សារី សុវត្តី ប្រកាសចប់កុងត្រាជាមួយ BKA ក្រោយជួបបញ្ហាចម្រូងចម្រាស់មិនបានទៅប្រកួតអន្តរជាតិ

មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងវស័យ Beauty pageant នៅកម្ពុជា បន្ទាប់ពីគ្រប់គ្នាបានឃើញសារដ៏វែងអន្លាយរបស់ កញ្ញា សារី សុវត្តី Miss World Cambodia 2021ដែលនាងបានប្រកាសថា …

អូលីវ៉ា គង់ យកម៉ូដសក់អប្សរា ទៅផ្សព្វផ្សាយឱ្យវិស័យហ្វេសសិនអន្តរជាតិបានស្គាល់

អ្នកច្នៃម៉ូដ អូលីវ៉ា គង់ ថ្មីៗនេះទើបបញ្ចប់បេសសកម្មនាំឈុតសម្លៀកបំពាក់ប្រេន KALKIN ទៅចូលរួមដើរបង្ហាញម៉ូដក្នុងកម្មវិធីលំដាប់អន្តរជាតិ  Milan Fashion Week

ជួបគ្នាម្ដងទៀត Rose និង Hailey បង្អួតសម្រស់លេចធ្លោស្អាតម៉្យាងម្នាក់

កំពូលតារាស្រីចម្រៀងខេប៉ុប ROSE និងភរិយារបស់តារាប្រុស Justin Bieber គឺ Hailey Bieber បានជួបគ្នាក្នុងកម្មវិធី Paris Fashion Week របស់ប្រេនលំដាប់លោកពិភពលោក YSL សម្រាប់ឆ្នាំ ២០២៤។

 មកមើលពីទម្លាប់គេងប្លែកៗរបស់តារាខេប៉ុប ៥ ដួងនេះ

មិនថាមនុស្សធ្វើការធម្មតា ឬតារាល្បីៗលំដាប់ពិភពលោកនោះទេសុទ្ធតែមានទម្លាប់គេងរៀងៗខ្លួន។ ជាក់ស្ដែងដូចជាតារាខេប៉ុប ៥ ដួងនេះ

កំពូលតារាចិនល្បីៗ បង្ហាញខ្លួននៅកម្មវិធី Paris Fashion Week

ចាប់ពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៣ ជាពេលវេលាដែលប្រេនល្បីៗ លំដាប់ពិភពលោកធ្វើកម្មវិធីបង្ហាញឈុតថ្មី ឬ Collection ថ្មីរបស់ខ្លួនដែលត្រូវបានគេហៅថា Paris Fashion Week។

លក្ខណ៏ មុនីអានីតា ក្លាយជាម្ចាស់មកុដ Miss Global Cambodia 2023

កាលពីល្ងាចម្សិលមិញ ក្រុមហ៊ុន មហាហង្ស ដែលជាអ្នកទទួលបន្ទុករៀបចំកម្មវីធី Miss Global Cambodia បានប្រារព្ធពិធីតែងតាំងម្ចាស់មកុដ Miss Global Cambodia

ខាយ ដឹកដៃស្រីស្អាត ស៊ិនឌី មុន្នីនាថ ភ្ជាប់ពាក្យតាមប្រពៃណីហើយ ក្រោយផ្ទុះព័ត៌មានទាក់ទងគ្នា

ហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចេញមកអបអរសាទរ ម្ចាស់បទ «Mascara ទឹកភ្នែក» គឺកំលោះសង្ហា ខាយ ដែលព្រឹកមិញនេះ លោកបានសម្រេចចិត្តដឹកដៃ​តារា​ស្រីស្អាតវ័យ

ទីបំផុត Engfa ចេញមុខបកស្រាយ រឿងយកជើងកៀរក្រណាត់រ៉ូប ភឹម ស្រីនោ ហើយ!

កន្លង​ទៅ​ជាង ១ សប្ដាហ៍​រឿងរ៉ាវ​ដែល Miss Grand Thailand 2022 Engfa Waraha បាន​យក​ជើង​កៀរ​ស្បៃ​រ៉ូប​របស់ ភឹម ស្រីនោ ដែល​ជា​ម្ចាស់​មកុដ Miss Grand Cambodia 2023 ថ្មី​ៗ នៅ​តែ​ជា​

លេងស្ទីលផាត់មុខថ្មី សម្រស់ Jisoo ប្រែប្លែក ១៨០ ដឺក្រេ ក្នុងកម្មវិធី Paris Fashion Week

មិនខុសពីរាល់ដងក្នុងនាមជាទូតសុឆ្ឆទ្ទៈរបស់ប្រេន Dior សមាជិកក្រុមចម្រៀង BLACKPINK គឺ Jisoo បានទៅចូលរួមកម្មវិធីប្រេនរបស់ Dior Paris Fashion Week SS24 នៅឯប្រទេសបារាំង។
ក្នុងចំណោមតារាល្បីៗ ជាច្រើនដែលមានវត្ដមានក្នុងកម្មវិធី Dior Paris Fashion Week Jisoo ជាតារាម្នាក់ដែលមហាជនរង់ចាំមើល ជាពិសេសចង់ដឹងថារូបនាងនឹងជ្រើសយកម៉ូតសម្លៀកបំពាក់មួយណា ឬតុបតែងខ្លួនបែបណាដើម្បីចូលរួមក្នុងកម្មវិធីនេះ។ ជាទូទៅ តារាស្រីវ័យ ២៨ ឆ្នាំរូបនេះតែងជាទីចាប់អារម្មណ៍របស់មហាជនរាល់ពេលចូលរួមកម្មវិធីនេះម្ដងៗ។
អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងសម្រាប់ Jisoo គឺស្ទីលផាត់មុខថ្មីរបស់នាង។ ដោយគ្រាន់តែបង្ហាញខ្លួនភ្លាម Jisoo ក៏បានក្លាយជាប្រធានបទគេយកមកពិភាក្សាពាសពេញលើបណ្ដាញសង្គមភ្លាម។
Jisoo បានបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់ខ្មៅមួយឈុត និងលេងស្ទីលផាត់មុខបែបស៊ិចស៊ី និងពណ៌ដុតខ្លាំង។ ជាទូទៅ Jisoo និយមតុបតែងមុខបែបស្រាលៗ និងមើលទៅសុភាពខ្លាំង ប៉ុន្ដែលើកនេះរូបនាងមកលេងស្ទីលថ្មីប្លែកធ្វើឲ្យគ្រប់គ្នាឃើញហើយសរសើរពីសម្រស់របស់នាងតែម្ដង។ ការតុបតែងស្ទីលនេះ ធ្វើឲ្យរូបរាងនាងប្រែប្រួល ១៨០ ដឺក្រេតែម្ដង៕

Rain ត្រូវគេ​ចោទ​ប្រកាន់រឿង​ក្លែង​បន្លំ​អចលនទ្រព្យជាង ៦ លានដុល្លារអាមេរិក

យោងតាមប្រភពព័ត៌មាន Money Today បានឲ្យដឹងថា កំពូលតារាចម្រៀងប្រុសល្បីលោក Rain ត្រូវបានគេចោទប្រកាន់ថា ក្លែងបន្លំអចលនទ្រព្យជិត ៦ លានដុល្លារអាមេរិក។ រឿងនេះដែរ ពិតជាបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន។