អ្នកនិពន្ធរឿង Bon Appétit, Your Majesty បង្ហាញពីផែនការសម្រាប់រដូវកាលទី ២

អ្នកនិពន្ធរឿង Bon Appétit, Your Majesty បានរៀបរាប់ពីគម្រោងការផលិតសាច់រឿងបន្តនៃមេចុងភៅឆ្លងភាព Yeon Ji-yeong ដោយមានគម្រោងបញ្ចេញទាំងទម្រង់ប្រលោមលោក Webtoon និងភាពយន្តភាគក្នុងពេលតែមួយ។

ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទស្សនាវដ្ដី IZE នៅថ្ងៃទី៣ ខែធ្នូនេះ លោក Park Guk Jae អ្នកនិពន្ធរឿង Bon Appétit, Your Majesty បានចែករំលែកពីភាពជោគជ័យនៃភាពយន្តភាគចំណងជើងនេះ និងលទ្ធភាពនៃការផលិតរដូវកាលទី ២ ដោយលោកបានបញ្ជាក់ថា លោកកំពុងតែធ្វើការលើសាច់រឿងបន្ទាប់នៃរឿងភាគនេះ។

លោក Park Guk Jae បានចែករំលែកថា៖ “ប្រាកដណាស់ សម្រាប់វគ្គ ២ យើងត្រូវចាប់ផ្ដើមធ្វើប្រលោមលោកមុន ទើបអាចបន្តធ្វើរឿងភាគបាន។ ខ្ញុំបានចាប់ផ្ដើមធ្វើវាហើយ ដោយខ្ញុំបានបញ្ចប់សាច់រឿងសង្ខេបបានច្រើនគួរសម។ ឯគ្រោងរឿងពីដើមដល់ចប់ ខ្ញុំក៏ធ្វើហើយដូចគ្នា។ បច្ចុប្បន្ន ខ្ញុំកំពុងតែកែសម្រួលលើចំណុចលម្អិតផ្សេងៗនៃរឿង”។

អ្នកនិពន្ធរូបនេះបានបង្ហើបទៀតថា គម្រោងផលិតជារឿងភាគនឹងចាប់ផ្ដើមនៅពេលដែលលោកសរសេររសាច់រឿងបានវែងល្មម ខណៈលោកមានគោលបំណងចង់ចេញផ្សាយប្រលោមលោក ភាគយន្តភាគ និងសូម្បីតែប្រលោមលោករូបភាពលើ Webtoon នៅក្នុងពេលតែមួយ។  

លោកបានលើកឡើងថា រឿងរ៉ាវមួយចំនួនដែលមិនទាន់បានពន្យល់ ឬ Side Story ដែលមិនទាន់បានបើកបង្ហាញឱ្យទស្សនិកជនបានដឹងនៅក្នុងរដូវកាលមុន គឺជាចំណុចចាប់ផ្ដើមមួយដ៏សំខាន់នៅក្នុងរដូវកាលទី ២នេះ ដោយលោកបានបញ្ជាក់ថា វាអាចជួយទស្សនិកជនឱ្យស្វែងរកចម្លើយពីក្រោយការឆ្លងភាពរបស់តួអង្គស្ដេច Ji Heon មកកាន់លោកបច្ចុប្បន្ន ដែលជាអាថ៌កំបាំងដ៏ធំបំផុតមួយបន្សល់ទុកពីរដូវកាលមុន។

ជាចុងក្រោយ លោក Park Guk Jae បានពន្យល់ដល់ទស្សនិកជនថា៖ “ក្នុងទម្រង់ជាប្រលោមលោក និងទម្រង់ជាភាពយន្តភាគ ទស្សនិកជនអាចទទួលបានអារម្មណ៍ផ្សេងគ្នា។ ដោយសារតែទម្រង់ជាភាពយន្តភាគ វាមានពេលវេលាកំណត់ច្បាស់លាស់សម្រាប់ភាគនីមួយៗ ដូច្នេះ យើងមិនអាចបញ្ចូលខ្លឹមសារ និងរឿងរ៉ាវលាក់កំបាំងទាំងអស់ពីក្នុងប្រលោមលោកបានទេ។ វាក៏ជាហេតុផលមួយដែលអាចឱ្យយើងមានលទ្ធភាពផលិតរដូវកាលទី ២ដែរ។ ដូច្នេះ ខ្ញុំលើកទឹកចិត្តឱ្យអ្នកគាំទ្រស្វែងរកអានស្នាដៃដើមដូចគ្នា”។

គួររំឭកផងដែរថា Bon Appétit, Your Majesty គឺជាភាពយន្តភាគរបស់ tvN និយាយពីចុងភៅម្ហូបបារាំង Yeon Ji-yeong សម្ដែងដោយ YoonA ដែលបានឆ្លងភពទៅធ្វើជាមេចុងភៅប្រចាំរាជវាំងស្ដេច Yi Heon នៃសម័យ Joseon ដែលសម្ដែងដោយ Lee Chae-min។

នៅក្នុងភាគទី ១២ ដែលជាភាគបញ្ចប់ ចាក់ផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ ភាពយន្តនេះទទួលបានអ្នកទស្សនាទូទាំងប្រទេសប្រមាណ ១៧​.១ភាគរយ ក្លាយជាកម្មវិធីទូរទស្សន៍ដែលមានអ្នកទស្សនាច្រើនបំផុតនៅក្នុងរាត្រីនោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

Leave a Reply

Your email address will not be published.Required fields are marked *