សាន់ ពុធដេបូរ៉ា ចង់ឱ្យមានការ​ផលិតសាច់រឿងដូច «ភ្នាក់ងារ CICADA» ច្រើនជាងមុន ព្រោះហេតុផលម៉្យាង!

តារាស្រីរូបស្រស់ កញ្ញា សាន់ ពុធដេបូរ៉ា ដែលគ្រប់គ្នាស្គាល់ថា ជាសំណព្វចិត្តរបស់ Vlogger ល្បីឈ្មោះ ឡាយ ប៊ុនឡេង ដោយអ្នកទាំងពីរកំពុងសាងកេរ្ដិ៍ឈ្មោះ និងប្រជាប្រិយភាពល្បីល្បាញខ្លាំងតាមរយៈការបង្កើតវីដេអូថ្មីៗ សម្រាប់បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក Instagram និង YouTube ជាដើម។ រាល់វីដេអូដែលអ្នកទាំងពីរបានបង្កើត និងបង្ហោះចេញទៅរមែងតែងផ្ដល់ជូននូវភាពសប្បាយរីករាយដល់អ្នកទស្សនាជានិច្ច។

ឆាប់ៗខាងមុខនេះ កញ្ញា សាន់ ពុធដេបូរ៉ា នឹងបង្ហាញស្នាដៃសម្តែងក្នុងភាពយន្តកំប្លែងបែបយុវវ័យរបស់ AMS ចំណងជើងថា «ភ្នាក់ងារ CICADA» ដែលនឹងនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ និងមានបម្រើសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល។ ក្នុងនោះ កញ្ញា សាន់ ពុធដេបូរ៉ា ត្រូវសម្តែងជាតួអង្គឈ្មោះ សុខស្រីពេជ្រ ហៅ ស្រីគុជ។ ស្រីគុជ គឺជាមនុស្សម្នាក់ដែលមានភាពជឿជាក់លើខ្លួនឯង ហើយតែងតែព្យាយាមជួយមនុស្សជុំវិញខ្លួន ប៉ុន្តែពេលខ្លះបានតែនិយាយតែមិនសូវចេះធ្វើ។ តួអង្គម្នាក់នេះ ជាមនុស្សចូលចិត្តនិយាយដើមគេ ហើយងាយលង់ស្នេហ៍ប្រុសស្អាតណាស់។ 

ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈ AMS ដឹងកាលពីពេលថ្មីៗ Influencer វ័យក្មេងរូបនេះថា រឿង «ភ្នាក់ងារ CICADA» គឺជាស្នាដៃរឿងដំបូងគេបង្អស់ដែលកញ្ញាសម្តែង។ កញ្ញារៀនសូត្របានមេរៀនជាច្រើនពីសាច់រឿងមួយនេះ។

កញ្ញា សាន់ ពុធដេបូរ៉ា៖ «ស្រីគុជ គឺជាមនុស្សម្នាក់ដែលមានសិរីភាពក្នុងការបង្ហាញអារម្មណ៍ និងគំនិតរបស់គាត់ ដូចនេះខ្ញុំគិតថា ខ្ញុំមានសិរីភាពច្រើនក្នុងការសម្តែងតួអង្គមួយនេះ ប៉ុន្តែដោយសារតែចរិតខ្ញុំផ្ទាល់ គឺមិនសូវចេះនិយាយទេ ចឹងទៅមានអារម្មណ៍ថាពេលខ្លះត្រូវបញ្ចេញអារម្មណ៍ថាមពលច្រើន ដើម្បីសម្តែងតួអង្គមួយនេះ។ តួអង្គ ស្រីគុជ បានជួយឱ្យខ្ញុំចេះនិយាយលេងសើចជាមួយមនុស្សជុំវិញខ្លួនបានច្រើនជាងមុន ហើយក៏បង្រៀនឱ្យខ្ញុំចេះយកចិត្តទុកដាក់ជាមួយអ្នកដទៃដែរ»។

បន្ទាប់ពីបានសម្តែងរឿងនេះហើយ ដេបូរ៉ា លើកឡើងថា នាងចង់ឱ្យមានការផលិតសាច់រឿងដូចរឿង «ភ្នាក់ងារ CICADA» ច្រើនជាងមុន ព្រោះរឿងបែបនេះមិនសូវឃើញមាននៅប្រទេសយើងឡើយ។

កុំភ្លេចតាមដានរឿង «ភ្នាក់ងារ CICADA» ទាំងអស់គ្នា! ធានាថាតួអង្គនិងសាច់រឿងនីមួយៗនិងធ្វើអោយអ្នកទាំងអស់គ្នាយំផង សើចផង និយាយទៅគឺមានគ្រប់រសជាតិតែម្តង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម