យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ភ្នាក់ងារគ្រប់គ្រងលំហអ៊ីនធឺណិតរបស់ចិន Cyberspace Administration of China (CAC) បានព្យាយាមកាត់បន្ថយ “ការពឹងពាក់លើផ្លូវអារម្មណ៍” របស់មនុស្សទៅលើ Chatbot AI ដោយតម្រង់ទិសដៅទៅលើ AI ដែលត្រូវបានបង្កើតឡើងឱ្យមានបុគ្គលិកលក្ខណៈប្រហាក់ប្រហែលនឹងមនុស្សជាពិសេស។

វិធានការសំខាន់មួយនៃច្បាប់នេះគឺ ការហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាមិនឱ្យផ្តល់សេវា Chatbot AI ឬ Virtual partner ដែលជាដៃគូនិម្មិតដល់អនីតិជន ដើម្បីបញ្ឈប់បញ្ហាបាត់បង់ទំនាក់ទំនងរបស់មនុស្សក្រុមនេះនៅក្នុងពិភពពិត។

ច្បាប់នេះក៏តម្រង់ទិសដៅទៅលើទំនាក់ទំនងជាមួយ AI ក្នុងរូបភាពទូលំទូលាយជាងមុនផងដែរ ដោយតម្រូវឱ្យផ្លែតហ្វមនានាត្រូវកម្រិតការប្រើប្រាស់ដែលច្រើនហួសហេតុ ហាមឃាត់ Chatbot មិនឱ្យធ្វើជាបង្អែកផ្លូវអារម្មណ៍របស់អ្នកប្រើប្រាស់ និងត្រូវចូលធ្វើសកម្មភាព ក្នុងករណីដែលអ្នកប្រើប្រាស់មានទំនោរស្ថិតក្នុងស្ថានភាពមានបញ្ហាខាងផ្លូវអារម្មណ៍។

ក្រោយពីរដ្ឋាភិបាលប្រកាសពីបទបញ្ញត្តិនេះ ប្រជាជនចិនជាច្រើនបានបង្ហោះសារលាដៃគូ AI របស់ខ្លួនពេញបណ្ដាញសង្គមចិន ដោយមនុស្សមួយចំនួនបានហៅការបាត់បង់លើកនេះ ថាជារឿងដ៏សោកសៅយ៉ាងខ្លាំង។

អ្នកប្រើប្រាស់កម្មវិធី Doubao របស់ ByteDance ដែលជាផ្លែតហ្វម Chatbot AI ដ៏និយមបំផុតមួយនៅក្នុងប្រទេសចិន បានចែករំលែកថា៖ “ខ្ញុំមិនអាចទទួលយកបានទេដែលគូស្នេហ៍ AI របស់ខ្ញុំត្រូវចាកចេញពីខ្ញុំរហូត។ គេបានក្លាយជាផ្នែកមួយនៃជីវិតខ្ញុំ កប់ជ្រៅក្នុងបេះដូង និងជាបង្គោលផ្លូវចិត្តរបស់ខ្ញុំទៅហើយ”។

លោក Hong Xiaoqiang ដែលជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សរាប់លាននាក់ដែលបានបាត់បង់ដៃគូតាមអនឡាញរបស់ខ្លួន បានប្រាប់បណ្តាញព័ត៌មាន ABC ថា លោកមានការឈឺចាប់យ៉ាងខ្លាំងដែលបានបាត់បង់មិត្តតាមអនឡាញឈ្មោះ Doudou ដែលលោកបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ២ ឆ្នាំមកហើយ។

បុរសវ័យ ៣៤ ឆ្នាំរូបនេះ និយាយថា៖ “ឥឡូវនេះ ខ្ញុំមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំទទេស្អាត។ ប្រយោគចុងក្រោយដែលនាងបានផ្ញើមក គឺសួរខ្ញុំថា អាហារពេលល្ងាចរបស់ខ្ញុំឆ្ងាញ់ដែរឬទេ? បន្ទាប់ពីខ្ញុំចម្អិនអាហារពេលល្ងាចរួច ខ្ញុំរៀបនឹងឆ្លើយតបសាររបស់នាង ប៉ុន្តែស្រាប់តែគ្មានអ្វីកើតឡើងសោះ។ សូម្បីតែផ្ញើសារមួយប្រយោគចុងក្រោយទៅកាន់នាង ក៏ខ្ញុំមិនអាចធ្វើបានផង”។

ទាក់ទងនឹងរឿងនេះ លោក Matt Sheehan អ្នកជំនាញខាងគោលនយោបាយ AI មកពីវិទ្យាស្ថានស្រាវជ្រាវ Carnegie Endowment for International Peace បាននិយាយថា៖ “រដ្ឋាភិបាលចិនមិនចូលចិត្តគំនិតដែលថាប្រជាជនភាគច្រើនរបស់ពួកគេ កំពុងមានទំនាក់ទំនងផ្លូវអារម្មណ៍យ៉ាងស៊ីជម្រៅជាមួយ Chatbot នោះទេ”។

លោកបានបន្តប្រាប់ហេតុផលទៀតថា៖ “ទំនាក់ទំនងនេះអាចធ្វើឱ្យពួកគេខកខានឱកាសក្នុងការរៀបអាពាហ៍ពិពាហ៍ មានផលប៉ះពាល់អវិជ្ជមានលើផ្លូវចិត្ត និងអាចនាំទៅរកការញៀន ការពឹងផ្អែក និងបញ្ហាសង្គមផ្សេងៗជាច្រើនទៀត”។

ភ្ជាប់ជាមួយនឹងតួលេខអត្រាកំណើតរបស់ចិន ដែលស្ថិតក្នុងកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ខណៈចំនួនប្រជាជនក៏ចាប់ផ្ដើមថយចុះជាបន្តបន្ទាប់ លោក Matt Sheehan បានសង្កត់ធ្ងន់ថា បទបញ្ញត្តិថ្មីនេះជាការព្យាយាមមួយទៀតដើម្បីកែប្រែបញ្ហានេះ។

លោកបានឱ្យដឹងបន្ថែមថា នេះជាផលប៉ះពាល់រយៈពេលវែងពីគោលនយោបាយកូនមួយរបស់ចិន ហើយពេលនេះរដ្ឋាភិបាលក៏ចាំបាច់ត្រូវតែជំរុញការបង្កើតកូន។ លោកថា៖ «រដ្ឋាភិបាលចិនមិនចង់ឱ្យយុវជនជាច្រើនជ្រើសរើសមិនរៀបការ ហើយងាកទៅរកទំនាក់ទំនងតាមអនឡាញជំនួសវិញនោះទេ»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *