«ទេពហត្ថា» សម្ពោធ​ក្រោម​​ព្រះរាជ​អធិបតីភាព​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី

មហោស្រពភាពអន្តរជាតិ-កម្ពុជា លើកទី១២ (12th CIFF)  បានប្រារព្ធរៀបចំកម្មវិធីសមោសរយ៉ាងអធិកអធម ដោយមានការចាក់បញ្ចាំងរឿង «ទេពហត្ថា» និង​ដឹកនាំដោយលោក Xavier de Lauzanne កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅសាលសន្នីសិទចតុម្មុខ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសិល្បករ-សិល្បការិនីល្បីៗយ៉ាងច្រើនកុះករ។

រូបភាព៖​ គណនីហ្វេសប៊ុក Noemmilya Born

មិនខុសពីឆ្នាំមុនៗ CIFF ត្រូវរៀបចំឡើងក្នុងបំណងបំផុសវប្បធម៌ភាពយន្តចម្រុះដល់សាធារណជននៅកម្ពុជា និងចូលរួមលើកស្ទួយគំនិតថ្មីៗក្នុងការផលិតភាពយន្តអន្តរជាតិគ្រប់ប្រភេទ និងបង្ហាញភាពយន្តដែលមានគុណភាព ថតដោយសមិទ្ធិករភាពយន្តជាតិ និងអន្តរជាតិនៅកម្ពុជា និងស្តីអំពី កម្ពុជាផងដែរ។ ជាក់ស្តែង មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​១១ ឆ្នាំ ២០២២ បាននាំមកជូននូវខ្សែភាពយន្ត​ពី ២៦ ប្រទេសខុសៗគ្នា និងមានរឿង ១៤៤ ចំណងជើង ក្នុងនោះរួមមាន ភាពយន្តខ្នាតខ្លី ភាពយន្តខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល ជាដើម។ 

ដោយឡែក សម្រាប់មហោស្រពភាពអន្តរជាតិ-កម្ពុជា លើកទី១២ (12th CIFF) មានមោទកភាពរៀបចំកម្មវិធី «ពន្លក» ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ដែលជាការបញ្ចាំងភាពយន្តរយៈពេលមួយសប្តាហ៍ ដើម្បីឱ្យទស្សនិកជនភ្លក្សរសជាតិខ្សែភាពយន្តខ្លះៗទម្រាំដល់ការបើកមហោស្រពធំនៅក្នុងខែឧសភា ខាងមុខ។ ក្នុងនោះក៏រួមបញ្ចូលទាំងព្រឹត្តិការណ៍ពិសេសប្រចាំថ្ងៃ ដែលបង្ហាញពីប្រធានបទមួយចំនួនដែលនឹងត្រូវបានបង្កើតឡើងក្នុង CIFF លើកទី១២នាពេលខាងមុខផងដែរ។

រូបភាព៖ FB page Cambodia International Film Festival

ភាពយន្តល្បីៗដូចជា រឿង កំប្លែងអាហ្រ្វិក ភាពយន្តសំខាន់ៗក្នុងប្រវត្តិសាស្រ្តភាពយន្តកម្ពុជា ដូចជារឿង «នាងព្រាយសក់ពស់» ដឹកនាំដោយលោក ហ៊ុយ គឹង សម្តែងដោយលោកស្រី ឌី សាវ៉េត ភាពយន្តផលិតទាក់ទងសម័យឯករាជ្យរបស់ កម្ពុជា រួមមាន ការពិភាក្សារបស់លោក ប៉ាន់ រិទ្ធី ស្តីពីប្រវត្តិសាស្រ្តកម្ពុជា-បារាំង តាមរយៈសៀវភៅ «L’ Empire Du Milieu de Sud / The Empire of Mid – South » របស់លោក Jacques Perrin(ហ្សាក់ ពើរវ៉ុំាង) ភាពយន្តឯកសាររបស់គាត់ « La France est  notre Patrie / France is our Mother Country » (ប្រទេសបារាំង ជាមាតុភូមិយើង)។

បន្ថែមពីលើនោះក៏នឹងធ្វើគារវកិច្ចចំពោះរបាំខ្មែរ និងសម្តេចរាបុត្រី ព្រះរៀម នរោត្តម បុប្ជាទេវី ក្នុងរឿង «ទេពហត្ថា» (The Perfect Motion) របស់ Xavier De Lauzanne (ហ្សាវីយ៉េ ដឺឡួហ្សាន) និងភាពយន្ត «ព្រះនាងបុប្ជាទេវី រាជអប្សរាទី ១» (Buppha Devi – The First Royal Apsara) របស់ Christophe Gargiulo (គ្រីស្គូហ្វ ហ្កាគ្យូឡូ)។  កុំភ្លេចចូលរួមកម្មវិធី «ពន្លក» ឱ្យបានច្រើនកុះករ ដែលនឹងសម្ភោធនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបារាំង វេលាម៉ោង៦ល្ងាច!


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Shakira បង្ហាញអារម្មណ៍ពិតជុំវិញការឡើងសម្ដែងនៅ FIFA World Cup រួមជាមួយ BTS និង Madonna

កំពូលតារាចម្រៀងប៉ុបកូឡុំប៊ី Shakira ទើបតែបានផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី Billboard អំពីអារម្មណ៍របស់នាង ខណៈកំពុងតែត្រៀមខ្លួនឡើងសម្ដែងនៅក្នុងកម្មវិធី Halftime show ឬពាក់កណ្ដាលការ

សប្បុរសធម៌ ឬសម្តែង? លេចធ្លាយវីដេអូក្រោយឆាកក្រុមការងារ Master Sanker ដកយកទូរស័ព្ទវិញភ្លាមៗក្រោយថតចែកឱ្យមនុស្សចម្លែក

អ្នកមានឥទ្ធិពលលើបណ្តាញសង្គម Instagram ល្បីល្បាញម្នាក់ កំពុងតែប្រឈមមុខនឹងរលកនៃការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិតវៀតណាម

កុយ អេនណា បង្ហាញ​វត្តមាន​ក្នុង​ពិធី​ផ្លូវ​ការ​មួយនៅបារាំង ​​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ការ​ទូត​ខ្មែរ-បរទេស

បវរកញ្ញា​កម្ពុជា កុយ អេនណា បាន​បង្ហាញ​វត្តមាន​ក្នុងពិធី​លាង​សាយភោជន៍នៅ​និវេសនដ្ឋាន Charles Floquet ជាមួយការបង្ហាញ​បេក្ខភាពដែលត្រូវ​ជ្រើស​រើស​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​

ជាប់ក្នុងបញ្ជីខ្មៅអស់ ៥ ឆ្នាំ តែជីវិតរស់នៅរបស់ Zhao Wei ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើលខ្លាំង

ទោះបីជាបាត់មុខពីវិស័យកម្សាន្តចិនអស់រយៈពេល ៥ ឆ្នាំ ប៉ុន្តែតារាស្រីចិន Zhao Wei នៅតែបន្តរស់នៅក្នុងជីវិតយ៉ាងមានក្តីសុខឯបរទេស ជាមួយទ្រព្យសម្បត្តិលាក់កំបាំងរបស់នាង

តួប្រុសស្រីរឿង «តម្រុយ​មរណៈ» Owen និង Tiffany មកដល់ដីខ្មែរ ហ្វេនៗសរសើរគ្រប់គ្នា

លោក Owen Cheung និង​កញ្ញា Tiffany Lau ដែល​មហាជន​ស្គាល់​ថា ជា​តារា​សម្ដែង និង​ជា​ពិធី​ករ​ទូរទស្សន៍​ហុងកុង​ដ៏​ពេញ​និយម​របស់​ទូរទស្សន៍ TVB បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦ ដើម្បី​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​រាត្រី

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា “សមាគមសិល្បករខ្មែរកំពុងកសាងអ្វី”?

រយៈពេល ២ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ទី៦ របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មាន​ការ​រីក​ចម្រើន និង​ផ្លាស់ប្ដូរ​ច្រើន​ក្នុង​សង្គម និង​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ តែ​នៅតែ​មាន​អ្នក​

ចិនបើកសារមន្ទីរថ្មីរៀងរាល់ ១.៥ ថ្ងៃម្ដង ដើម្បីប្រើប្រាស់ជាឧបករណ៍និទានរឿងរ៉ាវរបស់ជាតិ

ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៤ ប្រទេសចិនបានបើកសារមន្ទីរថ្មីជាមធ្យម ១ ក្នុងរៀងរាល់ ១.៥ ថ្ងៃ ដែលនៅក្នុងឆ្នាំ ២០២២ តែមួយឆ្នាំប៉ុណ្ណោះ មានការចុះឈ្មោះបើកសារមន្ទីរថ្មីដល់ទៅ ៣៨២ កន្លែង

អបអរសាទរ! Xiao Zhan ទទួលពានរង្វាន់តួឯកប្រុសឆ្នើមក្នុងមហោស្រពភាពយន្ដសិល្បៈអាស៊ី

កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ Xiao Zhan បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំពីក្នុងកម្មវិធី Golden Petrel Award

CapCut ប្រកាសចាប់ដៃជាមួយ Google ដើម្បីយកមុខងារកាត់តវីដេអូបញ្ចូលក្នុង Gemini

រាប់ថាជាព័ត៌មានដ៏ធំសម្រាប់ក្រុមអ្នកបង្កើតមាតិកា ខណៈដែលកម្មវិធីកាត់តវីដេអូពេញនិយម​គឺ CapCut បានប្រកាសចាប់ដៃគូសហការជាមួយ Gemini ដើម្បីត្រៀមលើកយក Tool

តារាស្រីកម្ពុជា ស៊ីន យូប៊ីន ជ្រើសប្រើអាវច្នៃពីសូត្រខ្មែរចូលរួមមហោស្រពភាពយន្តសិល្បៈអាស៊ីនៅម៉ាកាវ

ស៊ីន យូប៊ីន ជ្រើស​ប្រើ​សម្លៀកបំពាក់​ច្នៃ​យ៉ាង​ប្រណិត​ពី​សូត្រ​ខ្មែរ​ក្នុង​កម្មវិធី Asian Art Film Festival 2026 នៅ​ឯ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន សូម្បី​អាវ​ដែល​កញ្ញា​ពាក់​ឡើង​យន្តហោះ​ពី​កម្ពុជា​ក៏​បាន​ច្នៃ​ពី​សូត្រ​របស់​ខ្មែរ​ដែរ។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី