ដំណើរប្រគំតន្រ្តីទេសចរណ៍របស់ Taylor Swift ដែលត្រូវបានគេស្គាល់ថា «Eras Tour» គិតមកទល់ពេលនេះ អាចរកចំណូលបានរហូតដល់ ២,២ ពាន់លានដុល្លារសម្រាប់តែការលក់សំបុត្រចូលទស្សនានៅអាមេរិកខាងជើងដាច់ដោយឡែក ។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ QuestionPro។

តួលេខនៃការប៉ាន់ប្រមាណចំនួនសរុបនេះ គឺជាឧទាហរណ៍មួយដែលបង្ហាញឱ្យឃើញថាតម្រូវការនៃវិស័យកម្សាន្ត ជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្ហាញអំពីឥទ្ធិពលដ៏ខ្លាំងក្លារបស់តារាចម្រៀងមួយរូបគឺ Taylor Swift ទៅលើសេដ្ឋកិច្ចក្នុងស្រុករបស់សហរដ្ឋអាមេរិក។
គួរជម្រាបថា ជាមធ្យមតម្លៃសំបុត្រចូលទស្សនាការប្រគំតន្រ្តីរបស់ Taylor មានតម្លៃ ៤៥៥ ដុល្លារអាមេរិក ខណៈចំនួនសំបុត្រដែលដាក់លក់អស់ៗជាមធ្យមក្នុងមួយការប្រគំតន្រ្តីមានចំនួនរហូតទៅដល់ជាង ៧មុឺនសំបុត្រ។ ហើយសម្រាប់តែនៅតំបន់អាមេរិកខាងជើងមួយ Taylor Swift មានកម្មវិធីប្រគុំតន្ត្រីចំនួន ៦៨លើក នេះបើយោងតាមទិន្នន័យរបស់ QuestionPro។
ការទាញចំណូលបានរហូតដល់ ២,២ ពាន់លានដុល្លារនេះ នឹងធ្វើឱ្យ «Eras Tour» ក្លាយជាដំណើរប្រគំតន្រ្តីទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតមិនធ្លាប់មាន។ ដំណើរប្រគំតន្រ្តីទេសចរណ៍ដែលកាន់កំណត់ត្រារកចំណូលបានខ្ពស់បំផុតបច្ចុប្បន្នគឺ «Farewell Yellow Brick Road» របស់ Elton ដែលរកបានជាង ៨៨៧ លានដុល្លារពីឆ្នាំ ២០១៨ ដល់ ២០២៣។ នេះបើយោងតាម Larry Miller នាយកកម្មវិធីអាជីវកម្មតន្ត្រីនៅសាកលវិទ្យាល័យ New York Steinhardt ។
«Eras Tour» បានក្លាយជាព្រឹត្តិការណ៍សង្គមដ៏ធំបំផុតប្រចាំឆ្នាំ ដោយអ្នកចូលរួម ចំណាយប្រាក់អស់រាប់ពាន់ដុល្លារលើសំបុត្រ សំលៀកបំពាក់ មធ្យោបាយធ្វើដំណើរ និងកន្លែងស្នាក់នៅ។ ក្រៅពីនេះនៅមានការចំណាយលើ merchandise របស់កម្មវិធី អាហារ និងភេសជ្ជៈថែមទៀត៕


























Account
Security
Favourite Content