នៅថ្ងៃទី៨ ខែតុលានេះ Netflix ទើបតែបានចែករំលែករូបភាព First look នៃភាពយន្តថ្មីរបស់តារាកំប្លែងល្បីឈ្មោះ Rowan Atkinson ដែលទស្សនិកជនកម្ពុជាតែងស្គាល់ក្នុងនាមជាតួអង្គ Mr. Bean ដែលត្រៀមចេញផ្សាយជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ខាងមុខនេះ។

ក្រោយពីការងារជាអ្នកថែទាំផ្ទះបានបញ្ចប់ដោយបំផ្លាញអស់វីឡាទំនើបមួយខ្នង ព្រោះតែសត្វឃ្មុំមួយក្បាលនៅក្នុងរឿង Man vs Bee កាលពីឆ្នាំ២០២២ នៅរដូវកាលបុណ្យណូអែលខាងមុខនេះ តួអង្គ Trever Bingley សម្ដែងដោយ Rowan Atkinson នឹងត្រឡប់មកវិញជាមួយនឹងរឿង Man vs Baby ក្នុងនាមជាអ្នកថែទាំ Penthouse ទំនើបកណ្ដាលទីក្រុងឡុងដ៍ ត្រៀមប្រយុទ្ធជាមួយនឹងទារកទើបនឹងកើត។
ភាពយន្តកំប្លែងដែលមានសរុប ៤ភាគ ប្រមាណ ៣០នាទីក្នុង ១ភាគ គឺស្ថិតនៅក្រោមការផលិតរបស់ក្រុមការងារចាស់ពីរឿង Man vs Bee ជាស្នាដៃនិពន្ធដោយ Will Davies រួមជាមួយ Rowan Atkinson និងមានលោក David Kerr មកដឹកនាំរឿងនេះ។
គួរឱ្យដឹងផងដែរ Rowan Atkinson គឺជានិស្សិតវិស្វកម្មអគ្គិសនី ដែលទទួលបានភាពជោគជ័យក្នុងនាមជាតារាកំប្លែងប្រចាំប្រទេសអង់គ្លេស។ ក្រៅតែពីរឿង Mr. Bean តារាប្រុសវ័យ ៧០ឆ្នាំរូបនេះក៏មានស្នាដៃលេចធ្លោជាច្រើនទៀតដែរ រួមមានរឿង Not the nine o’clock news រឿង Blackadder និងចក្រវាលរឿង Johnny English ជាដើម៕





























Account
Security
Favourite Content