អ្នកពិតជានារីដ៏មានសំណាង បើប្ដីអ្នកមានចរិត ៩យ៉ាងនេះ

សំណាងរបស់មនុស្សស្រីបានមួយផ្នែកមកពីស្វាមី បើជ្រើសរើសបានមនុស្សល្អ ចេះគិតគូរ ដឹងទុក្ខធុរៈ អាចនិយាយបានថា​ជីវិតអាចនឹងល្អប្រសើរជាងមុន រីឯសុខភាពផ្លូវចិត្តក៏ល្អ។ តែដូចជាគេថាមនុស្ស​មិនគ្រប់ ១០ នោះទេ ហើយមែនទែនទៅក៏គ្មានអ្នកណាកើតមកនាំយកតែរឿងល្អៗ មកដែរ អាក្រក់ និងល្អ គឺត្រូវតែមកជាមួយគ្នា គ្រាន់តែអ្នកខ្លះមានចិត្តសន្ដោសប្រណី ចិត្តមេត្ដាច្រើន និងចេះយកចិត្តគេដាក់ ចិត្តខ្លួនឯង។ បើសិនស្វាមីអ្នកមានប៉ុន្មានចំណុចនេះ សប្បាយចិត្តទៅ និងថែរក្សាគេឲ្យបានល្អ ព្រោះអ្នកមានសំណាងហើយដែលបានជួបគេ៖

១ ចេះជួយយកអាសារអ្នក

គេមិនប្រកាន់យកទ្រឹស្ដីថា កិច្ចការងារក្នុងផ្ទះ ចង្ក្រានចានឆ្នាំង មើលកូន គឺត្រូវតែមនុស្សស្រីជាអ្នកធ្វើ នោះឡើយ។ គេជួយអ្នកតាមអ្វីដែលអាចធ្វើបាន ដើម្បីរំលែកបន្ទុកកុំឲ្យអ្នកហត់នឿយពេក។

២ មានភាពអត់ធ្មត់ច្រើន

នរណាក៏ចេះខឹងក្រេវក្រោធដែរ តែគេជាមនុស្សដែលមានភាពអត់ធ្មត់ច្រើន មិនខឹងគោវ៉ៃរទេះ ពោលគឺមិនបញ្ចេញកំហឹងដាក់អ្នកខុសរឿង ឬខឹងពីខាងក្រៅយកមកជេរស្ដីអ្នកដើម្បីរំសាយអារម្មណ៍។ បើទោះជាខឹងប៉ុណ្ណា គេព្យាយាមសួររកហេតុផល រឿងដែលសំខាន់គឺគេមិនវ៉ៃ ឬប្រើអំពើហិង្សាដាក់អ្នក។

៣ មិននិយាយបំបាក់ទឹកចិត្ត និងគាំទ្រ

គេព្យាយាមស្ដាប់នូវគំនិតរបស់អ្នក និងយល់ពីអ្នក ជាពិសេសគេមិននិយាយបំបាក់ទឹកចិត្ត ឬមើលងាយគំនិតរបស់អ្នក ថាអ្នកធ្វើមិនកើត។ គេជាមនុស្សទី ១ ដែលគាំទ្រលើកទឹកចិត្តអ្នក មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

៤ ស្រឡាញ់ក្រុមគ្រួសារអ្នក

គេគោរពឲ្យតម្លៃ និងស្រឡាញ់គ្រួសាររបស់អ្នក ដូចជាគ្រួសាររបស់គេដែរ។ គេមិនចិត្តចង្អៀតចង្អល់ ឬស្រឡាញ់តែអ្នក ហើយព្យាយាមនិយាយអាក្រក់ ឬតិះដៀលគ្រួសារអ្នកឡើយ។

៥ ជាមនុស្សស្មោះត្រង់

គេមិនមែនជាមនុស្សល្បិចច្រើនតាមមិនទាន់ ចូលចិត្តដោះសារយករួចខ្លួនឡើយ។ គេមិនចូលចិត្តកុហក ឬធ្វើអ្វីលាក់លៀមពីក្រោយអ្នកទេ ព្រោះគេដឹងថាភាពស្មោះត្រង់ជារឿងសំខាន់មួយរវាង ប្ដី និងប្រពន្ធ។ គេទុកអ្នកសំខាន់ និងយករឿងតូចធំ មកពិភាក្សាជាមួយអ្នក។

៦ មានទំនូលខុសត្រូវ

គេមិនមែនជាមនុស្សនិយាយឲ្យតែរួចពីមាត់ តែទង្វើសូន្យនោះទេ។ គេមានគំនិតគិតគូររឿងគ្រប់សព្វបែបយ៉ាង និងផែនការច្បាស់លាស់ជាមួយអ្នក និងក្រុមគ្រួសារ។ ​

៧ គេមិនខ្លាចនឹងបង្ហាញថា អ្នកជាមនុស្សសំខាន់

គេមិនមានអារម្មណ៍ថា ខ្មាស់គេពេលដែលមានអ្នកនៅជាមួយ មិនតែប៉ុណ្ណោះ គេហ៊ានកាន់ដៃអ្នកដើរនៅចំពោះមុខអ្នកដទៃ។ ពេលខ្លះគេសុខចិត្តទាំង កាន់កាបូប ឬឥវ៉ាន់ផ្សេងៗ ឲ្យអ្នក ព្រោះខ្លាចអ្នកហត់។  

៨ ទុកក្រុមគ្រួសារសំខាន់

មិនថាមែនថាមិនឲ្យជួយយកអាសារអ្នកដទៃ ឬធ្វើកិច្ចការងារនោះទេ តែគេចេះបែងចែកថាមួយណាសំខាន់ជាង មិនមែនព្រោះតែរឿងតិចតួចក៏បោះបង់ ឬទុកអ្នក និងកូនៗ ចោលឡើយ។

៩ ធ្វើឲ្យអ្នកសើចច្រើនជាងយំ

គេមិនមែនជាមនុស្សដែលអត្មានិយមគិតតែពីខ្លួនឯង ឬមានស្រីខាងក្រៅធ្វើឲ្យអ្នកគ្រាំទ្រូង រីងរៃឥតល្ហែឡើយ។ គេចាំរឿងគ្រប់យ៉ាងពីអ្នក មិនថាសំខាន់ ឬមិនសំខាន់ បារម្ភ និងខ្វាយខ្វល់ពីអ្នក ជាពិសេសចូលចិត្តបង្កើតបរិយាកាសសប្បាយៗ ឬរ៉ូមែនទិចនៅពេលដែលនៅជាមួយអ្នក។  ស្នាមញញឹមរបស់អ្នក នឹងលេចចេញមកដោយឯកឯងជាមួយនឹងទង្វើតិចតួចៗ ដែលគេបានធ្វើសម្រាប់អ្នក។

ស្រីៗ បើរកបានមនុស្សបែបនេះ ត្រូវចេះថែរក្សាគេផងណា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម