កុនអីគិតតែពីច្រៀងរាំ? មកស្គាល់ពី Musical Film ភាពយន្ដប្រើប្រាស់ចម្រៀងរៀបរាប់សាច់រឿង

ស្របពេលដែលភាពយន្តតន្ត្រី Wicked ដែលសម្ដែងដោយ Ariana Grande និង Cynthia Erivo កំពុងតែទទួលបានភាពជោគជ័យជាមួយនឹងប្រាក់ចំណូលរហូតដល់ទៅ ១៦៥លានដុល្លារអាមេរិកតាំងតែពីចូលរោងក្នុងសប្ដាហ៍ដំបូង មនុស្សមួយចំនួនបែរជាមានចម្ងល់ថា ហេតុអ្វីរឿងនេះគិតតែពីរាំ និងច្រៀងមិនចេះចប់? ថែម ផ្នែកខ្លះដូចជាមិនសូវជាមានសាច់រឿងទៀត? តើអ្វីទៅជាភាពយន្តតន្ត្រី?  

មែនទែនទៅ Wicked ជាប្រភេទភាពយន្តតន្ត្រីបែបវេទមន្តដែលផ្អែកទៅតាមលំនាំរឿងប្រលោមលោក និងល្ខោនតន្ត្រី Broadway របស់អ្នកនិពន្ធ Gregory Maguire។ ដូចនឹងឈ្មោះ ល្ខោនតន្រ្តីមានធាតុផ្សំសំខាន់ៗពីតន្រ្តី ចម្រៀង ក្បាច់រាំ និងពាក្យសន្ទនាក្នុងការដំណាលសាច់រឿង ដែលជាចំណុចលេចធ្លោខុសប្លែកពីល្ខោនប្រភេទដទៃទៀត។ បើប្រៀបធៀបឱ្យស្រួលស្ដាប់ទៅ ល្ខោនតន្ត្រីមានភាពស្រដៀងគ្នានឹងល្ខោនយីកេ និងល្ខោនបាសាក់របស់ខ្មែរ ដោយតួអង្គនីមួយប្រើប្រាស់ចម្រៀងដែលច្រៀងរៀបរាប់ពីអារម្មណ៍របស់ខ្លួនមិនថារីករាយ ឬកើតទុក្ខដើម្បីឱ្យសាច់រឿងមានដំណើរទៅមុខ។

ល្ខោនតន្ត្រីច្រើនបញ្ចូលភាពរីករាយរំជួលអារម្មណ៍ទៅក្នុងសាច់រឿង មិនថាលំនាំរឿង និងចង្វាក់តន្រ្តីដែលតួអង្គនីមួយៗច្រៀងនោះទេ។ ត្បិតមានដើមកំណើតតាំងតែពីបុរាណក៏ពិតមែន តែចំណុចសំខាន់ទាំងនេះហើយ ដែលនៅតែអាចទាក់ទងអ្នកទស្សនាឱ្យជាប់ចិត្តដិតអារម្មណ៍នឹងសិល្បៈនៃការសម្ដែងប្រភេទនេះ ព្រោះវាបាននាំយកអារម្មណ៍បែបសប្បាយរំសាយកង្វល់ ភាពកំប្លុកកំប្លែង ដែលមិនស្មុគស្មាញពេកសម្រាប់ទស្សនិកជន។

ដោយឡែក បើទោះបីជាសិល្បៈលើឆាកមួយនេះពេញទៅដោយភាពសប្បាយរីករាយក៏ពិតមែន តែមិនមែនមានន័យថា ក្រោយចប់រឿងទស្សនិកជនមិនទទួលបានអ្វីសោះពីល្ខោន ឬភាពយន្តតន្រ្តីដែលខ្លួនទើបតែដើរចេញពីរោងនោះទេ។ ត្បិតមានតន្ត្រីបំពេរត្រចៀក ក្បាច់រាំលម្អប្រស្រីភ្នែក តែសាច់រឿងនីមួយៗសុទ្ធតែបង្ហាញពីភាពជាមនុស្ស និងបញ្ហាស្មុគស្មាញដែលអ្នកទស្សនាអាចនឹងជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ។ ជាក់ស្ដែង រឿង Wicked បានបង្ហាញពីមិត្តភាពរវាងមេធ្មប់ដែលខុសគ្នាដូចមេឃ និងដី ឯរឿង The Sound of Music និយាយពីបញ្ហាគ្រួសារដែលមិនបរិបូណ៌ក្រោយភ្លើងសង្គ្រាម។

ត្រឡប់មកឆ្លើយនឹងសំណួរ “តើអ្វីទៅជាភាពយន្តតន្ត្រី?” ភាពយន្តតន្រ្តី និងល្ខោនតន្រ្តីប្រើប្រាស់វិធីសាស្រ្តតែមួយក្នុងការនិទានសាច់រឿង គ្រាន់តែថាល្ខោនតន្ត្រីជាការសម្ដែងដោយផ្ទាល់នៅលើឆាក ឯភាពយន្តតន្ត្រីជាខ្សែអាត់វីដេអូសម្រាប់ការចាក់ផ្សាយនៅលើអេក្រង់នានា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

Leave a Reply

Your email address will not be published. Required fields are marked *