ពីសត្វចិញ្ចឹមឱ្យចាប់កណ្ដុរ មកជាតំណាងនៃអាទិទេព តើការចិញ្ចឹមសត្វឆ្មាមានដើមកំណើតបែបណា?

មុននឹងក្លាយជាសត្វចិញ្ចឹមសំណព្វចិត្តរបស់មនុស្សជាច្រើននាក់ដូចពេលបច្ចុប្បន្ននេះ សត្វឆ្មាមានប្រវត្តិចាក់ជ្រៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ រួមដំណើរក្នុងវិវឌ្ឍនាការនៃវិស័យកសិកម្ម ជំនឿ និងជីវិតរស់នៅប្រចាំថ្ងៃ។

A human burial with cat skeleton (right, below).

យោងតាមរកឃើញសំណាកគ្រោងឆ្អឹងសត្វឆ្មាកប់ជាមួយនឹងមនុស្សលើកោះ Cyprus កាលពីឆ្នាំ ១៩៨៣ លោកបណ្ឌិត Andrew Kitchener អ្នកជំនាញសត្វនៅសារមន្ទីរជាតិនៃប្រទេសស្កុតឡេន បានធ្វើសេចក្ដីសន្និដ្ឋានថា សត្វឆ្មាអាចនឹងមានទំនាក់ទំនងជាមួយមនុស្សមិនតិចជាង ៩៥០០ឆ្នាំមុនគ្រិស្តសករាជនោះទេ។

លោកបណ្ឌិតបានអះអាងថា ការរកឃើញរបស់បុរាណវត្ថុវិទូ Alain le Brun នៅគ្រានេះ គឺពិតជាសំខាន់ និងជាអំណះអំណាងថា មនុស្សបានយកសត្វឆ្មាមកចិញ្ចឹមយូរណាស់មកហើយ ព្រោះដើមឡើយសត្វឆ្មាមិនមានវត្តមាននៅលើកោះ Cyprus នោះទេ។ ដូច្នេះ គ្រោងឆ្អឹងនេះ បានបញ្ជាក់ថា មនុស្សបានចិញ្ចឹមសត្វឆ្មា និងយកវាមករស់នៅលើកោះនេះតាមរយៈការធ្វើដំណើរតាមទូក ឬកប៉ាល់។

កាលពីជាង ១ម៉ឺនឆ្នាំមុន មនុស្សទើបតែបានចាប់ផ្ដើមចេញធ្វើស្រែចម្ការ និងតាំងទីលំនៅ ហើយជង្រុករក្សាគ្រាប់ពូជក៏ក្លាយជាឃ្លាំងចំណីរបស់ពពួកសត្វកកេរ ដូចជាសត្វកណ្ដុរជាដើម។ ទើបនេះក្លាយជាដើមហេតុដំបូង នៃការយកសត្វឆ្មាមកចិញ្ចឹមក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។

ការចុះផ្សាយរបស់ទស្សនាវដ្ដីស្រាវជ្រាវ Science បានឱ្យដឹងថា សត្វឆ្មាដែលមនុស្សយកមកចិញ្ចឹមនៅគ្រានោះ និងជាបុព្វបុរសដើមរបស់សត្វឆ្មានៅតាមផ្ទះ ក្នុងពេលបច្ចុប្បន្ននេះ គឺជាប្រភេទសត្វឆ្មាព្រៃ Felis Silverstris ដោយដើមឡើយ មនុស្សមិនបានចាត់ទុកជាសត្វចិញ្ចឹមដូចសត្វថ្ងៃទេ តែគឺចិញ្ចឹមដើម្បីទាញយកប្រយោជន៍ឱ្យសត្វឆ្មាតាមចាប់កណ្ដុរដែលបំផ្លាញផលដំណាំរបស់ខ្លួន។

យ៉ាងណាមិញ នៅផ្នែកផ្សេងគ្នានៃពិភពលោក មនុស្សចិញ្ចឹមសត្វឆ្មាក្នុងអត្ថន័យផ្សេងគ្នា។ ទោះបីជាភស្តុតាងដំបូងបំផុតមានមូលដ្ឋាននៅបូព៌ាកណ្ដាលក្ដី តែអរិយធម៌អេហ្ស៊ីបបុរាណកាលពីជាង ៤០០ឆ្នាំមុនគ្រិស្តសករាជ គឺជាសង្គមដែលមានការចញ្ចឹមសត្វឆ្មាទូលំទូលាយ និងលេចធ្លោបំផុតនៅក្នុងប្រវត្តិសាស្រ្ត។

អត្ថបទពី World History បានរៀបរាប់ថា នៅក្នុងអរិយធម៌អេហ្ស៊ីបបុរាណ សត្វឆ្មាមិនមែនគ្រាន់តែជាសត្វចិញ្ចឹមដើម្បីចាប់សត្វកណ្ដុរទេ តែឆ្មាគឺជាតំណាងនៃអាទិទេព Bastet ទើបប្រជាជនអេហ្ស៊ីបគោរពសត្វឆ្មា និងផ្ដល់តម្លៃជាងជីវិតមនុស្ស និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនទៅទៀត។

ក្នុងករណីដែលបុគ្គលណាហ៊ានធ្វើបាប ឬសម្លាប់សត្វឆ្មា បុគ្គលនោះនឹងទទួលទោសតាមកម្រិត ដល់ថ្នាក់ប្រហារជីវិតក៏មាន។ ខណៈពេលដែលមានឆ្មាស្លាប់ ម្ចាស់ឆ្មាទាំងអស់នឹងត្រូវកោររោមចិញ្ចើមដើម្បីកាន់ទុក្ខ និងនាំយកសាកសពទៅធ្វើជាម៉ាំមី ឱ្យស័ក្តិសមទៅនឹងឈ្មោះជាសត្វតំណាងឱ្យអាទិទេព។

ជារួម ប្រវត្តិនៃការចិញ្ចឹមសត្វឆ្នាំបានចាប់ផ្ដើមដំបូងឡើយក្នុងគោលបំណងពឹងពាក់ផលប្រយោជន៍គ្នាទៅវិញទៅមក រហូតក្លាយជាសត្វដែលជនជាតិអេហ្ស៊ីបបុរាណបានគោរពជាសត្វតំណាងអាទិទេព មុននឹងវប្បធម៌នៃការចិញ្ចឹមកាន់តែទូលំទូលាយជាងមុន តាមរយៈការធ្វើពាណិជ្ជកម្មតាមកប៉ាល់ ក្លាយជាសត្វចិញ្ចឹមដ៏ពេញនិយមដូចពេលសព្វថ្ងៃនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *