ថ្ងៃ Countdown ឆ្លងឆ្នាំថ្មីតារារ៉េបលំដាប់កំពូល វណ្ណដា ក៏បានទម្លាក់បទថ្មី “All In” ដើម្បីជាកាដូស្វាគមន៍ឆ្នាំថ្មី ក៏ដូចជាជូនដល់អ្នកគាំទ្រផងដែរ ព្រោះរាល់ឆ្នាំម្ចាស់បទ “Solo” រូបនេះមិនដែលខកខានក្នុងការទម្លាក់ចម្រៀងថ្ងៃឆ្លងឆ្នាំនោះទេ។

“All In” ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ទាំងសង្វាក់ និងអត្ថន៧យផ្សេងៗនៅតែល្អ និងដិតជាប់អារម្មណ៍អ្នកស្ដាប់ឲ្យស្ដាប់ម្ដងហើយម្ដងទៀត។ បទចម្រៀង “All In” បើទោះជាចេញត្រឹម OFFICIAL AUDIO ក៏ពិតមែន តែមិនមែនជាឧបសគ្គរារាំងឡើយ អ្នកគាំទ្រនៅតែចូលទៅមើលច្រើនព្រោះជាបទដ៏ពីរោះ។
នៅថ្ងៃនេះដែរ វណ្ណដា បានប្រកាសថាបទថ្មីរបស់ខ្លួននោះទើបចេញបាន ៣ ៤ ថ្ងៃពិតមែន តែមានអ្នកចូលទៅស្ដាប់ និងមើលរហូតដល់ ១.១ លានដងទៅហើយ។ សម្រាប់បទនេះដែរ វណ្ណដា ក៏បានយកទៅច្រៀងក្នុងកម្មវិធីខនសឺតថ្ងៃ Countdown នាខេត្តសៀមរាបផងដែរ។ បើនិយាយដល់ Punch line នៅតែល្អឥតទាស់។


សម្រាប់ឃ្លាដ៏ពេញនិយមក្នុងបទនេះ ហើយនៅក្នុង Tik Tok ឮច្រើនបំផុតនោះ ឃ្លា “រឿងខ្លះគិតពេកថ្ងៃ ហើយរឿងខ្លះទៀតដេកគិតយប់ជ្រៅ រឿងខ្លះខ្ញុំឆាចោល ហើយរឿងខ្លះទៀតឆាបាយយ៉ាងចូវ”៕























Account
Security
Favourite Content