Squid Game ជារឿងភាគកូរ៉េខាងត្បូងដ៏ល្បីល្បាញមួយចេញក្នុងឆ្នាំ ២០២១ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈមានគម្រោងថតវគ្គបន្ដបន្ទាប់ ដើម្បីកំដរអារម្មណ៍អ្នកគាំទ្រ។ ថ្មីៗ នេះដែរ វគ្គ ២ ក៏ត្រូវបានរាយការណ៍ថាស្ថិតក្នុងដំណាក់កាលផលិត និងមានបន្ថែមតួអង្គថ្មីជាច្រើនផងដែរ។

នៅថ្ងៃទី ១១ ខែ កក្ដដា ឆ្នាំ ២០២៣ រឿង Squid Game 2 បានក្លាយជាប្រធានបទត្រូវគេលើកយកមកពិភាក្សាជាហូរហែ ដោយសារតែមានមតិរិះគន់យ៉ាងចាស់ដៃពីអ្នកលេងលើបណ្ដាញសង្គមអ៊ីនធើណេត។ យោងតាមប្រភពព័ត៌មាន sbsstar បានឱ្យដឹងថា ក្រុមការងារថតរឿង Squid Game 2 បានបង្កការរំខានដល់អ្នកដំណើរនៅព្រលានយន្ដហោះកូរ៉េ Incheon។

ប្រភពដដែលបានឱ្យដឹងថា រឿង Squid Game 2 បានចាប់ផ្ដើមថតហើយ ស្របពេលវគ្គមួយចំនួនបានថតនៅព្រលានយន្ដហោះកូរ៉េ Incheon។ ក្រុមការងាររឿងបានរារាំងមិនឱ្យមហាជនប្រើប្រាស់ជណ្តើរយន្តជើងជាសាធារណៈ និងស្រែកបញ្ជាទាំងកំហឹងឱ្យទៅប្រាស់ប្រើជណ្ដើរយន្ដប្រអប់វិញ។ ការថតរឿងនេះវាពិតជារំខានដល់ការធ្វើដំណើររបស់មហាជនដែលនៅទីនោះ វាពិតជាគ្មានសណ្ដាប់ធ្នាប់។

ជាចុងក្រោយ ក្រុមការងាររឿង Squid Game 2 ក៏បានចេញមុខមកសុំទោសដើម្បីបញ្ចប់រឿង និងលើកឡើងថា ពួកគេនឹងព្យាយាមប្រុងប្រយ័ត្នឱ្យបានច្រើនជាងមុន និងមិនបង្កបញ្ហាអ្វីនៅពេលខាងមុខទៀតឡើយ៕



























Account
Security
Favourite Content