បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយនឹងអាល់ប៊ុមទោលដំបូងតាំងពី២ឆ្នាំមុន នៅពេលនេះសមាជិក TWICE Nayeon មានដំណឹងត្រលប់មកឆាកតន្ត្រីក្នុងនាមជាតារាទោលម្ដងទៀតហើយ!

ទីភ្នាក់ងារព័ត៌មានកូរ៉េ Xportsnews បានរាយការណ៍ កាលពីថ្ងៃទី ៩ ខែមេសាថា Nayeon កំពុងរៀបចំសម្រាប់ការវិលត្រលប់ជាមួយអាល់ប៊ុមទោលនៅក្នុងខែមិថុនាខាងមុខ ហើយក្នុងថ្ងៃដដែល ផលិតកម្ម JYP Entertainment ក៏បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបថា Nayeon ពិតជាកំពុងរៀបចំចេញអាល់ប៊ុមទោលពិតមែន ប៉ុន្តែកាលបរិច្ឆេទជាក់លាក់ចេញមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ ផលិតកម្មបានបន្ថែមថាពួកគេនឹងធ្វើការបញ្ជាក់ប្រាប់អ្នកគាំទ្រម្ដងទៀត នៅពេលគ្រប់យ៉ាងត្រូវបានសម្រេច។
អាល់ប៊ុមទោលដែលត្រៀមចេញនេះនឹងជា Solo Comeback លើកដំបូងរបស់ Nayeon ចាប់តាំងពីការចេញអាល់ប៊ុមទោលដំបូងរបស់នាងកាលពី ២ ឆ្នាំមុន។ អាល់ប៊ុមដំបូងរបស់នាងមានចំណងជើងថា “IM NAYEON” និងបទចម្រៀងមានចំណងជើងថា “POP!” ដែលចេញកាលពីខែមិថុនាឆ្នាំ ២០២២ បានទទួលជោគជ័យយ៉ាងខ្លាំង ជាពិសេសក៏បានធ្វើឱ្យនាងក្លាយជាតារា K-Pop ទោលទីមួយក្នុងប្រវត្តិសាស្ត្រដែលអាចជាប់ក្នុងតារាងអាមេរិក Billboard 200 និង Artist 100 ច្រើនជាង ៥ សប្ដាហ៍។
កាលពីប៉ុន្មានថ្ងៃមុននេះ ក៏ទើបតែមានសេចក្ដីរាយការណ៍ថា Nayeon នឹងចូលរួមជាសិល្បករម្នាក់ដែលត្រូវសម្ដែងក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រី WATERBOMB ប្រចាំឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ នៅថ្ងៃទី៧ ខែកក្កដាខាងមុខ ៕
























































Account
Security
Favourite Content