Youtube បានក្លាយជាផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់គ្នាលើផែនដីនេះចាប់តាំងពីឆ្នាំ ២០១០ មក។ បណ្ដុំវីដេអូកម្សាន្ត តន្ត្រី ព័ត៌មាន និងវីដេអូគ្រប់ប្រភេទមាននៅលើ Plateform មួយនេះដែលមនុស្សនិយមទស្សនារហូតក្លាយជាទម្លាប់មិនអាចខ្វះបាន ហើយក៏មានមនុស្សមួយចំនួនធំអាចរកប្រាក់ចំណូលពី Youtube បានផងដែរ។ យ៉ាងណាតើអ្នកធ្លាប់ចាប់អារម្មណ៍ទេថាតើវីដេអូប្រភេទណាដែលមានមនុស្សទស្សនាច្រើនបំផុតនៅលើ Plateform មួយនេះ។
១ “Baby Shark Dance” ដោយ Pinkfong (១២ពាន់លាន Views)
បទចម្រៀងសម្រាប់កុមារដែលផលិតដោយ Pinkfong ដែលជាបណ្ដាញមួយរបស់ក្រុមហ៊ុនផលិតកម្មកម្សាន្ត SmartStudy ប្រទេសកូរ៉េខាងត្បូងជាវីដេអូដំបូងបង្អស់របស់ពិភពលោកដែលមានអ្នកទស្សនាដល់ជាង ១០ពាន់លានដង។ Baby Shark បានផ្ដួលបទចម្រៀង Despacito ក្នុងឆ្នាំ ២០២០ កាន់កាប់តំណែងវីដេអូដែលមានអ្នកទស្សនាច្រើនបំផុតលើ Youtube។
២ “Despacito” ដោយ Luis Fonsi feat. Daddy Yankee (៨ពាន់លាន Views)
បើយើងត្រលប់ទៅឆ្នាំ ២០១៧ វិញមិនថាទៅកន្លែងណាក៏ឮចម្រៀង Despacito ឬយ៉ាងហោចណាស់ក៏មាននរណាម្នាក់និយាយពាក្យ Despacito។ Despacito ជាចម្រៀងភាសាអេស្ប៉ាញដែលជោគជ័យខ្លាំងបំផុត និងជាចម្រៀងបែប Pop ដែលមានអ្នកទស្សនាច្រើនបំផុតយកឈ្នះចម្រៀងភាសាអង់គ្លេសល្បីៗដទៃទៀតផង។
៣ “Johny Johny Yes Papa” ដោយ LooLoo Kids (៦.៥ពាន់លាន Views)
ជាចម្រៀងសម្រាប់កុមារមួយបទទៀតដែលល្បីរហូតដល់មនុស្សធំ។ Johny Johny Yes Papa ជាចម្រៀងឆ្លងឆ្លើយរវាងឪពុក និងកូន សម្រាប់អប់រំកុមារតូចដែលបានចេញក្នុងឆ្នាំ ២០១៦។ បច្ចុប្បន្នចម្រៀងសម្រាប់កុមារមួយនេះកាន់កាប់តំណែងលេខ ៣ជាវីដេអូដែលមានអ្នកទស្សនាច្រើនបំផុតនៅលើ Youtube។
៤ “Shape of You” ដោយ Ed Sheeran (៥.៨ពាន់លាន views)
ជាចម្រៀងមួយបទដែលជោគជ័យបំផុតក្នុងសតវត្សរ៍ទី ២១។ Shape of You ជាប់ជាចម្រៀងលេខ១ នៅក្នុងប្រទេសចំនួន ៣៤ និងព្រមទាំងជាចម្រៀងដែលមានអ្នក Cover ច្រើនបំផុតមួយផងដែរ។ បទចម្រៀងដដែលនេះក៏បានឈ្នះពានរង្វាន់ Grammy ផងដែរនៅក្នុងឆ្នាំ ២០១៧។ Shape of You ជាចម្រៀងមួយដែលល្បីបំផុតក្នុងចំណោមចម្រៀងរបស់លោក Ed Sheeran។
៥ “Bath Song” ដោយ Cocomelon – Nursery Rhymes (៥.៩ពាន់លាន views)
ប្រសិនបើអ្នកមានកូនតូច អ្នកប្រាកដជាធ្លាប់ឮCocomelon។ Cocomelon ជាចម្រៀងសម្រាប់កុមារដែលផលិតដោយ Channel ដ៏ពេញនិយម CoComelon – Nursery Rhymes ដែលបច្ចុប្បន្នមានអ្នកចុច Subscribe ជាង១០០លាននាក់។
៦ “See You Again” ដោយ Wiz Khalifa feat. Charlie Puth (៥.៨ billion views)
បើទោះជាអ្នកមិនដែលទស្សនាភាពយន្ត Fast and the Furious ក៏ដោយយ៉ាងហោចណាស់ក៏ធ្លាប់ដឹងខ្លះៗពីវាតាមរយៈបទចម្រៀង See You Again ដែរ។ See You Again ជាចម្រៀងបែបមនោសញ្ចេតនាឧទ្ទិសទៅដល់ Paul Walker ដែលជាតារាសម្ដែងក្នុងភាពយន្តខាងលើ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍។
៧ “Phonics Song with Two Words” ដោយ ChuChu TV (៥.១ពាន់លាន views)
វីដេអូគំនូរជីវចលមួយទៀតហើយសម្រាប់កុមារដែលមានអ្នកទស្សនាច្រើនបំផុត។ “Phonics Song with Two Words” បង្ហោះនៅក្នុងឆ្នាំ ២០១៤ ដោយ ChuChu TV ជា Chanel របស់ឥណ្ឌាដែលផលិតវីដេអូសម្រាប់អប់រំកុមារ។ តួយ៉ាងដូចជាវីដេអូនេះដែលជួយបង្រៀនកុមារក្នុងការប្រកបពាក្យអង់គ្លេស៕

























Account
Security
Favourite Content