ពាក្យ/ឃ្លា មួយចំនួន ដែលអ្នកគួរនិយាយទៅកាន់កូនតូចរបស់អ្នករាល់ថ្ងៃ

ទំនាក់ទំនងរវាងឳពុកម្តាយ និងកូនពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ។ ទោះបីជាធម្មតា អ្នកមិនសូវមានពេលវេលាច្រើនសម្រាប់ពួកគេក៏ដោយ អ្នកអាចផ្តល់នូវភាពកក់ក្តៅតាមរយៈទង្វើ និងពាក្យសម្តីមួយចំនួនដូចដែលបានបង្ហាញនៅក្នុងចំណុចខាងក្រោមនេះ…

ប៉ាម៉ាក់ស្រលាញ់កូន

ពាក្យមួយឃ្លានេះ ប្រៀបដូចជាសាររំលឹកដល់ពួកគេថា ទោះបីមានរឿងអ្វីកើតឡើងក៏ដោយ អ្នកនៅតែស្រលាញ់ បារម្ភ និងយកចិត្តទុកដាក់ចំពោះគេជានិច្ច។

កូនធ្វើឲ្យប៉ាម៉ាក់មានមោទនភាពណាស់

ស្រដៀងគ្នាដែរ ពេលដែលពួកគេបានលឺអ្នកនិយាយបែបនេះ ពួកគេនឹងមានគំនិតវិជ្ជមាន និងមោទនភាពចំពោះខ្លួនឯង ហើយក៏ធ្វើរឿងល្អៗផ្សេងទៀតជាបន្តបន្ទាប់។

ប៉ាម៉ាក់ពិតជារីករាយ ពេលដែលកូន

អ្នកអាចបញ្ចប់ឃ្លានេះ ដោយពាក្យដែលឆ្លុះបញ្ចាំងអំពីទង្វើល្អរបស់គេ។ ហើយឃ្លាដ៏មានអត្ថន័យនេះ អាចជាកម្លាំងចិត្តដល់ពួកគេឲ្យមានភាពក្លាហាន និងជំនឿចិត្តក្នុងការធ្វើអ្វីដែលខ្លួនធ្វើ ព្រោះវានឹងធ្វើឲ្យអ្នកសប្បាយចិត្ត។

វាមិនអីទេ

ពេលដែលគេប្រព្រឹត្តកំហុស ឬព្រួយបារម្ភចំពោះបញ្ហាអ្វីមួយនេះ ជំនួសឲ្យការស្តីបន្ទោស អ្នកគួរតែព្យាយាមលួងលោមគេដោយធ្វើឲ្យគេយល់ថាអ្វីៗនឹងប្រសើរឡើងមិនខាន។

កូនធ្វើបានល្អណាស់!

មិនថាជារឿងតូច ឬធំនោះទេ រាល់ពេលដែលគេបានសម្រេចនូវកិច្ចការអ្វីមួយ អ្នកគួរតែសរសើរ ក៏ដូចជាផ្តល់កម្លាំងចិត្តដល់គេ ទើបគេមានទឹកចិត្តធ្វើបន្ត និងអភិវឌ្ឍខ្លួនទៀត។

អ្វីដែលជាខ្លួនកូន គឺគ្រប់គ្រាន់ហើយ

ពេលខ្លះ កូនតូចក៏អាចបារម្ភអំពីការវាយតម្លៃ ឬការទទួលយករបស់អ្នកដទៃដែរ តែអ្នកក៏អាចពន្យល់ណែនាំគេឲ្យគិតបែបវិជ្ជមាន និងសាមញ្ញថា គេមិនចាំបាច់ផ្លាស់ប្តូរច្រើនដើម្បីតម្រូវចិត្តរបស់មនុស្សគ្រប់គ្នាទេ សំខាន់រស់ជាខ្លួនគេ ជាមនុស្សល្អដែលមិនបំពានអ្នកដទៃ។

តើកូនមានរឿងអ្វី ឬបញ្ហាក្នុងចិត្តចង់ប្រាប់ប៉ាម៉ាក់ទេ?

ការបង្ហាញថាអ្នកយកចិត្តទុកដាក់នឹងសម្តីរបស់គេ ក៏ជារឿងមួយដែលអ្នកមិនគួររំលងដែរ។ ការសួរសំណួរនេះរាលថ្ងៃ​ ជាសញ្ញាមួយបង្ហាញថាអ្នកបើកចិត្តរង់ចាំស្តាប់នូវរាល់អ្វីដែលគេចង់និយាយប្រាប់ជានិច្ច។

តើកូនមានអារម្មណ៍យ៉ាងណាដែរ ថ្ងៃនេះ?

កូនខ្លះ មិនងាយបង្ហាញឲ្យអ្នកដឹងអំពីអារម្មណ៍របស់គេនោះទេ ហេតុនេះហើយ ការសួរនាំដោយផ្ទាល់អាចជាការជំរុញទម្លាប់នៃការចែករំលែកនូវភាពសប្បាយរីករាយ និងសម្ពាធនៅក្នុងចិត្តបានមួយផ្នែកផងដែរ។

កូនអាចធ្វើបាន

ជាពិសេសនៅពេលដែលកូនរបស់អ្នកស្ទាក់ស្ទើរក្នុងការធ្វើអ្វីមួយថ្មី ឬខុសពីទម្លាប់ធម្មតារបស់គេ អ្នកត្រូវតែជួយជាកម្លាំងចិត្ត ដើម្បីកាត់បន្ថយភាពភ័យខ្លាច-ស្ទាក់ស្ទើរ ហើយបង្កើននូវទំនុកចិត្ត។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។