វ័នឌើរហ្វីម ចាប់ដៃ Tham Studio 19 ពង្រីកសក្តានុពលភាពយន្តខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ

ផលិតកម្ម វ័នឌើរហ្វីម អេនធើធេនម៉ីន និងផលិតកម្ម អឺរ៉ាយ ភីកឈ័រ ដែលជាផលិតកម្មផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជា ​បានចុះកិច្ចព្រមព្រៀងចាប់ដៃគូរសហការគ្នាជាមួយក្រុមហ៊ុន Tham Studio 19 ដែលជាក្រុមហ៊ុនផលិត និងចែកចាយភាពយន្តនៅឯប្រទេសថៃ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ។

កិច្ចព្រមព្រៀងរវាង វ័នឌើរហ្វីម និង អឺរ៉ាយ ភីកឈ័រ ជាមួយ Tham Studio 19 ត្រូវធ្វើឡើង ដើម្បីបង្កើតទម្រង់នៃក្របខ័ណ្ឌកិច្ចព្រមព្រៀងផ្លូវការ ​រវាងភាគីទាំងអស់ ដើម្បីធ្វើការរួមគ្នាក្នុងលក្ខណៈ​លើកកម្ពស់បរិយាកាសនៃកិច្ចសហប្រតិបត្តិការពិតប្រាកដសម្រាប់ប្រសិទ្ធភាព។ ការផ្លាស់ប្តូរវប្បធម៌មិនរើសអើងលើគ្រប់បញ្ហាដែលទាក់ទងនឹងគម្រោងផ្សេងៗ ដើម្បីពង្រីកឱ្យកាន់តែទូលំទូលាយនៅក្នុងទីផ្សាក្នុងស្រុក និងអន្តរជាតិ។

សម្រាប់ការចុះកិច្ចសហប្រតិបត្តិការនេះ ក៏បានសម្រេច​សមិទ្ធផលនាំយកខ្សែភាពយន្តខ្មែររបស់ផលិតកម្ម វ័នឌើរហ្វីម​គឺរឿង «កំណើតអរូប|The RITUAL:BLACK NUN» ជាប្រភេទភាពយន្តរន្ធត់ ​ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនកម្ពុជា ដែលភាពយន្តនេះគ្រោងនឹងបង្ហាញខ្លួននៅប្រទេសឡាវ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ ក៏ដូចជានៅប្រទេសថៃ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះផងដែរ។ ជាមួយគ្នានេះផងដែរ វ័នឌើរហ្វីម ក៏មានគ្រោងនាំយកខ្សែភាពយន្តមួយទៀត គឺរឿង «កុំដេក / Don’t Sleep» ទៅនឹងចាក់បញ្ចាំងនៅដើមឆ្នាំ ២០២៤។

នេះចាត់ទុកជាជំហ៊ានថ្មីមួយទៀតរបស់ផលិតកម្ម វ័នឌើរហ្វីម អេនធើធេនម៉ីន និងផលិតកម្ម អឺរ៉ាយ ភីកឈ័រ ដែលប្រកាន់ខ្ជាប់ទស្សនៈ និងចក្ខុវិស័យរបស់ខ្លួន ក្នុងការនាំយកភាពយន្តខ្មែរឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាការនាំយកនូវភាពទំនើបនៃភាពយន្តពីអន្តរជាតិមកជួយជំរុញឧស្សហកម្មភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើនទៅមុខ។ ហេតុដូច្នេះហើយ ទើបច្រើនឆ្នាំមកនេះ វ័នឌើរហ្វីម នៅក្រាញននៀលក្នុងវិស័យភាពយន្តខ្មែរ ទោះអំឡុងពេលដ៏ពិបាកនៃការត្បាតជំងឺកូវីដ-១៩នៅលើសកលលោករួមទាំងកម្ពុជា ក៏ វ័នឌើរហ្វីម នៅតែរិះរកគ្រប់មធ្យោបាយ ដើម្បីផលិតភាពយន្តឱ្យមានគុណភាព ត្រៀមវាយលុកចូលទីផ្សារអន្តរជាតិ ដូចអ្វីដែលកំពុងធ្វើនៅពេលនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

D Nation ប្រកាសចែកផ្លូវជាមួយ Park Bom សមាជិកក្រុម 2NE1 ក្រោយរួមការងារអស់រយៈពេល ៨ ឆ្នាំ

តារាចម្រៀង Park Bom សមាជិក 2NE1 បានសម្រេចចិត្តបញ្ចប់កិច្ចសន្យា និងចែកផ្លូវគ្នាជាផ្លូវការជាមួយផលិតកម្ម D Nation ហើយ។

បទចម្រៀងរបស់តារាប្រុស ZIYU ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនជ្រើសរើសជាបទលើកទឹកចិត្ត​សិស្សប្រឡងចូលមហាវិទ្យាល័យជាតិ

រយៈពេល ២ ថ្ងៃមុនការប្រឡងចូលមហាវិទ្យាល័យជាតិ បទចម្រៀងទោលរចនាបថចិនបុរាណមានចំណងជើងថា Beyond The Peak របស់តារាចម្រៀង និងសម្ដែងវ័យក្មេង Ziyu ត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្លូវការជាច្រើនដូចជា Anhui Video,

សូម​ប្រយ័ត្ន! ជន​ខិល​ខូច​ប្រើ​ឈ្មោះ «សមាគម​សិល្បករ​ខ្មែរ» ដើររៃ​អង្គាស​ប្រាក់បោក​ប្រាស់​ពលរដ្ឋ

សមាគម​សិល្បករ​ខ្មែរ បាន​ប្រកាស​ជូន​ដំណឹង​ដល់​សាធារណៈ​ជន​ឱ្យ​ប្រុង​ប្រយ័ត្ន ព្រោះ​មាន​ជន​ខិល​ខូច​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ប្រើ​ឈ្មោះ​ សមាគម​សិល្បករ​ខ្មែរ ដើរ​រៃ​អង្គាស​ថវិកា​តាម​ទី​សាធារណៈ ដោយ​ភូតភរ​ថា​​ជួយ​ជន​

ADOR បន្ទាបសំណងជំងឺចិត្តដែលប្ដឹងទាមទារពី Danielle និង Min Hee Jin ពី ២៨ លាន មកត្រឹម ២១ លានដុល្លារ

យោងតាមការចុះផ្សាយរបស់ The Korea Times នៅថ្ងៃទី ៥ ខែមិថុនា នេះ ADOR បានកាត់បន្ថយចំនួនទឹកប្រាក់នៃការទាមទារសំណងជំងឺចិត្ត ក្នុងបណ្ដឹងប្រឆាំងនឹង Danielle អតីតនាយកប្រតិបត្តិ Min Hee-jin និង

Sandara Park ត្រូវបានប្រកាសតែងតាំងជាទូតផ្សព្វផ្សាយ សម្រាប់ការិយាល័យកិច្ចការកូរ៉េនៅក្រៅប្រទេស

កាលពីថ្ងៃទី៥ ខែមិថុនា តារាចម្រៀងចាស់វស្សាសាច់ចាំ Sandara Park ត្រូវបានប្រកាសតែងតាំងជា​ទូតផ្សព្វផ្សាយសម្រាប់ការិយាល័យកិច្ចការកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េខាងត្បូង។

Sophy Odom តំណាងឲ្យកម្ពុជាចូលរួមប្រកួត Mrs Tourism Queen International 2026

ប្រទេស​កម្ពុជា​មាន​អ្នក​តំណាង​ចូលរួម​ប្រកួត Mrs Tourism Queen International 2026 ដែល​កំពុង​រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​ថៃ នោះ​គឺ​អ្នកនាង Sophy Odom ជា Mrs. Cambodia Tourism Queen International 2026 ដ៏​លេចធ្លោ និង​

ទូតចិនប្រចាំហ្វីលីពីនអញ្ជើញតារាសម្ដែង Zhang Linghe ឱ្យធ្វើដំណើរទស្សនកិច្ច និងជួបជុំអ្នកគាំទ្រនៅទីក្រុងម៉ានីឡា

ប្រជាប្រិយភាពរបស់តារាសម្ដែងចិនលំដាប់ជួរមុខ និងជាតួឯកប្រុសក្នុងរឿង "Pursuit of Jade"  Zhang Linghe កំពុងតែហក់ឡើងយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែងកាលពីថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ លោក Jing Quan

ទ្រព្យសម្បត្តិរបស់ Taylor Swift ហក់ឡើងដល់ ២ ពាន់លានដុល្លារ វ៉ាដាច់តារាស្រីជុំវិញពិភពលោក

ទស្សនាវដ្តី Forbes បានវាយតម្លៃថា Taylor Swift មានទ្រព្យសម្បត្តិសរុបហក់ឡើងដល់ ២ ពាន់លានដុល្លារអាមេរិក ក្លាយជាសេដ្ឋីនីដែលមានទ្រព្យច្រើនបំផុតក្នុងចំណោមតារាចម្រៀងស្រីទាំងអស់នៅលើពិភពលោក។

វណ្ណដា ទៅដល់ណាក៏ក្មេងៗ​ចោលរោមទទួលរាក់ទាក់ ស្រលាញ់មិនប្រែ

មួយ​រយៈ​នេះ​កំពូល​តារា​រ៉េប វណ្ណដា រៀង​ស្ងប់ស្ងាត់​បន្តិច​ពី​ការ​ចេញ​បទ​ចម្រៀង​ថ្មី និង​ការ​សម្ដែង​ផ្សេង​ៗ។ ដោយ​លោក​ផ្ដោត​លើ​ការ​សម្រាក និង​ដើរ​លំហែ​ច្រើន​ជាមួយ​មិត្តភ័ក្តិ​នៅ​តាម​បណ្ដា​ខេត្ត​នានា ពិសេស​គឺ​ខេត្ត​ដែល​មាន​សមុទ្រ និង​

Mark ប្រកាសបើកទីភ្នាក់ងារផ្ទាល់ខ្លួន ក្រោយចាកចេញពី NCT

ក្រោយចាកចេញពីក្រុម NCT បាន ២ ខែ នៅថ្ងៃទី ៤ ខែមិថុនា នេះ តារាខេប៉ុបប្រុស Mark បានប្រកាសជាផ្លូវការនូវការបង្កើតក្រុមហ៊ុនច្នៃប្រតិដ្ឋផ្ទាល់ខ្លួន ក្រោមឈ្មោះថា Upper Room។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី