កំពុងល្បី តែភាពយន្ត “Spider-Man: Across the Spider-Verse” ​ត្រូវហាមឃាត់​នៅ​អារ៉ាប់រួម ព្រោះបញ្ហានេះ

ភាពយន្តគំនូរជីវចល “Spider-Man: Across the Spider-Verse” កំពុងទទួលបាន​ជោគជ័យខ្លាំង​នៅអាមេរិក​និងប្រទេសជាច្រើន​ទៀត ខណៈ​ទើបតែចេញបញ្ចាំងបានជាង២សប្ដាហ៍ ក៏អាចរកចំណូលសរុបបានជាង ៤១២លាន​ដុល្លារទៅហើយ។ ប៉ុន្តែទោះយ៉ាងណា ភាពយន្តរបស់ Sony មួយរឿងនេះ​នឹងត្រូវ​មិន​ចាក់​បញ្ចាំង​នៅប្រទេសអេមីរ៉ាត​អារ៉ាប់រួមឡើយ ខណៈមានការជជែកវែកញែកថារឿងនេះមានខ្លឹមសារគាំទ្រអ្នកកែភេទ និងស្រលាញ់ភេទដូចគ្នា។

ខ្សែភាពយន្ដដែលជាវគ្គបន្តនៃរឿង “Spider-Man: Into the Spider-Verse” ដែលទទួលបានពានរង្វាន់អូស្ការកាលពីឆ្នាំ ២០១៨ ត្រូវបានចេញផ្សាយនៅថ្ងៃទី ២ ខែមិថុនា នៅសហរដ្ឋអាមេរិក ហើយត្រូវបានកំណត់សម្រាប់ការចេញផ្សាយនៅថ្ងៃទី ២២ ខែមិថុនា នៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់។ ទោះយ៉ាងណា ក្រុមហ៊ុន Vox Cinemas ដែលជាអ្នកចែកចាយភាពយន្តក្នុងតំបន់បានបញ្ជាក់កាលពីថ្ងៃទី ១៥ ខែមិថុនា ថាខ្សែភាពយន្តនេះនឹងមិនត្រូវបានចេញផ្សាយនៅអារ៉ាប់រួមនោះទេ ដោយមានមតិជាច្រើន​លើកឡើងថា តួអង្គ Gwen Stacy ជានិមិត្តរូបគាំទ្រអ្នកកែភេទ ដែលនេះគឺផ្ទុយពីគោលការណ៍ផ្សព្វផ្សាយមាតិការបស់អារ៉ាប់រួម។

គួរ​បញ្ជាក់ថា ក្រុមប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមបានឱ្យដឹងតាមរយៈ Twitter កាលពីថ្ងៃចន្ទថា ពួកគេនឹងមិនអនុញ្ញាតឱ្យមានការចែកចាយ ឬផ្សព្វផ្សាយមាតិកាដែលផ្ទុយនឹងតម្លៃ និងគោលការណ៍របស់អារ៉ាប់រួម និងស្តង់ដារនៃមាតិកាប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសនេះទេ។ ទោះយ៉ាងណា ពួកគេមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ឬសំដៅលើមាតិកាជាក់លាក់ណាមួយឡើយ។

លើសពីនេះ ក្រុមហ៊ុនរោងកុនសំខាន់ៗនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាតា គុយវ៉ែត អូម៉ង់ និងបារ៉ែន ក៏មិនបានរាយឈ្មោះភាពយន្ត “Spider-Man: Into the Spider-Verse”នៅលើទំព័រភាពយន្តដែលត្រៀមចាក់បញ្ចាំងដូចគ្នា ខណៈនៅតំបន់មជ្ឈិមបូព៌ា រាល់ទង្វើដែលប្រាសចាកទំនាក់ទំនងស្នេហាប្រុស​និង​ស្រីត្រូវបានចាត់ទុកថាជាបម្រាម និងជាបទឧក្រិដ្ឋ។

នេះមិនមែនជាលើកទីមួយទេដែលភាពយន្តបង្ហាញខ្លឹមសារស្រលាញ់ភេទដូចគ្នាត្រូវបានហាមឃាត់ ដោយ​កាលពីឆ្នាំ ២០២២ ខាងអារ៉ាប់រួមក៏បានហាមប្រាមភាពយន្តគំនូរជីវចលរបស់ Walt Disney-Pixar រឿង “Lightyear” ដោយសារបញ្ហាទំនាក់ទំនងភេទដូចគ្នាដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម