ការពិតពិសេសៗ​ ៧​ យ៉ាង​របស់​ Park Seo Joon

ថ្ងៃ​នេះ​យើង​នឹង​មក​និយាយ​អំពី​រឿង​ពិត ​៧​យ៉ាង​របស់​តារា​សម្ដែង​សម្បូរ​ស្នេហ៍​ Park Seo Joon។ ចង់​ដឹង​ថា​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លះ?​ តោះ!​ យើង​ទៅ​មើល​ទាំង​អស់​គ្នា!​

១.​ ជំហាន​ដំបូង​នៃ​ការ​ចូល​ប្រឡូក​ក្នុង​សង្គម​សិល្បៈ

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​មិន​ធ្លាប់​បាន​ដឹង​នោះ​ទេ​ថា​ Park seo joon ចាប់​ផ្ដើម​អាជីព​ជា​តារា​សម្ដែង​របស់​ខ្លួន​ត្រឹម​តែ​ជា​តួឯក​ប្រុស​នៅ​ក្នុង​បទ​ចម្រៀង​មួយ​តែ​ប៉ុណ្ណោះ។​ បទ​ចម្រៀង​ដែល​គេ​សម្ដែង​ជា​តួឯក​ដំបូង​មាន​ឈ្មោះ​ថា I remember របស់​ Bang Yunk Guk សមាជិក​ក្រុម​ BAP ។

២.​​ជា​មនុស្ស​ឯកា

Park seo joon មាន​បង​ប្អូន​២​នាក់​ដោយ​គេ​ជា​កូន​ទី១។​ ក្រោយ​ពី​ប្អូន​ប្រុស​របស់​គេ​បាន​រៀប​ការ​ចេញ​ទៅ​បាត់​គេ​មាន​អារម្មណ៍​ថា​ពិភព​លោក​ទាំង​មូល​របស់​គេ​ហាក់​បី​ដូច​ជា​ឈប់​ដើរ​ រហូត​មក​ដល់​ពេល​ដែល​មាន​ទេពអប្សរ​តូច​ចូល​មក​ក្នុង​ជីវិត​ នោះ​គឺ​ជា​កូន​ស្រី​របស់​ប្អូន​ប្រុស​គេ​។​ Park Seo joon ស្រឡាញ់​ក្មួយ​ស្រី​ណាស់​គេ​តែង​តែ​និយាយ​លេង​ជា​មួយ​ក្មួយ​រហូត​តាំង​ពី​ក្មួយ​របស់​គេ​ទើប​តែ​កើត​បាន​ប៉ុន្មាន​ថ្ងៃ​មក​ម្ល៉េះ។​ គេ​រំពឹង​ថា​ថ្ងៃ​ណា​មួយ​គេ​នឹង​រៀប​ការ​ហើយ​អាច​បង្កើត​កូន​យ៉ាង​ស្រស់​ស្អាត​ដូច​ជា​ប្អូន​ប្រុស​ដែរ។

៣.​ ជា​មនុស្ស​ដែល​ត្រូវ​ការ​ភាព​ផ្ទាល់​ខ្លួន​

ជា​ទូទៅ​យើង​តែង​តែ​បាន​ឃើញ​ Park seo joon សម្តែង​ជា​តួឯក​ប្រុស​ដែល​មាន​ចរិត​ក្រមិចក្រមើម​ ​និង​រួសរាយ​ តែ​ការពិត​ទៅ​គេ​ជា​មនុស្ស​ដែល​ត្រូវ​ការ​ភាព​ផ្ទាល់​ខ្លួន​ខ្ពស់​ណាស់​។ ​គេ​ចូល​ចិត្ត​នៅ​ម្នាក់​ឯង​ គេ​បាន​ប្រាប់​ថា​ទី​កន្លែង​ស្ងប់ស្ងាត់​ជា​ទី​កន្លែង​ដែល​គេ​ចូល​ចិត្ត​បំផុត​។​

៤.​រឿង​តុប​តែង​ខ្លួន​មិន​ឲ្យ​ចាញ់​អ្នក​ណា

អាច​និយាយ​បាន​ថា​តារា​សម្ដែង​រូប​នេះ​គឺ​ជា​អ្នក​បង្ហាញ​ម៉ូត​អាស៊ី​ដំបូង​គេ​ដែល​បាន​រួម​ការងារ​ជា​មួយ​និង​ម៉ាក​សំលៀក​បំណាក់​ល្បី​ Tomy Hilfiger ។ គេ​ក៏​ធ្លាប់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ទស្សនា​នៅ​ក្នុង​កម្មវិធី​ Fashion show របស់​ម៉ាក​សំលៀកបំពាក់​នេះ​នៅ​ឯ​ ឡុស​អែន​ជែល​លែស​ ផង​ដែរ។

៥.​ ខ្ញុំ​មិន​សង្ហា​ទេ

តារាសម្ដែង​រូប​នេះ​គិត​ថា​ខ្លួន​ឯង​មិន​មែន​ជា​ប្រភេទ​មនុស្ស​ប្រុស​ស្អាត​និង​សង្ហា​នោះ​ទេ។​ គេ​មិន​យល់​ឡើយ​ថា​ហេតុ​អ្វី​បាន​ជា​មាន​អ្នក​គាំ​ទ្រ​គេ​ជា​ច្រើន​ចូល​ចិត្ត​និយាយ​ថា​គេ​សង្ហា?​ គេ​គិត​ថា​ខ្លួន​ឯង​មាន​ប្រជាប្រិយភាព​បាន​ដោយ​សារ​តែ​ការ​សម្ដែង​មិន​មែន​រូប​សម្រស់​នោះ​ទេ។ តារា​សម្ដែង​រូប​នេះ​បាន​បន្ត​ទៀត​ថា​​ប្រសិន​បើ​អ្នក​សម្ដែង​ម្នាក់​ណា​ចង់​ឲ្យ​ខ្លួន​ឯង​មើល​ទៅ​កាន់​តែ​ស្រស់ ស្អាត​កាត់​តែ​គួរឲ្យ​ស្រឡាញ់​ឲ្យ​មក​រួម​ការងារ​ជា​មួយ​គេ​ព្រោះ​ពេល​ដែល​អ្នក​ឈរ​នៅ​ជិត​គេ​អ្នក​នឹង​កាន់​តែ​ស្រស់ ស្អាត។

៦.​ ជា​មនុស្ស​មិន​ប្រកាន់​ខ្លួន

បើ​ទោះ​បី​ជា​គេ​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេងល្បីល្បាញ​យ៉ាង​ណា​ក៏​ដោយ​តែ​ Park seo Joon នៅ​តែ​ប្រើ​ជីវិត​សាមញ្ញ​ទៅ​តាម​ធម្មតា​ដដែល។​ ទោះ​ជា​ទៅ​ណា​មក​ណា​ក៏​មិន​សូវ​ជា​បិទ​បាំង​មុខ​មាត់​ដូច​តារា​ដទៃ​ឡើយ​។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នៅ​អាច​ញ៉ាំ​អាហារ​តាម​ចិញ្ចើម​ផ្លូវ​បាន​ទៀត​ផង។

៧.​ មាន​​Chanel Youtube ផ្ទាល់​ខ្លួន

បច្ចុប្បន្ន​នេះ​តារា​ជា​ច្រើន​បាន​ងាក​មក​បង្កើត​ Chanel Youtube ផ្ទាល់​ខ្លួន​ដើម្បី​ Update សកម្មភាព​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​។​ ចំពោះ​តារា​សម្តែង​ Park seo Joon ក៏​ដូច​គ្នា​ Chanel Youtube របស់​គេ​មាន​ឈ្មោះ​ថា​ Record Park សម្រាប់​ប្រិយមិត្ត​ដែល​ចង់​តាមដាន​សកម្មភាព​ជា​ប្រចាំ​របស់​គេ​អាច​ចូល​ទៅ​កាន់​ Chanel នេះ​បាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។