តារាជើងចាស់ Sammo Hung និយាយរឿងជម្លោះបែកបាក់គ្នាជាមួយ ទិនហ្វី កាលពី២០ឆ្នាំមុន

តារាសម្ដែងនិងជាគ្រូក្បាច់គុនដ៏ល្បីល្បាញរបស់ហុងកុង Sammo Hung កាលពីពេលថ្មីៗនេះ ត្រូវបានគេចោទសួរម្ដងទៀតអំពីការចាកចេញរបស់លោកពីខ្សែភាពយន្ត “Kung Fu Hustle” របស់តារាសម្ដែង Stephen Chow (ទិនហ្វី) កាលពីឆ្នាំ២០០៤។ គេនៅចាំបានថា ពេលនោះលោកគឺជាអ្នកដឹកនាំផ្នែកក្បាច់គុនសម្រាប់ភាពយន្តនេះ ប៉ុន្តែក៏បានចាកចេញពីតួនាទីទាំងដែលភាពយន្តមិនទាន់ថតចប់ ដែលនាំឱ្យមានពាក្យចចាមអារ៉ាមជាច្រើនអំពីការបែកបាក់ទំនាក់ទំនងរវាងលោក និង ទិនហ្វី។

នៅក្នុងបទសម្ភាសមួយជាមួយតារាហុងកុង Manfred Wong កាលពីពេលថ្មីៗនេះ តារាសម្ដែង Sammo Hong បានធ្វើការបកស្រាយថាមូលហេតុដែលលោកដើរចេញពាក់កណ្ដាលទីកំលុងពេលថតនៅសៀងហៃនោះគឺដោយសារតែបញ្ហាសុខភាព។ ដោយសារកាលនោះគឺជារដូវក្ដៅ អាកាសធាតុក៏លំបាក និងមានមូសច្រើនខ្លាំង ពេលនោះលោកត្រូវមូសខាំ នាំឱ្យហើម និងរមាស់ពេញខ្លួន ដែលតម្រូវឱ្យលោកត្រលប់ទៅហុងកុងវិញដើម្បីសម្រាកព្យាបាល។ ប៉ុន្តែដោយសារការព្យាបាលរបស់លោកចំណាយពេលច្រើនជាងមួយសប្ដាហ៍ Stephen Chow ក៏ប្រាប់ឱ្យលោកមិនបាច់ត្រលប់ទៅវិញនោះទេ និងបានរកគ្រូបង្វឹកក្បាច់គុនផ្សេងមកជំនួសលោក។ នៅពេលពិធីករសួរ ថាតើលោកយល់យ៉ាងណាចំពោះ ទីនហ្វី លោកក៏បានឆ្លើយយ៉ាងខ្លីថា “លោកមិនចង់វាយតម្លៃអ្វីទេ”។

ទោះបីមានបញ្ហាពាក់កណ្ដាលទីក៏ដោយ ប៉ុន្តែការរួមចំណែករបស់ Sammo Hung ក្នុង “Kung Fu Hustle” នៅតែគួរឱ្យកត់សម្គាល់ ហើយឈ្មោះរបស់លោកក៏នៅតែមាននៅក្នុងបញ្ជីឈ្មោះអ្នកផលិតនិងក្រុមការងារនៅចុងបញ្ចប់រឿងផងដែរ។

ទោះបីបច្ចុប្បន្ន​មាន​អាយុ ៧២ ឆ្នាំហើយក្ដី​ ប៉ុន្តែតារា​សម្ដែង​ជើង​ចាស់​រូប​នេះ​នៅតែត្រូវបានចងចាំនិងទទួលការគាំទ្រចំពោះស្នាដៃរបស់លោក។ ជាក់ស្ដែងថ្មីៗនេះ លោកបានទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតពីកម្មវិធីពានរង្វាន់ភាពយន្តអាស៊ី Asian Film Awards ឆ្នាំ ២០២៣ និងពីកម្មវិធីពានរង្វាន់ភាពយន្តហុងកុង Hong Kong Film Award ឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះ ភាពយន្តថ្មីចុងក្រោយរបស់លោកមានចំណងជើងថា “Twilight of the Warriors: Walled In” ក៏បានទទួលជោគជ័យណាស់ដែរលើតារាង Box Office ចិន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កូនខ្មែរកាត់រុស្ស៊ី ឌៀប សុហ្វៀរ៉ា សិល្បករស្រករក្រោយ កំពុងត្រូវប៉ាន់ការងារសិល្បៈ

ប្រិយមិត្តអ្នកនិយមតាមដានរឿងរ៉ាវសិល្បៈពិតជាបានស្គាល់ កូនខ្មែរកាត់រុស្ស៊ី យុវតី ឌៀប សុហ្វៀរ៉ា ដែលនាងជាសិល្បករ​ស្រករក្រោយម្នាក់ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង​ក្រោយឈ្នះ

មកស្គាល់បុរសនៅពីក្រោយ ការបង្កើតតុក្កតាចម្លែក Labubu ដែលកំពុងពេញនិយម

ប្រិយមិត្ដជាច្រើនប្រហែលជាបានឃើញតុក្កតាបិសាចចម្លែកមួយប្រភេទ ដែលកំពុងពេញនិយមលើបណ្ដាញសង្គមមានឈ្មោះថា Labubu។ Labubu ជាតួអង្គតុក្កតាមួយ​បង្កើត​ឡើងដោយ

សិក្ខាសាលាផលិតវីដេអូកុមារលើកទី១ របស់ SEAVFC ២០២៤ បញ្ចប់ដោយក្ដីរីករាយពីឪពុកម្ដាយ

កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅនេះ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children - SEAVFC) បានរៀបចំ

សន្ទុះគាំទ្រខ្លាំង! ភាពយន្តខ្មែររឿង «​បណ្ដាសានាងរាត្រី» រកចំណូលបានច្រើនបំផុតនៅតៃវ៉ាន់

សន្ទុះ​នៃ​ការ​គាំទ្រ​​ភាពយន្ត​ខ្មែរ​រឿង​ «​​បណ្ដាសា​នាង​រាត្រី​» បាន​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ក្នុង​ប្រទេស​តៃវ៉ាន់ ​​ក្លាយជាភាពយន្តដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ពី​ការ​លក់​សំបុត្រ​ចូល​

Stray Kids ត្រៀមវាយលុកតារាងតន្ត្រីកូរ៉េ និងពិភពលោកជាមួយអាល់ប៊ុមទី៩

កាលពីថ្ងៃ១៩ ខែមិថុនា ផលិតកម្ម JYP Entertainment បានប្រកាសឱ្យដឹងថា អាល់ប៊ុមទី៩ របស់ក្រុម Stray Kids មានចំណងជើងថា "ATE" ដោយនឹងបង្ហាញពីថាមពលរីករាយរបស់

សុភាពនារីមាន ៣ ចំណុចនេះ អាចដាក់ពាក្យចូលប្រកួតកម្មវិធី Miss Cambodia 2024 បានហើយ!

ស្របពេលដែលកម្មវិធីប្រកួត Miss Cambodia 2024 នៅបន្តបើកទទួលពាក្យជ្រើសរើសបេក្ខនារី រហូតដល់ចុងខែកក្កដា ឆ្នាំ ២០២៤ សំណាង អេលីណា Miss International Cambodia

ទម្លាយគម្រោងបន្តរបស់សមាជិក BLACKPINK ក្រោយរកទ្រនំបានរៀងៗខ្លួន

បន្ទាប់ពីចែកផ្លូវគ្នាដើម្បីផ្ដោតលើការងារទោលរៀងៗខ្លួនជាង១ឆ្នាំ នៅពេលនេះមានសេចក្ដីរាយការណ៍ថាសមាជិកទាំង ៤ របស់ក្រុម BLACKPINK មានគម្រោងជួបជុំគ្នាម្តងទៀតសម្រាប់

គូស្នេហ៍ យ៉ាងគួ សៀវឡុងនី កំពុងត្រូវសង្ស័យដើរដល់ផ្លូវបញ្ចប់ ក្រោយរៀបការ ៨ ឆ្នាំ

កាលពីឆ្នាំ ២០១៤ រឿងភាគល្បី The Romance Of The Condor Heroes បានធ្វើឲ្យតារាសម្ដែងប្រុសចិន Chen Xiao និងតារាស្រី Michelle Chen ដែលជាតួឯក បានលង់ស្រឡាញ់គ្នា និងចាប់ដៃគ្នាចូលរោងមង្គលសាងគ្រួសារយ៉ាងមានសុភមង្គល។

បាត់មួយរយៈ ពេលនេះ Kara ប្រកាសត្រលប់មកឆាកតន្ត្រីវិញនៅខែក្រោយ

ក្រុមចម្រៀងស្រីខេប៉ុបជំនាន់ទី២ដ៏ល្បីល្បាញ Kara បានប្រកាសត្រលប់មកឆាកតន្ត្រីវិញក្នុងខែកក្កដា ដែលជាការ Comeback លើកដំបូងក្នុងរយៈពេលមួយឆ្នាំ និងប្រាំបីខែ

Fan Page ទទូចឱ្យ ឈុំ ចាន់ដារ៉ា ចូលប្រកួត Miss Cambodia 2024 ក្រោយខកឱកាសទៅប្រកួតនៅប៉ូឡូញ

បវរកញ្ញារូបស្រស់ ឈុំ ចាន់ដារ៉ា បានខកខានឱកាសតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss Supranational 2024 នៅប្រទេសប៉ូឡូញ បាត់ទៅហើយ ធ្វើឱ្យហ្វេនៗ និងអ្នកនិយមគាំទ្រ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *