្កើតអ្នកជំនាញខាងអាំងសាច់ឱ្យ ១ពាន់នាក់ ក្នុងរយៈពេល ៣ឆ្នាំ កម្មវិធីបណ្ដុះបណ្ដាលនេះគ្រោងនឹងទទួលសិស្សឱ្យចូលសិក្សាផ្នែកទ្រឹស្ដីរយៈពេល ២ឆ្នាំ ៦ខែ និងតម្រូវឱ្យចុះកម្មសិក្សាចំនួន ៦ខែទៀត។

ជាក់ស្ដែង កម្មវិធីសិក្សានេះ នឹងបើកទូលាយសម្រាប់សិស្សដែលមានកម្រិតសិក្សាថ្នាក់មធ្យមសិក្សា យុវជនដែលមិនបានចូលរៀន និងសម្រាប់អ្នកដែលប្រកបអាជីពផ្នែកនេះស្រាប់ ដែលចង់បង្កើនជំនាញរបស់ខ្លួនបន្ថែមទៀត។ យ៉ាងណាមិញ គម្រោងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំផែនការនៅឡើយ ដោយត្រៀមបើកវគ្គសិក្សាជាផ្លូវការនៅឆ្នាំក្រោយនេះ។

គួរឱ្យដឹងផងដែរថា ម្ហូបអាហារប្រភេទសាច់អាំង គឺបានចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងវប្បធម៌របស់ប្រទេសចិន ដោយកាលពីឆ្នាំ ២០២៤ កន្លងទៅ អាជីវកម្មសាច់អាំងរបស់ប្រទេសចិនអាចរកចំណូលបានដល់ទៅ ៤២១.៩ លានដុល្លារអាមេរិក។ ទន្ទឹមគ្នានេះ Grand View Research ក៏បានសន្និដ្ឋានដែរថា ប្រាក់ចំណូលពីអាជីវកម្មនេះអាចនឹងហក់ឡើងដល់ ៦០៦.៥ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០៣០។

ទីក្រុង Yueyang គឺជាទីតាំងប្រវត្តិសាស្រ្តដ៏សម្បូរបែប ជាពិសេសគឺវប្បធម៌ទទួលទានសាច់អាំងនេះតែម្ដង។ ជាក់ស្ដែង ទីក្រុងស្ថិតនៅក្នុងខេត្ត Hunan មួយនេះ មានទីតាំងលក់សាច់អាំងប្រមាណ ២ ពាន់កន្លែង បង្កើតការងារបានចំនួន ៥ម៉ឺនកន្លែង ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ២ពាន់លានយន់ ឬ ២៨០លានដុល្លារអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *