គ្រួសារ​កាណាដា​មួយ​នាំ​កូនៗ​ដើរ​លេង​ជុំវិញ​ពិភព​លោក​មុន​ពេល​ពួកគេ​ពិការ​ភ្នែក

គូស្នេហ៍​កាណាដា​មួយ​គូ​ Edith Lemay និង Sebastien Pelletier ដំបូង​សម្គាល់​ថា​ខ្លួន​ស្រី​ច្បង​របស់​ខ្លួន​ឈ្មោះ​ថា​ Mia ចាប់​ផ្ដើម​មាន​បញ្ហា​ភ្នែក​នៅ​ពេល​ដែល​នាង​មាន​អាយុ​ ៣ឆ្នាំ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពេល​ដែល​គូស្នេហ៍​មួយ​គូ​នេះ​បាន​នាំ​កូន​ច្បង​របស់​ខ្លួន​ទៅ​ជួប​អ្នក​ជំនាញ ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ជំងឺ Retinitis pigmentosa ដែល​ជា​លក្ខខណ្ឌ​ហ្សែន​ដ៏​កម្រ​ដែល​នឹង​ធ្វើ​ឲ្យ​​បាត់បង់​ឬ​​ថយ​ចុះ​​​ការ​មើល​ឃើញ​ទៅ​តាម​ពេល​វេលា។

រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​មិន​ត្រឹម​តែ​កូន​ច្បង​របស់​ខ្លួន​ទេ​ដែល​មាន​បញ្ហា​នេះ តែ​ពួក​គេ​រក​ឃើញ​ថា​កូន​ប្រុស​របស់​ខ្លួន​ ២​នាក់​ទៀត​គឺ​ Colin អាយុ​ ៧ ឆ្នាំ និង​ Laurent អាយុ​ ៥​ឆ្នាំ​ក៏​មាន​រោគសញ្ញា​ដូចគ្នា។ ភាព​ភ័យ​ខ្លាច​នេះ​តាម​លង​បន្លាច​គូស្នេហ៍​កាណាដា​រហូត​ដល់​ឆ្នាំ ២០១៩ ទើប​មាន​ការ​បញ្ជាក់​ច្បាស់​ថា​កូន​ប្រុស​ពីរ​នាក់​នេះ ពិត​ជា​មាន​បញ្ហា​ហ្សែន​ដ៏​កម្រ​ដូច​ទៅ​នឹង​កូន​ស្រី​ច្បង​របស់​ខ្លួន។ ក្រោយ​រៀបការ​បាន​រយៈ​ពេល ១២ឆ្នាំ Lemay និង​ Pelletier មាន​ចំណង​ដៃ​កូន​ ៤​រូប​ តែ​ជា​រឿង​អកុសល​បំផុត​ដែល​កូនៗ​ ៣​នាក់​មាន​បញ្ហា​ភ្នែក​ដែល​អាច​នឹង​ពិកា​នៅ​ថ្ងៃ​ណា​មួយ។

Lemay បាន​និយាយ​ថា​ “ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ” ហើយ​បាន​ពន្យល់​ថា​ បច្ចុប្បន្ន​នេះ​គ្មាន​ការពារ​ទៅ​លើ​ជំងឺ​នេះ​នោះ​ទេ​​ ឬ​ការ​ព្យាបាល​ណា​ដែល​អាច​ទប់​ស្កាត់​ការ​វិវត្តន៍​នៃ​ជំងឺ​ retinitis pigmentosa ដូចគ្នា។ គេ​បាន​បន្ថែម​ថា “យើង​មិន​ដឹង​ទេ​ថា​វា​វិវត្តន៍​លឿន​ប៉ុនណា​នោះ​ទេ តែ​យើង​សង្ឃឹម​ថា​ពួក​គេ​នឹង​ពិកា​នៅ​ពាក់​កណ្ដាល​ជីវិត​ទៅ​ចុះ”។​

នៅ​ពេល​ដែល​ពួក​គេ​ទទួល​បាន​ដំណឹង​នេះ​ដំបូង គូស្នេហ៍​មួយ​គូ​នេះ​ព្យាយាម​ផ្ដោត​ទៅ​លើ​ការ​ជួយ​កូនៗ​របស់​ខ្លួន​ឲ្យ​មាន​ជំនាញ​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ជួយ​ខ្លួន​​ឯង​បាន​នៅ​ពេល​ពិការភាព​ចូល​មក​ដល់។ ខណៈ​ដែល​អ្នក​ជំនាញ​ផ្ទាល់​ខ្លួន​របស់​កូន​ស្រី​ច្បង​ បាន​ណែនាំ​ឲ្យ​ជួយ​នាង​ឲ្យ​មាន​ Visual Memories (គឺ​ជា​សមត្ថភាព​ក្នុង​ការ​ចងចាំ​រូបភាព សកម្មភាព ដែល​ពួក​គេ​ធ្លាប់​ឃើញ​ពី​អតីតកាល​បើ​ទោះ​មើល​មិន​ឃើញ) ហើយ​ Lemay យល់​ថា​វា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​កូន​ស្រី​ និង​កូនៗ​របស់​ខ្លួន​។

គូស្នេហ៍​មួយ​គូ​នេះ​បាន​ចាប់​ផ្ដើម​រៀបចំ​ផែនការ និង​សន្សំ​លុយ​សម្រាប់​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ជា​មួយ​កូនៗ​។ គ្រួសារ​ដែល​មាន​សមាជិក​ ៦​នាក់​នេះ​កំណត់​ថា​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ឆ្នាំ​ ២០២០ តែ​ដោយ​សារ​ការ​រាតត្បាត​សកល​ទើប ពន្យារ​ពេល​រហូត​ដល់​ ២០២២​នេះ​។ ពួក​គេ​ចាប់​ផ្តើម​ចេញ​ដំណើរ​ដំបូង​ទៅ​ ប្រទេស Namibia មើល​ដំរី​ និង​សត្វ​ដទៃ​ទៀត បន្ទាប់​មក​ទៅ​ប្រទេស Zambia និង​ Tanzania នៅ​អាហ្វ្រិក ទើប​បន្ត​ដំណើរ​ទៅ​ទួរគី​រយៈ​ពេល​ ១​ខែ។ ហើយ​ទើប​ទៅ​ដល់​អាស៊ី​គឺ​ប្រទេស​ Mongolia មុន​ពេល​បន្ត​ដំណើរ​ទៅ​ឥណ្ឌូណេស៊ី។

គូស្នេហ៍​មួយ​គូរ​នេះ​បាន​សារភាព​ថា​ ជំងឺ​នេះ​បាន​តាម​លង​បន្លាច​ពួក​គេ​ជា​មួយ​នឹង​ភាព​ឈឺចាប់​ តែ​ពួក​គេ​នៅ​តែ​ព្យាយាម​គិត​វិជ្ជមាន រស់​នៅ​ក្នុង​បច្ចុប្បន្ន​ភាព។ Pelletier បាន​បន្ថែម​ថា “យើង​មិន​ដឹង​ថា​វា​វិវត្តន៍​លឿន​យ៉ាង​ណា​នោះ​ទេ តែ​យើង​ពិត​ជា​ចង់​ឲ្យ​កូនៗ​អាច​រស់​នៅ​ជា​មួយ​នឹង​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម