ក្រោយចាកចេញពីក្រុម NCT បាន ២ ខែ នៅថ្ងៃទី ៤ ខែមិថុនា នេះ តារាខេប៉ុបប្រុស Mark បានប្រកាសជាផ្លូវការនូវការបង្កើតក្រុមហ៊ុនច្នៃប្រតិដ្ឋផ្ទាល់ខ្លួន ក្រោមឈ្មោះថា Upper Room។

ទីភ្នាក់ងារ Upper Room បានប្រកាសថា៖ “Mark Lee បានបង្កើតក្រុមហ៊ុនច្នៃប្រតិដ្ឋ Upper Room ជាផ្លូវការហើយ ដែលក្រុមហ៊ុននេះនឹងដើរតួជាចំណុចចាប់ផ្តើមសម្រាប់តន្ត្រី ចក្ខុវិស័យ និងគម្រោងផ្សេងៗជាច្រើនទៀតដែលលោកគ្រោងធ្វើនៅថ្ងៃអនាគត។ នេះជាការបើកទំព័រថ្មីមួយនៃជីវិតរបស់លោក”។
ផ្អែកតាមការចុះផ្សាយរបស់ Maeil Business ការបង្កើត Upper Room នេះ បានកើតឡើងពីការរួមដៃគ្នារវាងតារាប្រុសវ័យ ២៦ ឆ្នាំ រូបនេះ ជាមួយនឹងសហការីដែលលោកធ្លាប់ធ្វើការ និងកសាងទំនុកចិត្តជាមួយគ្នាអស់ពេលជាច្រើនឆ្នាំ។ តារារ៉េបរូបនេះ នឹងទទួលតួនាទីជាសហនាយកប្រតិបត្តិ និង Creator ប្រចាំក្រុមហ៊ុន។

សូមរំឭកថា កាលពីថ្ងៃទី ៣ ខែមេសា កន្លងទៅ Mark បានប្រកាសបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម SM Entertainment និងបញ្ចប់ការងារទាំងស្រុងក្នុងនាមជាសមាជិកក្រុម NCT។
នៅក្នុងសំបុត្រសរសេរដោយដៃនាពេលនោះ តារាប្រុសបានរៀបរាប់ថា៖ “នៅពេលដែលខ្ញុំបានបញ្ចប់កិច្ចសន្យារយៈពេល ១០ ឆ្នាំនេះ ខ្ញុំក៏បានចាប់ផ្តើមគិតគូរថា តើអ្វីទៅជាក្តីស្រមៃដ៏ល្អបំផុតដែលខ្ញុំអាចមានបន្តទៀត”៕
















































Account
Security
Favourite Content