រឿងទាំង ១២ ដែលគួរដឹងមុនពេលសម្រេចសាក់លើកដំបូង

សព្វថ្ងៃនេះយើងសង្កេតឃើញថាការចាក់សាក់គឺជាសិល្បៈនៃការតុបតែងខ្លួនមួយដែលកំពុងទទួលការពេញនិយមមែនទែន។ ដោយសារបទពិសោធន៍នៃការចាក់សាក់របស់មនុស្សម្នាក់ៗខុសគ្នា​ ដូច្នេះវាមានការលំបាកបន្តិចក្នុងការទស្សន៍ទាយអំពីអារម្មណ៍ដែលទទួលបានស្នាមសាក់ដំបូង។ យោងតាម Alien Tattoo ជាស្ទូឌីយ៉ូចាក់សាក់ និងវេបសាយដែលផ្សព្វផ្សាយពីសិល្បៈនៃការសាក់បានចែករំលែកនូវគន្លឹះចំនួន ១២ ចំណុចសម្រាប់អ្នកមានបំណងសាក់លើកដំបូង៖

១. សួរបទពិសោធន៍ពីមិត្ត ឬអ្នកជិតស្និទ្ធ

សម្រាប់អ្នកដែលធ្លាប់ឆ្លងកាត់អារម្មណ៍នៃការសាក់ជាលើកដំបូងគឺមានខុសៗគ្នា។ អ្នកខ្លះអាចនឹងមិនមានអារម្មណ៍ឈឺចាប់ខ្លាំងទេ ហើយចំណែកអ្នកខ្លះវិញក៏មានអារម្មណ៍ឈឺចាប់ ឬភ័យបន្តិចទៅតាមហ្នឹងដែរ។ ដូច្នេះការសាកសួរអ្នកជុំវិញខ្លួន ឬមិត្តភក្ដិដែលធ្លាប់មានបទពិសោរធន៍សាក់លើកដំបូងមិនមែនឱ្យបន្លាចខ្លួនឯងទេ តែគ្រាន់តែយល់ដឹងអំពីវា ដើម្បីងាយស្រួលត្រៀមខ្លួនតែប៉ុណ្ណោះ។ លើសពីនេះ យើងក៏អាចស្រាវជ្រាវបន្ថែមលើយូធូបបានដែរ។

២. ជ្រើសរើសកន្លែង និងជាងដែលយើងទុកចិត្ត

ការជ្រើសរើសកន្លែង និងជាងសាក់ក៏ជាអ្វីដែលអ្នកសាក់លើកដំបូងគួរគិតដែរ។ នៅពេលយើងបានសម្រេចចិត្តជ្រើសរើសកន្លែង ឬជាងដែលគួរឱ្យទុកចិត្ត នោះយើងអាចនឹងមិនសូវមានអារម្មណ៍ភ័យខ្លាចឡើយ។ មិនតែប៉ុណ្ណោះ យើងក៏មានទំនុកចិត្តក្នុងការពិគ្រោះយោបល់ជាមួយពួកគេដែរ។

៣. គួរមានអ្នកទៅជាមួយដើម្បីលើកទឹកចិត្ត

ប្រសិនបើអាចយើងគួរតែរកមិត្តភក្ដិ ឬដៃគូទៅជាមួយអំឡុងពេលសាក់លើកដំបូង។ ដូច្នេះហើយយើងក៏អាចយល់ដឹងពីរបៀបនៃការចាក់សាក់បានប្រសើរជាងមុនផងដែរ។ ជាមួយគ្នានេះដែរ នៅពេលដែលមានអ្នកណាម្នាក់នៅជិតយើងអំឡុងពេលនោះ វាក៏អាចជួយកាត់បន្ថយភាពឈឺចាប់បានខ្លះដែរតាមរយៈការយកចិត្តទុកដាក់ និងលើកទឹកចិត្តជាដើម។

៤. ចេះបន្លប់ខ្លួនឯងពេលកំពុងសាក់

ពេលកំពុងដំណើរការនៃការសាក់ហើយ ជាការប្រសើរបើសិនយើងចេះរកអ្វីមកបន្លប់ភាពភ័យខ្លាចរបស់ខ្លួនឯងដូចជាស្ដាប់កាស ឬមើលទូរសព្ទជាដើម។ ប្រសិនបើយើងមានអារម្មណ៍ថាខ្លាចខ្លាំងពេក នោះវានឹងធ្វើឱ្យយើងកាន់តែឈឺចាប់ជាងមុនទៅទៀត។ ប៉ុន្តែវាជាការបង្ហាញពីសីលធម៌ និងការគោរពដល់ជាងសាក់ ប្រសិនយើងចង់ស្ដាប់កាស ឬធ្វើអ្វីបន្លប់ភាពឈឺចាប់ដោយគ្រាន់តែសួរនាំពួកគេមួយម៉ាត់។

៥. ដឹងពីកម្រិតទប់ទល់នឹងភាពឈឺចាប់របស់ខ្លួន

ការចាក់សាក់អាចនឹងមានរយៈពេលមួយម៉ោង ពីរម៉ោង ឬច្រើនជាងនេះអាស្រ័យទៅតាមទំហំរូបដែលយើងបានជ្រើសរើស និងការទប់ទល់នឹងភាពឈឺចាប់ផងដែរ។ ដូចនេះមុនសម្រេចចិត្តទទួលយកការសាក់លើកដំបូង យើងក៏គួរតែដឹងថាខ្លួនឯងអាចទ្រាំទ្រជាមួយភាពឈឺចាប់បានត្រឹមកម្រិតណា។ ប្រសិនបើយើងរើសកន្លែងខុស វានឹងមានការឈឺចាប់ខ្លាំង និងមិនហ៊ានសាក់ម្ដងទៀតឡើយ។

៦. អំឡុងពេលសាក់គួរដកឃ្លាបន្តិច

អំឡុងពេលកំពុងសាក់ យើងគួរតែឆ្លៀតពេល ២ ទៅ ៣ វិនាទីដើម្បីសម្រាកដកដង្ហើមបន្តិច។ ប្រសិនបើអាច យើងគួរផឹកទឹកបន្តិចដើម្បីឱ្យមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។ ក្នុងអំឡុងពេលសម្រាកនេះផងដែរ យើងមិនគួរសម្រាកពេកនោះទេព្រោះវាអាចធ្វើឱ្យឈឺខ្លាំងជាងមុន និងធ្វើឱ្យជាងសាក់បាត់បង់សមាធិផងដែរ។ ប៉ុន្តែប្រសិនបើមានអារម្មណ៍ត្រូវបញ្ឈប់ភ្លាម បើមិនដូច្នោះវាអាចនឹងបង្កជាបញ្ហាធំមិនខាន។

៧. ប្រាប់ខ្លួនឯងថាវាមិនឈឺជាប់រហូតទេ

តាំងពីជំហានដំបូងរហូតបញ្ចប់ដំណើរនៃការចាក់សាក់ យើងត្រូវរំលឹកប្រាប់ខ្លួនថាវាមិនឈឺជាប់រហូតទេព្រោះជាងអាចប្ដូរ ឬបន្ថែមទឹកថ្នាំ។ ដូច្នេះហើយយើងអាចមានពេលដើម្បីដកដង្ហើមបន្ធូរភាពតានតឹងបន្តិចដែរ។

៨. សមាធិបន្តិច

ចំណុចនេះគឺជាជម្រើសរបស់យើងខ្លួនឯងថាគួរធ្វើសមាធិបន្តិច ឬក៏អត់។ ប៉ុន្តែប្រសិនបើយើងមានអារម្មណ៍ភ័យខ្លាំងពេក យើងគួរតែធ្វើសមាធិបន្តិចដើម្បីសម្រួលចិត្ត និងបន្ធូរភាពតានតឹងផងដែរ។ ចំពោះការសមាធិនេះផងដែរគឺមិនចាំបាច់ពិបាកនោះទេ ដោយយើងគ្រាន់តែដកដង្ហើមចេញចូលជ្រៅៗ ឬបិទភ្នែកសម្រួលអារម្មណ៍ពីរបីនាទីក៏បាន។

៩. ញ៉ាំអាហារមានជីវជាតិ

យើងគួរចាប់ផ្ដើមញ៉ាំអាហារដែលមានជីវជាតិពីរ ឬបីថ្ងៃមុនពេលសាក់ព្រោះវាប្រៀបធៀបដូចជាឱសថធម្មជាតិដែលជួយព្យាបាលជាលិកាឡើងវិញផងដែរ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយបន្ថែមថាមពលដល់រាងកាយយើងផងដែរជាពិសេសអាហារមានវីតាមីន C​ និងផឹកទឹកឱ្យបានគ្រប់គ្រាន់។ ជាមួយគ្នានេះដែរ យើងក៏អាចយកអាហារសម្រន់ទៅតាមបានដែរ តែជៀសវាងផលិតផលទឹកដោះគោ អាហារផ្អែម និងអាហារកែច្នៃព្រោះវាធ្វើឱ្យការព្យាបាលជាលិកាមានភាពយឺតយ៉ាវ។

១០. ពេលទៅសាក់គួររៀបចំសម្លៀកបំពាក់

នៅពេលដែលយើងទៅសាក់គួរតែស្លៀកសម្លៀកបំពាក់រលុងៗទៅព្រោះវាធ្វើឱ្យយើងមានភាពងាយស្រួល។ លើសពីនេះ យើងក៏ត្រូវតែប្រាកដថាសម្លៀកបំពាក់នោះស្អាត និងមានអនាម័យផងដែរព្រោះបាក់តេរីដែលតោងជាប់អាវអាចឆ្លងទៅកាន់ស្នាមសាក់ដែលមិនទាន់ជានោះបានយ៉ាងងាយ។

១១. ជៀសវាងគ្រឿងស្រវឹង និងកាហ្វេអ៊ីន

វាត្រូវបានគេណែនាំ​ឱ្យជៀសវាងកាហ្វេអ៊ីន និងគ្រឿងស្រវឹងចន្លោះពី ២៤ ទៅ ៤៨ ម៉ោងមុនពេលសាក់។ វាអាចមានផលប៉ះពាល់ដល់កោសិកាឈាមដែលបណ្ដាលឱ្យយើងឈឺចាប់កាន់តែខ្លាំង។ ជាលទ្ធផលឈាមនឹងហូរកាន់តែច្រើន និងមិនងាយជាសះស្បើយឡើយ។ ម៉្យាងទៀត ប្រសិនបើយើងមិនទាន់ស្វាងស្រវឹង និងនៅមានជាតិកាហ្វេអ៊ីនក្នុងខ្លួន វាអាចនឹងធ្វើឱ្យយើងបែកអារម្មណ៍ ឬប៉ះពាល់បេះដូងផងដែរ។

១២. សម្រាកឱ្យបានគ្រប់គ្រាន់

ការសម្រាកឱ្យបានគ្រប់គ្រាន់ក៏ជារឿងដែលយើងត្រូវយកចិត្តទុកដាក់មុនពេលសាក់ដែរ។ ប្រសិនបើរាងកាយមិនបានសម្រាកគ្រប់គ្រាន់ វាអាចបណ្ដាលឱ្យយើងទទួលរងភាពឈឺចាប់កាន់តែខ្លាំង។ ដូច្នេះយើងគួរតែសម្រាកឱ្យយ៉ាងហោចណាស់ ៨ ម៉ោងមុនទទួលយកស្នាមសាក់ វាជួយសម្រួលដល់ដំណើរការនៃរាងកាយ ក៏ដូចជាធ្វើឱ្យស្នាមសាក់យើងឆាប់សះស្បើយដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត