ហេតុផលគួរឱ្យស្ញប់ស្ញែង​ ៣​យ៉ាង​​ធ្វើ​ឲ្យ​ប្រទេស​ហ្វាំងឡង់​ក្លាយ​ជា​ប្រទេស​រីករាយ​បំផុត​

៥ឆ្នាំ​ជាប់​ៗ​គ្នា​មក​នេះ​ ហ្វាំងឡង់​ជា​ប្រទេស​តែ​មួយ​គត់​ដែល​តែង​តែ​ឈរ​នៅ​ចំណាត់​លេខ១ ជា​ប្រទេស​ដែល​មាន​សុភមង្គល​បំផុត​ បើ​យោង​ទៅ​តាម​របាយការណ៍​សុភមង្គល​សកល​ (World Happiness Report)។ ហ្វាំងឡង់​ជា​ប្រទេស​មួយ​នៅ​អឺរ៉ុប​ ដែល​មាន​ប្រជាជន​​ជាង ៥លាន​នាក់​ និង​មាន​ប្រជាជន​ជា​មធ្យម​រក​ចំណូល​បាន​ជាង​ ៥​មុឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ កត្តា​ទាំង​នេះ​អាច​ជា​ហេតុ​ផល​ក្នុង​ចំណោម​សុភមង្គល​របស់​ជនជាតិ​មួយ​នេះ តែ​យ៉ាង​ណា​អ្នក​ជំនាញ​ផ្នែក​ចិត្តវិទ្យា​ម្នាក់​របស់​ហ្វាំងឡង់​ Frank Martelaបាន​និយាយ​ថា​ចំណុច​ទាំង​ ៣​នេះ​ទៅ​វិញ​ទេ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​រស់​នៅ​ប្រកប​ដោយ​សុភមង្គល។

១ ពួកគេ​មិន​ដែល​ប្រៀបធៀប​ខ្លួន​ឯង​នឹង​អ្នក​ជិត​ខាង​ឡើយ

នៅ​ប្រទេស​ហ្វាំងឡង់​ ពាក្យ​មួយ​ឃ្លា​ដ៏​ល្បីល្បាញ​ដែល​ប្រជាជន​តែង​យក​ដាក់​ក្នុង​ចិត្ត​គឺ “Kell’ onni on, se onnen kätkeköön.” ដែល​ប្រែ​មក​ថា​ កុំ​ប្រៀបធៀប ឬ​កុំ​អំនួត​ពី​សុភមង្គល​របស់​ខ្លួន​នៅ​ពេល​ដែល​គេ​និយាយ​ពី​ទ្រព្យ​សម្បត្តិ​ ឬ​ស័ក្ដិយស​ជា​ដើម។ លោកFrank Martela​ លើក​ឡើង​ថា​៖ ខ្ញុំ​ធ្លាប់​ជួប​បុរស​មាន​ទ្រព្យ​ស្តុកស្តម្ភ​ម្នាក់​ កំពុង​រុញ​រទេះ​កូន​ឡើង​លើ​រថភ្លើង​។ ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​គាត់​មិន​ទិញ​រថយន្ត​ទំនើប​ ឬ​ជួល​អ្នក​បើកឡាន​ជូន​គាត់​ តែ​បែរ​ជា​គាត់​មក​ប្រើ​សេវា​សាធារណៈ​ដូច​អ្នក​ដទៃ។ កត្តា​នេះ​គឺ​ជា​ភាព​ជោគជ័យ​របស់​ហ្វង់ ឡង់​ មាន​ន័យ​ថា​មនុស្ស​គ្រប់​គ្នា​ស្មើ​ភាព​គ្នា។

២ ពួក​គេ​មិន​ទាញ​ប្រយោជន៍​ពី​ធម្មជាតិ​ឡើយ​

បើ​យោង​តាម​របាយការណ៍​ស្រង់​ទិន្ន័យ​មួយ​ក្នុង​ឆ្នាំ ២០២១ ប្រជាជន​ហ្វាំងឡង់​ចំនួន​ ៨៦ភាគរយ​យល់​ថា​ធម្មជាតិ​មាន​សារសំខាន់​សម្រាប់​ពួក​គេ​សម្រាក​ ផ្ដល់​ថាមពល និង​សេចក្ដី​សុខ​ផ្លូវ​ចិត្ត។ ក្នុង​មួយ​ឆ្នាំ​បុគ្គលិក​នៅ​ប្រទេស​ហ្វាំងឡង់​មាន​ថ្ងៃ​ឈប់​សម្រាក​ដល់​ទៅ ៤សប្តាហ៍​ ពួក​គេ​ភាគ​ច្រើន​ចេញ​ពី​ទីក្រុង​ទៅ​ជនបទ សូម្បី​តំបន់​គ្មាន​ភ្លើង និង​ទៅ​ដើរ​កម្សាន្ត​តាម​ឧទ្យានជាតិ​។ ប្រជាជន​ភាគ​ច្រើន​ចំណាយ​ពេល​ជា​មួយ​ធម្មជាតិ​ ការ​អប់រំ​ផ្លូវ​ចិត្ត និង​ការ​អភិវឌ្ឍ​ខ្លួន​ជា​ប្រចាំ។

៣ ប្រជាជន​ហ្វាំងឡង់​ទុកចិត្ត​គ្នា​ខ្លាំង​ណាស់

តាម​ការ​ស្រាវជ្រាវ​បើ​សិន​នៅ​ក្នុង​សង្គម​មួយ​ ឬ​ប្រទេស​មួយ​មាន​ការ​ទុក​ចិត្ត​គ្នា​ខ្ពស់​ នោះ​ពលរដ្ឋ​ក៏​មាន​សុភមង្គល​ខ្ពស់​ដូចគ្នា។ ចំណែក​ឯ​នៅ​ប្រទេស​ហ្វាំងឡង់​គឺ​បែប​នេះ​ កាល​ពី​ឆ្នាំ​២០២២ នេះ​មាន​ការ​ពិសោធន៍​មួយ​ដោយ​ការ​ជ្រុះ​កាបូប​លុយ​។ ជា​លទ្ធផល​ការ​ពិសោធន៍​បាត់​​ កាបូប​លុយ១២​ នៅ​ក្នុង​ឧទ្យាន​ជាតិ Helsinki ហើយ​កាបូប​លុយ​ចំនួន​ ១១​ត្រូវ​បាន​ត្រលប់​មក​ម្ចាស់​វិញ​តាម​រយៈ​អ្នក​រើស​បាន។ Frank Martela លើក​ឡើង​ថា៖ ប្រជាជន​ហ្វាំងឡង់​ជឿជាក់​គ្នា​ខ្លាំង​ណាស់ និង​ឲ្យ​តម្លៃ​ទៅ​លើ​ភាព​ស្មោះ​ត្រង់​ខ្លាំង​ណាស់​ ប្រសិន​បើ​អ្នក​ភ្លេច​កាបូប​លុយ ឬ​ Laptop នៅ​បណ្ណាគារ​កុំ​បារម្ភ​អី​ របស់​របរ​ទាំង​នោះ​នឹង​មាន​អ្នក​យក​មក​ឲ្យ​អ្នក​វិញ​មិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។