មិនមែន​ក្នុង​កុន​តែ​ជា​ការ​ពិត! ១០ រឿង​ពិត​ពី​កប៉ាល់ Titanic ដែល​អ្នក​មើល​រឿង​នេះ​មិន​ធ្លាប់​ដឹង​

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់ឮគ្រប់គ្នាពី​កប៉ាល់​ទីតានិក​ (Titanic)​ ដែល​ជា​កប៉ាល់​លិច​ក្នុង​មហាសមុទ្រ​ដ៏​ល្បី​ទូទាំង​ពិភពលោក​ ជាពិសេស​ការឆ្លុះបញ្ចាំង​តាម​រយៈ​ភាពយន្ត​ដ៏​ល្បីល្បាញ​ដែល​ដកស្រង់​ចេញ​ពី​ហេតុការណ៍​ជាក់ស្តែង។​ ខាងក្រោម​នេះ​គឺជា​ការពិត​ទាំង​ ១០​ យ៉ាង​របស់​កប៉ាល់​ដ៏​ល្បីល្បាញ​មួយ​នេះ​ ៖​

១.​ ត្រួស​ៗ​ពី​កប៉ាល់​ទីតានិក​

ទីតានិក​គឺជា​កប៉ាល់​ដ៏​ធំ​មួយ​ដែល​ធ្វើ​អំពី​ដែក​ វា​មាន​ទម្ងន់​រហូត​ដល់​ ៥២ ៣១០​ តោន​ អាច​ផ្ទុក​មនុស្ស​បាន​ប្រហែល​ ២៤៣៥​ នាក់។​ កប៉ាល់​នេះ​ធ្វើដំណើរ​ចេញ​ពី​ Southampton​ ចក្រភព​អង់គ្លេស​ ទៅ​កាន់​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក។​ ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ កប៉ាល់​ក៏​លិច​ទៅ​ក្នុង​បាតសមុទ្រ​ គឺ​នៅ​ថ្ងៃទី​ ១០​ ខែ​មេសា​ ឆ្នាំ​ ១៩១២​ ដោយសារ​បុក​ជាមួយ​ផ្ទាំង​ទឹកកក។​ គេ​ប៉ាន់ស្មាន​ថា​ មាន​មនុស្ស​ស្លាប់​ប្រហែល​ ១៥០០​ នាក់​ ក្រោយមក​មាន​ការ​រកឃើញ​សាកសព​ត្រឹមតែ​ ៣៤០​ សព​ប៉ុណ្ណោះ​ និង​រួច​ជីវិត​ប្រហែល​ ៧១៣​ នាក់។​

២.​ អ្នកដំណើរ​លើ​កប៉ាល់​ទីតានិក​

កប៉ាល់​នេះ​មាន​កម្ពស់​រហូត​ដល់​ទៅ​ ៩​ ជាន់​ តាំងពី​បន្ទប់​ម៉ាស៊ីន​កប៉ាល់​ រហូត​ដល់​ដំបូល។​ ប៉ុន្តែ​មិនមែន​អ្នកដំណើរ​ទាំងអស់​អាច​ទៅ​គ្រប់​ទីកន្លែង​នៅ​លើ​កប៉ាល់​បាន​តាម​អំពើ​ចិត្ត​ទេ។​ គេ​បែងចែក​ប្រភេទ​អ្នកដំណើរ​ជា​ ៣​ កម្រិត​គឺ​ ៖​

  • កម្រិត​ទី​ ៣៖​ តម្លៃ​សំបុត្រ​សម្រាប់​កុមារ​ ៣.១៧​ ផោន,​ មនុស្ស​ពេញវ័យ​ ៧-៩​ ផោន។​ ក្រុម​នេះ​ត្រូវ​បាន​កំណត់​ទីកន្លែង​ត្រឹម​ជាន់​ G-F​ មាន​បន្ទប់គេង​តូច​ល្មម​ និង​មាន​គ្រឿង​បរិក្ខារ​មួយ​ចំនួន​ផងដែរ។​
  • កម្រិត​ទី​ ២៖​ តម្លៃ​សំបុត្រ​ ១០.៥-១៦​ ផោន​ ពួកគេ​នឹង​ស្ថិត​នៅ​ក្នុង​ជាន់​ E​ មាន​គ្រឿងបរិក្ខារ​ច្រើន​ល្មម។​
  • កម្រិត​ទី​ ១៖​ តម្លៃ​សំបុត្រ​ ២៦-៥១២​ ផោន​ អាស្រ័យ​លើ​ភាពពិសេស​នៃ​បន្ទប់​ដែល​ពួកគេ​ជ្រើសរើស​ ចាប់​ពី​ជាន់​ D-A​ ហើយ​អាច​ឡើង​ដល់​ជាន់​ដំបូល​បាន។​ ភ្ជាប់​មក​ជាមួយ​នូវ​ប្រណិតភាព​ សេវាកម្ម​ល្អ​ និង​បរិក្ខារ​ជាច្រើន​ ឬ​អាច​និយាយ​បាន​ថា​ជា​កន្លែង​សម្រាប់​ពួកអភិជន។​

៣.​ ទូក​សង្គ្រោះ​

ក្រៅពី​ផ្ទាំង​ទឹកកក​ នៅ​មាន​កត្តា​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​នាំ​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​ជាច្រើន​បែបនេះ។​ ដូចជា​រឿង​ទូក​សង្គ្រោះ​ ជា​ធម្មតា​កប៉ាល់​ទីតានិក​អាច​ផ្ទុក​ទូក​សង្គ្រោះ​បាន​ ៦៤​ គ្រឿង​ ប៉ុន្តែ​នៅ​ថ្ងៃ​ចេញ​ដំណើរ​ ទូក​សង្គ្រោះ​ដែល​យក​ទៅ​មាន​ត្រឹមតែ​ ២០-២៥​ គ្រឿង​ប៉ុណ្ណោះ។​ អ្នក​នៅ​រស់​ពី​ហេតុការណ៍​នេះ​បាន​និយាយ​ថា​ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ ការ​ហាត់​សម​ប្រើប្រាស់​ទូក​សង្គ្រោះ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​មូលហេតុ​ដែល​មិន​អាច​ដឹង​បាន។​ លុះ​ដល់​ពេល​កើតហេតុ​ ស្ថានការណ៍​ទាំងមូល​ពោរពេញ​ដោយ​ភាព​ចលាចល​ និង​ភ័យ​ស្លន់ស្លោ។​ ទូក​សង្គ្រោះ​ខ្លះ​ផ្ទុក​លើស​ទម្ងន់​ ខ្លះ​ទៀត​ដាក់​មនុស្ស​មិន​ពេញ។​

៤.​ សុនខ​ដែល​រួច​ជីវិត​

យ៉ាង​ហោច​ណាស់​មាន​សុនខ​ ៩​ ក្បាល​ដែល​អ្នកដំណើរ​បាន​នាំ​មក​ដែរ។​ មាន​តែ​ ៣​ ក្បាល​ប៉ុណ្ណោះ​ដែល​មាន​ជីវិត​នៅ​លើ​ទូក​សង្គ្រោះ។​ មួយ​ក្នុង​ចំណោម​នោះ​ជា​សុនខ​របស់​លោក​ Henry Harper​ ជា​អ្នកជំនួញ​ដ៏​ល្បី​ម្នាក់។​ លោក​បាន​ផ្តល់​បទសម្ភាសន៍​ថា​ នៅ​លើ​ទូក​សង្គ្រោះ​នៅ​សល់​កន្លែង​ច្រើន​គួរសម​ដែរ​ ហើយ​មិន​មាន​នរណា​ជំទាស់​នឹង​ទង្វើ​នេះ​ទេ។

៥.​ គូស្នេហ៍​លើ​កប៉ាល់​ទីតានិក​

ក្នុង​ការ​ធ្វើដំណើរ​លើក​នេះ​ មាន​គូស្វាមី​ភរិយា​ថ្មីថ្មោង​ ១៣​ គូ​សម្រេចចិត្ត​ទៅ​ក្រេប​ទឹកឃ្មុំ​លើ​កប៉ាល់​ទីតានិក។​ ជា​អកុសល​មាន​តែ​ប៉ុន្មាន​គូ​ប៉ុណ្ណោះ​ដែល​រួច​ជីវិត​ត្រឡប់​មក​វិញ។​ ហើយ​ក៏​បាន​យក​រឿងរ៉ាវ​ពិត​លើ​កប៉ាល់​មក​សរសេរ​ជា​សៀវភៅ​ ដូចជា​សៀវភៅ​ Titanic Love Story។​

៦.​ ទស្សនា​កប៉ាល់​ទីតានិក​

កាលពី​ឆ្នាំ​ ២០១២​ ជា​គម្រប់​ខួប​ ១០០​ ឆ្នាំ​ដែល​កប៉ាល់​ទីតានិក​លិច​ ហើយ​អ្នក​ដែល​ចង់​ទៅ​ទស្សនា​សាកសព​កប៉ាល់​ទីតានិក​ត្រូវ​បង់​ថ្លៃសំបុត្រ​រហូត​ដល់​ទៅ​ ៥៩០០០ដុល្លារ។​ រីឯ​ឆ្នាំ​ ២០១៩​ មាន​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ឈ្មោះ​ថា​ Ocean Gate​ បាន​រៀបចំ​ដំណើរកម្សាន្ត​ដើម្បី​ទស្សនា​កប៉ាល់​នេះ​ដែរ​ ចំណាយ​ពេល​សរុប​ ៨​ ថ្ងៃ​ ធ្វើដំណើរ​ពី​ទីក្រុង​ Newfoundland​ ប្រទេស​កាណាដា​ ទៅ​កាន់​ចំណុច​ដែល​កប៉ាល់​លិច​ ដោយ​លក់​សំបុត្រ​ក្នុង​តម្លៃ​ជាង​ ១០ម៉ឺន​ដុល្លារ។​

៧.​ ព្រមាន​ហើយ​មិន​ស្តាប់​

មុន​ហេតុការណ៍​នេះ​កើតឡើង​ ក៏​មាន​កប៉ាល់​ផ្សេងៗ​ទៀត​ ដូចជា​កប៉ាល់​ californian​ ផ្តល់​ដំណឹង​មក​នាវិក​កប៉ាល់​អំពី​ភាព​ទៅ​រួច​ដែល​ផ្ទាំង​ទឹកកក​អាច​ស្ថិត​នៅ​ផ្លូវ​ដែល​ទីតានិក​ធ្វើដំណើរ។​ ប៉ុន្តែ​ពួកគេ​បែរ​ជា​ព្រងើយ​កន្តើយ​នឹង​ដំណឹង​នេះ​ ហើយ​បន្ត​ដំណើរ​ជាមួយ​នឹង​ល្បឿន​ធម្មតា។​ លុះ​ដល់​ពេល​បាន​សារ​ដាស់តឿន​ច្រើន​ដង​ពេក​ ប្រហែល​ ៧​ ដង​ នាវិក​កប៉ាល់​ទីតានិក​តប​ទៅ​វិញ​ថា​ “អរគុណ​ ហើយ​ស្ងាត់​ទៅ”។​ នៅ​ពេល​កើតហេតុ​ ទីតានិក​ក៏​បាន​បាញ់​កាំជ្រួច​សុំ​ជំនួយ​ ប៉ុន្តែ​កប៉ាល់​ californian​ គិតថា​ប្រហែល​ជា​មិនមាន​អ្វី​កើតឡើង​ទេ។​

៨.​ ផ្ទាំង​ទឹកកក​បុរាណ​

ក្រៅពី​តួ​កប៉ាល់​ ក៏​មាន​អ្នកវិទ្យាសាស្រ្ត​ជាច្រើន​ សិក្សា​លើ​ផ្ទាំងទឹកកក​ដែល​បុក​ជាមួយ​កប៉ាល់​ទីតានិក។​ ដំបូង​ឡើយ​ពួកគេ​ជឿ​ថា​ វា​មាន​អាយុ​ប្រហែល​ ៣០០០​ ឆ្នាំ​ ប៉ុន្តែ​បើ​យោង​តាម​ការស្រាវជ្រាវ​ក្នុង​ឆ្នាំ​ ២០១៦​ លទ្ធផល​បែរជា​បង្ហាញ​ថា​ ផ្ទាំងទឹកកក​នោះ​កម្ពស់​សរុប​ប្រហែល​ ៤០០​ ហ្វីត​ ឬ​ ១២១.៩២​ ម៉ែត្រ,​ ផ្នែក​ខាងលើ​ផ្ទៃទឹក​ប្រហែល​ ១០០​ ហ្វីត​ ឬ​ ៣០.៤៨​ ម៉ែត្រ។​ ដើម​កំណើត​របស់​វា​ប្រហែល​កើត​ចេញ​ពី​ការធ្លាក់​ព្រិល​នៅ​ភាគ​និរតី​នៃ​ Greenland​ កាលពី​ ១០ម៉ឺន​ឆ្នាំ​មុន​ មុន​នឹង​បំបែក​ចេញ​ពី​គ្នា​ហើយ​អណ្ដែត​មក​លើ​ផ្លូវ​ធ្វើដំណើរ​របស់​កប៉ាល់​ទីតានិក។​

៩.​ ជំនឿ​ដែល​ជឿ​ថា​ កប៉ាល់​គ្មាន​ថ្ងៃ​លិច​ទេ​

ជាមួយ​នឹង​តំណាល​នេះ​ ខាង​ក្រុមហ៊ុន​ Harland & Wolff​ ដែល​សាងសង់​កប៉ាល់​ទីតានិក​ បាន​និយាយ​ថា​ ពួកគេ​មិន​បាន​និយាយ​ថា​កប៉ាល់​មិន​លិច​ទេ។​ ប៉ុន្តែ​មូលហេតុ​ដែល​មនុស្ស​ភាគច្រើន​ជឿជាក់​បែប​នេះ​ ព្រោះ​កប៉ាល់​ទីតានិក​មាន​ការរចនា​ជឿនលឿន​ និង​មាន​សុវត្ថិភាព​ជាង​កប៉ាល់​ពី​អតីតកាល​ ហើយ​មាន​សារព័ត៌មាន​ជាច្រើន​យក​ទៅ​ផ្សព្វផ្សាយ ធ្វើឱ្យ​ក្លាយ​ទៅ​ជា​ជំនឿ​ដ៏​ធំ​ សូម្បី​តែ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ white star line​ ដែល​ជា​ម្ចាស់​កប៉ាល់​ទីតានិក​ក៏​ជឿ​បែប​នេះ។​

១០.​ កាពីទែន​កប៉ាល់​ទីតានិក​ លោក​ Edward john smith​

ចំពោះ​លោក​ មហាជន​មាន​ការ​យល់ឃើញ​ ២​ ជ្រុង​ផ្ទុយ​គ្នា​ស្រឡះ ៖​

  • មតិ​ទី​ ១៖​ លោក​ជា​វីរបុរស​ក្នុង​ព្រឹត្តិការណ៍​នោះ​ ព្រោះ​គាត់​បាន​ជួយ​សង្គ្រោះ​កុមារ​ជាច្រើន​ ហើយ​សុខចិត្ត​លះបង់​ជីវិត​ទៅ​ជាមួយ​កប៉ាល់។​
  • មតិ​ទី​ ២៖​ គាត់​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​កប៉ាល់​លិចលង់​ ដូចជា​ការ​មិន​អើពើ​នឹង​ការព្រមាន​អំពី​ផ្ទាំង​ទឹកកក,​ ការអនុញ្ញាត​ឱ្យ​ព្រលែង​ទូក​សង្រ្គោះ​ទាំង​ដែល​ផ្ទុក​មនុស្ស​បាន​តែ​ពាក់​កណ្ដាល។​

ហើយ​ចុងក្រោយ​បំផុត​ក្នុង​ឆ្នាំ​ ២០១២​ មាន​ព័ត៌មាន​លេច​ឡើង​ថា​ មុន​នឹង​ទទួល​តួនាទី​ជា​កាពីទែន​កប៉ាល់​ទីតានិក​ លោក​បាន​ប្រឡង​ធ្លាក់​ការធ្វើ​តេស្ត​បើក​កប៉ាល់​ និង​ការ​នាំផ្លូវ​ជាច្រើន​លើក។​ ប៉ុន្តែ​ការយល់ឃើញ​ចំពោះ​លោក​ប្រៀប​ដូចជា​កាក់​មុខ​ពីរ​ វា​អាស្រ័យ​លើ​ទស្សនៈ​របស់​មនុស្ស​ម្នាក់ៗ។

ការពិត​ ១០​យ៉ាង​បែប​សង្ខេប៖

​១. ​ឈ្មោះ​ផ្លូវការ៖ RMS Titanic

២. កាលបរិច្ឆេទលិច៖ ១១.៤០ យប់ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ១៩១២

៣. ទំហំ៖ ៨៨២ ហ្វីត ៩ អ៊ីញ

៤. តម្លៃ៖ ៧,៥លានដុល្លារ

៥. ទីតាំង៖ បានលិចនៅមហាសមុទ្រអាត្លង់ទិកខាងជើង ប្រហែល ៣៧៥ ម៉ាយ ភាគខាងត្បូងនៃទីក្រុង Newfoundland

៦. ចំណុះ​ផ្ទុក៖ ៣៥៤៧ នាក់

៧. អ្នកដំណើរនៅលើកប៉ាល់៖ ២២២៤នាក់

៨. អ្នក​ស្លាប់៖ ជាង ១៥០០នាក់

៩ អ្នក​បើក​កប៉ាល់៖ Edward Smith

១០ ផ្លូវ៖ Southampton ចក្រភពអង់គ្លេស ទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប